BMW បោះទុន២,២ពាន់លានដុល្លារបានបង្កើតរោងចក្រថ្មី

BMW បោះទុន២,២ពាន់លានដុល្លារបានបង្កើតរោងចក្រថ្មី ផលិតរថយន្តអគ្គិសនីនៅប្រទេសចិន


ក្រុមហ៊ុន BMW របស់ប្រទេសអាល្លឺម៉ង់បាននិយាយកាល២៣មិថុនាថា រោងចក្រថ្មីមួយក្នុងប្រទេសចិនបានចាប់ផ្តើមដំណើរការផលិតជាផ្លូវការហើយ ជាមួយនឹងការវិនិយោគទឹកប្រាក់វិនិយោគជាង ២ពាន់២រយលានដុល្លារអាមេរិក ខណៈដែលរោងចក្រថ្មីនេះ នឹងបង្កើនល្បឿនក្នុងផលិតកម្មរថយន្តអគ្គិសនី របស់ក្រុមហ៊ុន BMW កាន់តែខ្លាំងថែមទៀត នៅគ្រាដែលទីផ្សារយានយន្ដប្រភេទ កំពុងមានតម្រូវការកាន់តែច្រើនឡើងដែរ នៅប្រទេសជាច្រើននៅទូទាំងពិភពលោក។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
BMW បោះទុន២,២ពាន់លានដុល្លារបានបង្កើតរោងចក្រថ្មី

ក្រុមហ៊ុន BMW បានអះអាងថា រោងចក្រ លីឌៀ (Lydia) ជារោងចក្រថ្មីសម្រាប់ដំឡើងរថយន្តទីបីរបស់ក្រុមហ៊ុនBMW នៅក្នុងប្រទេសចិន ដែលមានទីតាំងនៅភាគឦសានក្នុងខេត្ត ឡាំងនីង (Liaoning) នឹងជួយបង្កើនការផលិតរថយន្ត BMW ឱ្យបាន ៨ សែន ៣ ម៉ឺនគ្រឿងក្នុង១ឆ្នាំ គឺមានការកើនឡើងជាងកាលពីឆ្នាំ ២០២១ ដែលផលិតបានត្រឹមតែ ៧ សែនគ្រឿងប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ ក្រុមហ៊ុន BMW បានគូសបញ្ចាក់ថា រោងចក្រនេះត្រូវបានបង្កើតឡើង ឱ្យមានសមត្ថភាពផលិតរថយន្តអគ្គិសនីតែប៉ុណ្ណោះ ដើម្បីស្របតាមតម្រូវការទីផ្សារនៅលើខ្សែចង្វាក់ផលិតកម្មស្តង់ដារ។

BMW បាននិយាយថា ម៉ូដែលដំបូងដែលលក់ដាច់ជាងគេ នៃខ្សែចង្វាក់ផលិតកម្មរបស់រោងចក្រ លីឌៀ គឺ រថយន្តប្រភេទ i3 ដែលជារថយន្តស្ព័រខ្នាតកណ្តាលប្រើអគ្គិសនីសុទ្ធ ហើយមានការពេញនិយមជាខ្លាំងសម្រាប់អតិថិជនចិននៅក្នុងរយៈពេល ១៣ ឆ្នាំចុងក្រោយនេះ។

ទោះយ៉ាងណា ក្រុមហ៊ុន Tesla របស់អាមេរិក និង ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ចិនដូចជា BYD កំពុងតែគ្រប់គ្រងទីផ្សាររថយន្តអគ្គិសនីនៅក្នុងប្រទេសចិនយ៉ាងធំ ហើយការលក់របស់ក្រុមហ៊ុនទាំងនេះ ក៏មានការលក់កើនឡើងទ្វេដងផងដែរ បើធៀបនឹងឆ្នាំមុន។

ប៉ុន្តែ ក្រុមហ៊ុន General Motors និង Volkswagen វិញ កំពុងតែធ្លាក់ចុះលើការលក់របស់ខ្លួនជាលំដាប់នៅក្នុងទីផ្សារចិន។

គួរជម្រាបថា ជិតមួយភាគបួននៃរថយន្ដដែលបានលក់ចេញនៅក្នុងប្រទេសចិនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ គឺជាប្រភេទរថយន្ដអគ្គិសនី នេះបើយោងតាមទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តចិន។ ក្នុងនោះ ក្រុមហ៊ុន BMW បានលក់រថយន្តចំនួនជាង ២ សែនគ្រឿងប៉ុណ្ណោះនៅក្នុងប្រទេសចិន ដែលជាទីផ្សារដ៏ធំបំផុតរបស់ខ្លួននៅក្នុងត្រីមាសទី ១ ពោលគឺធ្លាក់ចុះ ៩,២ ភាគរយធៀបនឹងឆ្នាំមុន។ នេះបើយោងតាមឯកសារបញ្ជាក់ពីក្រុមហ៊ុន។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រុស្ស៊ីសម្លឹងរកទីផ្សារនាំចេញប្រេងទៅកាន់តំបន់អាហ្រ្វិក និង មជ្ឈិមបូព៌ា នៅចំពេលរងទណ្ឌកម្មពីសហភាពអឺរ៉ុប

ព័ត៌មាន
ក្រុមហ៊ុនវិភាគទិន្នន័យ Refinitiv Eikon របស់អង់គ្លេសបានបង្ហាញថា រុស្ស៊ីកំពុងបង្កើនការផ្គត់ផ្គង់ប្រេងសាំង ទៅកាន់ទ្វីបអាហ្រ្វិក និង មជ្ឈិមបូ…

ប្រទេសឡាវប្រឈមមុខនឹងការរិះគន់ជាសាធារណៈ ខណៈដែលសេដ្ឋកិច្ចធ្លាក់ចុះឆ្ពោះទៅរកវិបត្តិបំណុល

ព័ត៌មាន
ប្រជាពលរដ្ឋជាច្រើនបានផ្ទុះកំហឹងយ៉ាងខ្លាំងប្រឆាំងនឹងថ្នាក់ដឹកនាំនៃរដ្ឋឯកបក្សនៅប្រទេសឡាវ ក្រោយពីប្រជាពលរដ្ឋបានឃើញការចេញផ្សាយនូវអត្ថបទជាភាសាឡា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ