អ្នកនាំពាក្យ

នាង Boom Panadda ដែលតែងតែឌឺដងពេបជ្រាយដាក់កម្ពុជា បានជ្រុះចេញពីតំណែងអ្នកនាំពាក្យ


នៅទីបំផុតនាង Boom Panadda បានជ្រុះបាត់តំណែងជាអ្នកនាំពាក្យរបស់មជ្ឈមណ្ឌលបញ្ជាការព្រំដែនថៃ ហើយ បន្ទាប់ពីលោក អនុទីន ឆានវីរៈគុល បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ទី៣២ បន្ទាប់ពីលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ត្រូវបានតុលាការធម្មនុញ្ញថៃ សម្រេចដកចេញពីតំណែងដោយសារប្រព្រឹត្តកំហុសក្រមសីលធម៌ធ្ងន់ធ្ងរទាក់ទិនការបែកធ្លាយសារសំឡេងសន្ទនាតាមទូរសព្ទរវាងលោកស្រី និងសម្ដេចតេជោ ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ Khaosod។
អ្នកនាំពាក្យ
ដោយ

ក្រោយជ្រុះបាត់តំណែងជាអ្នកនាំពាក្យមជ្ឈមណ្ឌលបញ្ជាការព្រំដែនថៃ នាង Boom Panadda ដែលចូលចិត្តស្លៀកពាក់សិចស៊ី និងបញ្ចេញអាកប្បកិរិយាមិនសូវសមសួនមកលើកម្ពុជា បានប្ដេជ្ញាបន្តការងាររបស់នាងលើកិច្ចការព្រំដែន ហើយលាតត្រដាងថា នាងបានបរិច្ចាគប្រាក់ដល់ទៅ២០០លានបាត ប្រមាណជាង៦៨ម៉ឺនដុល្លារអាម៉េរិក សម្រាប់ជួយសាងសង់លេណដ្ឋាន និងផ្លូវថ្នល់។ អតីតអ្នកនាំពាក្យរូបនេះ បានផ្ដាំផ្ញើទៅនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ គឺលោក អនុទីន ឆានវីរៈគុល ថា កុំឱ្យលោកលើកទូរសព្ទរបស់មេដឹកនាំនៃប្រទេសទី៣ ដែលទំនងជាចង់សំដៅដល់ការហៅទូរសព្ទពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានឆ្លាស់វេនរបស់អាស៊ាន ទាក់ទិនជម្លោះព្រំដែនកម្ពុជា-ថៃ ដែលធ្វើឱ្យថៃខាត។

គួរំឭកថា អំឡុងពេលកាន់តំណែងជាអ្នកនាំពាក្យរបស់មជ្ឈមណ្ឌលបញ្ជាការព្រំដែនថៃ នាង Boom Panadda មិនបានធ្វើខ្លួនឱ្យល្អស័ក្ដិសមជាអ្នកនាំពាក្យប្រកបដោយសេចក្ដីថ្លៃថ្នូរនោះឡើយ ដោយនាងបានបញ្ឆេះកំហឹងឱ្យកាន់តែក្ដៅនៅក្នុងជម្លោះព្រំដែនកម្ពុជា និងថៃ នាពេលកន្លងមក ហើយថែមទាំងធ្លាប់ចំអកបែបមើលងាយលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ពាក់ព័ន្ធនឹងសម្រស់ទៀតផង​។

មិនតែប៉ុណ្ណោះ នាង Boom Panadda ធ្លាប់បានចំអកមាក់ងាយកម្ពុជា ក្នុងគ្រប់រូបភាព ហើយអ្វីដែលជាការកត់សម្គាល់ខ្លាំងជាងគេលើកចុងក្រោយនោះ គឺអំឡុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅខេត្តកោះកុង នាង Boom Panadda បានថតស៊ែលហ្វីបញ្ចេញកាយវិការ និងលេងទឹកមុខមិនសមរម្យ ហើយថតដបទឹកបរសុទ្ធកម្ពុជា ហើយបាននិយាយបែបមើលងាយខ្មែរថា នាងស្រេកទឹកណាស់ តែនាងមិនផឹកទឹកសុទ្ធរបស់ខ្មែរជាដាច់ខាត គឺនាងនឹងទ្រាំរហូតនាងទៅដល់ប្រទេសថៃវិញទើបនាងផឹកទឹករបស់ថៃ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ពលរដ្ឋរស់នៅខេត្តជាប់ព្រំដែនជាមួយថៃ ជាង១០០គ្រួសារនាំគ្នាភៀសសឹកជាថ្មី ក្រោយបារម្ភពីសុវត្ថិភាព

ពលរដ្ឋចំនួន១២០គ្រួសាររស់នៅខេត្តជាប់ព្រំដែនជាមួយថៃ ចំនួនពីរ គឺខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ បាននាំគ្នាចាកចេញពីលំនៅឋានជាថ្មីទៅកាន់…

ជើងហោះហើរត្រង់រវាងខេត្តព្រះសីហនុ និងទីក្រុងស៊ិនជិន ត្រូវបានបើកដំណើរការឡើងវិញ ក្រោយផ្អាកអស់ជាច្រើនឆ្នាំ

ការតភ្ជាប់ជើងហោះហើរត្រង់រវាងខេត្តព្រះសីហនុ និងទីក្រុងស៊ិនជិនរបស់ចិន ត្រូវបានបើកដំណើរការឡើងវិញក្រោយផ្អាកដំណើរការអស់រយៈពេលជាច្រើនឆ្នាំ ដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ