IMF ព្យាករសេដ្ឋកិច្ច

IMF ព្យាករសេដ្ឋកិច្ចក្រុមប្រទេសអ្នកមានកាន់តែខ្ពស់ តែទម្លាក់ការព្យាករសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍ទាបជាងមុន


អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ថ្មីៗនេះ បានកែប្រែការព្យាកររបស់ខ្លួនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២១ មកនៅក្នុងអត្រាកំណើន៦% ដោយក្នុងនោះ IMF បានបង្ហាញពីទស្សនវិស័យចំពោះកំណើនសេដ្ឋកិច្ចងើបឡើងរបស់សហរដ្ឋអាមេរិក និងបណ្ដាប្រទេសអ្នកមានផ្សេងៗទៀត ប៉ុន្ដែ ចំពោះប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសក្រីក្រវិញ ស្ថាប័នអន្តរជាតិមួយនេះ បានកាត់បន្ថយការពន្យាករកំណើនមកនៅទាបជាមុន ដោយសារតែមើលឃើញពីឧបសគ្គ ដែលបាននិងកំពុងជួបប្រទះនៅក្នុងប្រទេសទាំងអស់នោះ ទាក់ទងនឹងកើនឡើងនូវករណីឆ្លងកូវីដ-១៩ ឆ្លងកាន់តែខ្លាំងក្លា។
IMF ព្យាករកំណើនសេដ្ឋកិច្ចប្រទេសអ្នកមាន និងប្រទេសក្រីក្រ
ដោយ

នេះ​បើ​តាម​ការ​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន រ៉​យ​ទ័​រ​។

អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​បច្ចុប្បន្នភាព​ទស្សនវិស័យ​សេដ្ឋកិច្ច​ពិភពលោក ដែល​បាន​ចេញផ្សាយ​ថ្មី​ៗ​នេះ​ថា ដំណើរកា​រវិ​វត្ដ​ផ្ទុយ​គ្នា​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​អ្នកមាន និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​នេះ គឺ​អាស្រ័យ​លើ​ភាព​ប្រសើរ​ឡើង​ក្នុង​ការ​ទទួល​បាន​វ៉ាក់សាំង​កូ​វី​ដ​-១៩ និង ការ​បន្ដ​គាំទ្រ​ផ្នែក​សារពើពន្ធ ដោយ​ក្រុមហ៊ុន​ប្រទេស​អ្នកមាន គឺ​ពួក​គេ​ធ្វើ​បាន​ល្អ​ច្រើន ទាក់ទង​នឹង​ការ​ចាក់​វ៉ាក់សាំង និង​យន្ដការ​គាំទ្រ​ជំរុញ​សេដ្ឋកិច្ច ខណៈ​ដែល​ប្រទេស​កំពុង​អភិវឌ្ឍន៍​វិញ គឺ​ប្រឈម​នឹង​ការ​លំបាក​ច្រើន​ណាស់​ទាក់ទង​នឹង​រឿង​ទាំង​ពីរ​យ៉ាងនេះ​។

លោកស្រី ហ្គី​តា ហ្គូ​ភី​ណាត់ (Gita Gopinath) ប្រធាន​សេដ្ឋវិទូ​ប្រចាំ IMF បាន​និយាយ​ថា មាន​ដល់​ទៅ​ជិត​៤០% នៃ​ប្រជាជន​សរុប​នៅ​ក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន ឬ​ហៅ​ថា​ប្រទេស​អ្នកមាន បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ដូ​ស ធៀប​នឹង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ឬ ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ទីផ្សារ​កំពុង​រីក​ចម្រើន​វិញ មាន​ប្រជាជន​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ដូ​ស​ត្រឹមតែ​១១%​ប៉ុណ្ណោះ​។ រីឯ ប្រទេស​ចំណូល​ទាប​វិញ គឺ​តួលេខ​អ្នក​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​នេះ រឹតតែ​មាន​តិចតួច​ជាង​នេះ​ទៅ​ទៀត​។

ប្រធាន​សេដ្ឋវិទូ​រូប​នេះ អះអាង​ទៀត​ថា អត្រា​ចាក់​វ៉ាក់សាំង​បាន​លឿន​ជាង​ការ​រំពឹង​ទុក និង​ការ​វិល​ត្រឡប់​មក​រក​ភាព​ប្រក្រតី​វិញ បាន​នាំ​មក​នូវ​ភាព​ប្រសើរ​ឡើង​នៃ​សេដ្ឋកិច្ច ខណៈ​ដែល​ការ​ខ្វះ​លទ្ធភាព​ទទួល​បាន​វ៉ាក់សាំង និង​ការ​ផ្ទុះ​ឆ្លង​រាលដាល​រលក​ឆ្លង​ថ្មី​ៗ​កូ​វី​ដ​-១៩ នៅ​ក្នុង​បណ្ដា​ប្រទេស​មួយ​ចំនួន ជាក់ស្ដែង នៅ​ប្រទេស​ឥណ្ឌា គឺ​បាន​នាំ​មក​នូវ​ការ​ទាញ​ទម្លាក់​កំណើនសេដ្ឋកិច្ច​។

អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ IMF បាន​បង្កើន​ការ​ព្យាករ​របស់​ខ្លួន​ចំពោះ​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​២០២១​នេះ ថា​នឹង​កើន​ដល់ ៧% និង​ឆ្នាំ​២០២២ នឹង​កើន​ដល់ ៤,៩%​។ ការ​ព្យាករ​នេះ ដោយ​សន្មត់​ថា សភា​អា​មេ​រិ​ក នឹង​អនុម័ត​គម្រោង​សំណើ​របស់​លោក​ចូ​បៃ​ឌិន ដែល​មាន​តម្លៃ​ដល់​ទៅ ៤​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក ទាក់ទង​នឹង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ អប់រំ និង​ការ​ចំណាយ​ជួយ​គាំទ្រ​ដល់​គ្រួសារ​ពលរដ្ឋ​អា​មេ​រិ​ក​។

ជាមួយ​គ្នា​នេះ​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ IMF ក៏​បាន​ព្យាករ​កំណើនសេដ្ឋកិច្ច​របស់​អង់គ្លេស​នៅ​ឆ្នាំ​២០២១​នេះ ថា​នឹង​កើន​ដល់ ៧% ខណៈ​ដែល​សេដ្ឋកិច្ច​របស់​ឥណ្ឌា​វិញ ត្រូវ​បាន​ព្យាករ​ទម្លាក់​មក​នៅ​ត្រឹម​កំណើន​៩,៥% ប៉ុណ្ណោះ រីឯ​សេដ្ឋកិច្ច​ចិន ក៏​ត្រូវ​បាន IMF កាត់​បន្ថយ​ការ​ព្យាករ​ដែរ គឺ​មាន​កំណើន​មក​នៅ​ត្រឹម ៨,១%​។

យ៉ាងណា​ក៏​ដោយ​សេដ្ឋកិច្ច​ចិន​នឹង​នូវ​តែ​មាន​កំណើន​ខ្ពស់​ជាងគេ​គួរ​ឲ្យ​កត់សម្គាល់ បើ​ទោះបីជា​ពិភពលោក​កំពុង​តែ​រង្គោះរង្គើ​ដោយសារ​ការ​រីក​រាតត្បាត​ជំងឺ​កូ​វី​ដ ១៩​ក៏​ដោយ​។

ដោយឡែក សម្រាប់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ម៉ា​ឡេ​ស៊ី ហ្វី​លី​ពី​ន ថៃ និង វៀតណាម​វិញ អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ IMF ក៏​បាន​ទម្លាក់​ការ​ព្យាករ​មក​នៅ​កំណើន​ទាប​ជាង​មុន​ដូច​គ្នា​ដែរ ក្រោយ​ពី​មើលឃើញ​ថា ប្រទេស​ទាំង​អស់នេះ កំពុង​ប្រឈម​នឹង​ការ​ផ្ទុះ​រាលដាល​កូ​វី​ដ​-១៩​កាន់តែ​ខ្លាំងក្លា​។ ដោយឡែក សម្រាប់​កំណើនសេដ្ឋកិច្ច​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​អាស៊ី​ទាំងមូល​វិញ IMF ព្យាករ​ថា​នឹង​មាន​ត្រឹម ៧,៥%​ប៉ុណ្ណោះ​នៅ​ឆ្នាំ​នេះ ខណៈ​ដែល​ការ​ព្យាករ​ពី​មុន​ថា មាន​ដល់​៨,៦%៕

 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកកាន់តែបារម្ភ ក្រោយឮថាចិនកំពុងបង្កើនទីតាំងបាញ់គ្រាប់មីស៊ីលជាច្រើនកន្លែង

ព័ត៌មាន
មន្ទីរបញ្ចកោណសហរដ្ឋអាមេរិក រួមជាមួយនឹងសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ បានចេញមកសម្តែងការព្រួយបារម្ភជុំវិញរបាយការណ៍ថ្មីមួយ ដែលគេទើបទទួលបា…

Toyota ផ្អាកផលិតរថយន្តម៉ូឌែល «Lexus» និង «Land Cruiser» ក្នុងតំបន់អាស៊ានក្រោយកូវីដ-១៩រាលដាលខ្លាំង

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញនៅក្នុងពិភពលោករបស់ជប៉ុនគឺក្រុមហ៊ុន Toyota បានប្រកាសថា ក្រុមហ៊ុននឹងផ្អាកការផលិតរថយន្តរបស់ខ្លួនចំនួនពីរម៉ូឌ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ