សេដ្ឋកិច្ចសកលនឹងខាតបង់ព្រោះកូវីដ១៩

អង្គការសហប្រជាជាតិ៖ វីរុសកូវីដ១៩ អាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចសកលរង្វង់ ២ទ្រីលានដុល្លារអាមេរិក


ក្រុមសេដ្ឋកិច្ចវិទូរបស់ អង្គការសហប្រជាជាតិ បានធ្វើការប៉ាន់ប្រមាណថា វីរុសកូវីដ១៩ អាចធ្វើឲ្យសេដ្ឋកិច្ចពិភពលោក ខាតបង់ចន្លោះពី ១ទ្រីលានដុល្លារ ទៅ ២ទ្រីលានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០២០នេះ ហើយបានអំពាវនាវដល់ រដ្ឋាភិបាលនៃប្រទេសនីមួយៗ ជម្រុញបង្កើនការចំណាយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគដ៏កាចសាហាវនេះ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានអន្តរជាតិ ធំៗជាច្រើននាពេលថ្មីៗនេះ។
អង្គការសហប្រជាជាតិ៖ វីរុសកូវីដ១៩ អាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចសកលរង្វង់ ២ទ្រីលានដុល្លារអាមេរិក(រូបភាព៖https://www.un.org)
ដោយ

របាយការណ៍​ពី សន្និសីទ​អង្គការសហប្រជាជាតិ​ស្តី​ពី ពាណិជ្ជកម្ម និង​ការ​អភិវឌ្ឍ បាន​បង្ហាញ​ឲ្យ​ដឹង​ថា ទីផ្សារ​ហិរញ្ញវត្ថុ​សកល កំពុង​វឹកវរ​ដោយសារ​តែ បញ្ហា​ព្រួយបារម្ភ​ចំពោះ ការ​កាត់​ផ្តាច់​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ពី​ប្រទេស​ចិន និង​ភាព​មិន​ច្បាស់លាស់​នៃ​តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ទីផ្សារ​សកល ហើយ​មាន​ប្រទេស​តិចតួច​បំផុត ដែល​អាច​គេច​ផុត​ពី​ផល​ប៉ះពាល់​នេះ​។

លោក រី​ឆាត គូ​សុល ហ្វ្រា​យ ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​សកលភាវូបនីយកម្ម និង​ការ​អភិវឌ្ឍន៍​នៃ​អង្គការសហប្រជាជាតិ បាន​គូសបញ្ជាក់ សេដ្ឋកិច្ច​សកលលោក អាច​នឹង​លូតលាស់​ក្នុង​កំណើន​ត្រឹមតែ ០.៥​ភាគរយ ដែល​អាច​ប៉ះពាល់​ដល់ ផលិតផល​ក្នុងស្រុក​សរុប ប្រមាណ ២​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​បញ្ហា​ប្រេង​ឆៅ​ធ្លាក់​ចុះថ្លៃ​ខ្លាំង ជា​កត្តា​សំខាន់​ដែល​បង្ក​ជា បរិយាកាស​តានតឹង និង​គួរ​ឲ្យ​ព្រួយបារម្ភ​។

ប្រទេស​ដែល​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ អាច​ជា​ប្រទេស​អ្នក​នាំ​ចេញ​ប្រេង​ឆៅ ហើយនឹង​ប្រទេស​នាំ​ចេញ​ទំនិញ​សំខាន់​ៗ ដែល​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​រឹង​ម៉ាំ​ជាមួយនឹង​ប្រទេស​រង​គ្រោះ​ធ្ងន់ធ្ងរ​ពី​វិបត្តិ​នេះ ហើយ​អាច ប្រឈម​នឹង​ការ​បាត់បង់​កំណើនសេដ្ឋកិច្ច​ប្រមាណ ១%​។

តែ​យ៉ាងណា លោក រី​ឆាត រំពឹង​ថា កំណើនសេដ្ឋកិច្ច​សកល អាច​នឹង​ថមថយ​ចុះ​ក្រោម ២.៥% ក្នុងឆ្នាំនេះ ដែល​ធ្វើ​ឲ្យ​ខាតបង់​ប្រមាណ ១​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុ​ណោះ ហើយ​ដើម្បី​ដោះស្រាយ​ក្តី​ព្រួយបារម្ភ​នេះ    រដ្ឋាភិបាល​ប្រទេស​នីមួយ​ៗ ត្រូវ​តែ​បង្កើន​ការ​ចំណាយ ឲ្យ​ទាន់​ពេលវេលា ដើម្បី​បង្ការ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​នេះ​។

គួរ​ជម្រាប​ដែរ​ថា យោង​តាម គណៈកម្មការ​សុខភាព​ជាតិ​នៃ​ប្រទេស​ចិន គិត​ត្រឹម​ថ្ងៃ​ទី ១៦ ខែមីនា ឆ្នាំ ២០២០​នេះ ចំនួន​ករណី​ឆ្លង​មេរោគ​កូ​វី​ដ ១៩ បាន​កើនឡើង​ដល់​ជាង​១៦០​ពាន់​នាក់ នៅ​ក្នុង ១២៤​ប្រទេស និង​តំបន់ ដែល​មាន​អ្នក​បាត់បង់​ជីវិត​ប្រមាណ ៥​ពាន់​នាក់ និង​អ្នកជា​សះស្បើយ​ប្រមាណ​ជិត ៧០​ពាន់​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្វាយចន្ទីខ្មែរអាចនឹងមានក្តីសង្ឃឹមខ្ពស់ដែរទេ បើសិនគោលនយោបាយស្វាយចន្ទីជាតិត្រូវបានអនុម័ត?

ព័ត៌មាន
មន្ត្រីជំនាញរៀបចំឯកសារគោលនយោបាយស្វាយចន្ទីជាតិបានប្រាប់ឲ្យដឹងថា ឯកសារគោលនយោបាយស្វាយចន្ទីជាតិកម្ពុជានឹងដាក់ឆ្លងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដើម្…

កម្ពុជារកឃើញអ្នកឆ្លង Covid-19 ចំនួន ៩ករណីបន្ថែមទៀតហើយ! ខណៈករណីឆ្លងសរុបកើនដល់ ៣៣ ករណី!

ព័ត៌មាន
ក្រសួងសុខាភិបាល បានប្រកាសនៅយប់ថ្ងៃទី ១៧ មីនានេះថា បានរកឃើញអ្នកឆ្លងមេរោគ Covid-19 ចំនួន ៩ករណី បន្ថែមទៀត ខណៈដែលសរុបទាំងករណីចាស់ គឺចំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ