ការគំរាមបំផ្ទុះគ្រាប់បែក

មនុស្សរាប់រយនាក់នៅក្នុងយន្តហោះភ័យលស់ព្រលឹងនៅចុងសក់ ពេលមានហេតុការណ៍គំរាមបំផ្ទុះគ្រាប់បែកលើជើងហោះហើរពីវៀតណាម ទៅក្រុងបាងកក


ស្ត្រីជនជាតិប៉ូឡូញ ម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ក្នុងក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៦ ខែកញ្ញា បន្ទាប់ពីស្ត្រីរូបនោះបានគំរាមបំផ្ទុះគ្រាប់បែកអំឡុងជើងហោះហើរមួយរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Vietjet ពីទីក្រុងដាណាង (Da Nang) ប្រទេសវៀតណាម ភាគកណ្តាល ឆ្ពោះទៅកាន់ទីក្រុងបាងកក។ នេះបើយោងតាមតាមកាសែតថៃ The Nation ចុះផ្សាយនៅថ្ងៃសុក្រ ទី២៧ ខែកញ្ញា នេះ។
ការគំរាមបំផ្ទុះគ្រាប់បែក
ដោយ

ជើងហោះហើរ VZ961 ​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍ Thai Vietjet ដែល​រង​ការ​គំរាម​កំហែង​បំផ្ទុះ​គ្រាប់​បែប​នេះ​ដឹកមនុស្សចំនួន​១២១​នាក់រួមទាំងទារកម្នាក់ និង​អាកាសយានិក៦នាក់​ផងដែរ។

លោក គីតទីពុង គីតទីកាឆន (Kittipong Kittikachorn) នាយក​គ្រប់គ្រងទូទៅនៃអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ បានរាយការណ៍ថា មជ្ឈមណ្ឌលសន្តិសុខនៃអាកាសយានដ្ឋាន​នេះ​​ទទួល​បាន​ការជូន​ដំណឹងអំពី​ហេតុការណ៍​គំរាម​បំផ្ទុះគ្រាប់​បែក​លើយន្តហោះ​នេះនៅ​វេលាម៉ោង២:១៨នាទីរសៀល ថ្ងៃទី២៦ ខែកញ្ញា។

ក្រោយ​ទទួល​បាន​ដំណឹង​ភ្លាម ក្រុម​មន្ត្រីសន្តិសុខបានធ្វើការស្រាវជ្រាវ និងឆែកឆេរយ៉ាង​ល្អិត​​​ល្អន់​លើ​គ្រប់​​អ្នកដំណើរ និងឥវ៉ាន់ដៃរបស់ពួកគេ ខណៈដែលក្រុមភ្នាក់​ងារ​កម្ចាត់អាវុធជាតិផ្ទុះ (EOD) បានត្រួតពិនិត្យ​គ្រប់​ឥវ៉ាន់​ទាំ​ង​អស់ ព្រម​​​ទាំង​យន្តហោះ​ផងដែរ។ ទោះជាយ៉ាង​ណា សមត្ថកិច្ច​រកមិនឃើញវត្ថុគួរ​ឱ្យសង្ស័យ ឬ ជាតិផ្ទុះ​នោះទេ ហើយ​ប្រតិបត្តិការឆ្លើយ​​តបគ្រា​អាសន្ន​នេះ​​ក៏ត្រូវ​បាន​បិទបញ្ចប់នៅម៉ោង៤:៣០រសៀលថ្ងៃ​ដដែល។

យោងតាមច្បាប់របស់ប្រទេសថៃ ស្តីពីបទល្មើសប្រព្រឹត្តប្រឆាំងការហោះហើរតាមផ្លូវអាកាស ជនណា​មានចេតនាផ្ដល់​ព័ត៌មានមិនពិតដែលបង្កការភ័យស្លន់ស្លោលើយន្តហោះដែលកំពុងហោះហើរ ត្រូវទទួល​​ការ​ផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់៥ឆ្នាំ ឬ ពិន័យជាប្រាក់ចំនួន៦.១៥០ ដុល្លារអាម៉េរិក។

ទាក់​ទិន​នឹង​ឧប្បត្តិហេតុ​នេះ ក្រុមហ៊ុនអាកាសចរណ៍​វៀតណាម Vietjet Air បានចេញសេចក្តី​ថ្លែងការណ៍មួយថា ប្រតិបត្តិការ​ហោះហើររបស់ខ្លួនតែងតែគោរពតាមបទប្បញ្ញត្តិសុវត្ថិភាពយ៉ាងតឹងរ៉ឹងស្របតាមស្តង់ដារអន្តរជាតិ។ បច្ចុប្បន្ន រាល់​សកម្មភាពរំខានដែលបណ្តាលឱ្យមានការភាន់​ច្រឡំក្នុងចំណោមអ្នកដំណើរ និងប៉ះពាល់ដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ នឹងត្រូវប្រឈម​ការ​ផ្ដន្ទាទោស​តាម​ច្បាប់៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


កម្ពុជា អាចនាំចេញកសិផល៣មុខទៅចិន ដោយរួចរបាំងគយមួយចំនួន និងមិនបាច់ឆ្លងប្រទេសទី៣

សមាគមកម្ពុជា ចំនួន៣ រួមមានសមាគមស្វាយចន្ទីកម្ពុជា សមាគមត្រចៀកកាំខ្មែរ និងសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន បានចុះអនុស្សារណៈនៃការយោគយល់គ្នា…

អ្នកជំនាញជឿជាក់ថា ការនាំចេញអង្ករកម្ពុជា ទៅទីផ្សារសហរដ្ឋអាម៉េរិក នឹងមានកំណើនខ្ពស់ ក្រោយអង្ករកម្ពុជា មានលទ្ធភាពចែកចាយនៅទូទាំងសហរដ្ឋអាម៉េរិក

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសហព័ន្ធស្រូវអង្ករកម្ពុជា មានជំនឿយ៉ាងមុតមាំថា អង្ករកម្ពុជា នឹងអាចហក់ចូលទីផ្សារសហរដ្ឋអាម៉េរិក កាន់តែទូលំទូលាយ និង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ