


ឥឡូវនេះ បុរី មេគង្គ លែន ក៏នឹងប្រារព្ធពិធីប្រគល់ផ្ទះលើកទី២ ជូនដល់អតិថិជនរបស់ខ្លួនចំនួន ២០០ គ្រួសារ នៅគម្រោងធំទី២ ហ្គោលឌិនអាវិននូ សារជាថ្មីម្តងទៀត នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៣ ខាងមុខនេះ។
អតិថិជនទាំងអស់ក៏អាចអញ្ចើញចូលរួមដោយសេរី មកកាន់ទីតាំងគម្រោងផ្ទាល់ ចាប់ពីម៉ោង ៩ ព្រឹក រហូតដល់ម៉ោង ៥ ល្ងាច ដើម្បីទទួលបានប្រូម៉ូសិនពិសេស និងការថែមជូនអស់ស្ទះ ព្រមជាមួយការដូអនុស្សាវរីយ៍ដ៏ស្រស់ពី បុរី មេគង្គ លែន។
គួបញ្ជាក់ផងដែរថា បុរី មេគង្គ លែន បានរៀបចំពិធីនេះឡើងក្នុងគោលបំណង ដើម្បីជាការអរគុណ និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅសម្រាប់អតិថិជនដែលស្រលាញ់ពេញចិត្ត និងការចូលមករស់នៅសហគនម៍ មេគង្គ លែន របស់ខ្លួនជាបន្តបន្ទាប់។ ទាំងអស់នេះបញ្ជាក់អោយឃើញថា បុរី មេគង្គ លែនពិតជាបានយកចិត្តទុកដាក់ទៅលើអតិថិជនរបស់ខ្លួនយ៉ាងកក់ក្តៅ ទាំងមុនពេលចូលរស់នៅ និងក្រោយការចូលរស់នៅក្នុងគម្រោងនីមួយៗ។
ក្រុមហ៊ុន មេគង្គ លែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលមានម៉ូតផ្ទះស្អាតដាច់គេ និងគុណភាពសំណង់រឹងមាំឈានមុខគេមួយក្នុងវិស័យអចលនទ្រព្យនៃព្រះរាជាណាចក្រកម្ពុជា សព្វថ្ងៃក្រុមហ៊ុនកំពុងអភិវឌ្ឍន៍គម្រោងធំៗចំនួនពីរទៀត នោះគឺគម្រោង ហ្គោលឌិន អាវិននូ ដែលមានទីតាំងស្ថិតនៅលើផ្លូវ ២០១១ និង គម្រោង មេគង្គ ស៊ីធី ស្ថិតលើផ្លូវជាតិ ៦អា៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង នៅទីតាំងផ្ទាល់ ឬមកកាន់លេខទូរស័ព្ទ៖ 𝟎𝟔𝟏 𝟗𝟓𝟓 𝟗𝟗𝟗។