

កម្មវិធីចុះហត្ថលេខានេះផងដែរ ទទួលបានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ភី សុវឌ្ឍនា ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ តំណាងបុរី ប៉េង ហួត និង អ្នកនាង LIU XIAOWEI នាយករងឥណទានបុគ្គល តំណាងធនាគារចិន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ ពិធីចុះហត្ថលេខានៅថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងបុរី ប៉េង ហួត និង ធនាគារចិន ក្នុងការផ្តល់ជូនដល់ជូនភាពសម្បូរបែប និងងាយស្រួល ក្នុងការទទួលបានការអនុម័តឥណទានឆាប់រហ័ស និងផលចំណេញខ្ពស់ សម្រាប់អតិថិជនបុរី ប៉េង ហួត។

ចំពោះកិច្ចសហការដ៏ស្អិតរមួតនេះ ធនាគារចិន បានសម្រេចផ្តល់ជូននូវអត្រាការប្រាក់ពិសេសចាប់ពី 4.39% ក្នុងឆ្នាំទី1 និងអត្រាការប្រាក់6.99% ចាប់ពីឆ្នាំទី2 ឡើងទៅ ជាមួយនឹងទំហំកម្ចី 70% នៃតម្លៃគេហដ្ឋាន រហូតដល់20ឆ្នាំ គ្រប់គម្រោងទាំងអស់របស់បុរី ប៉េង ហួត ដោយមិនត្រូវការទ្រព្យបញ្ចាំ ទាំងគម្រោងដែលបញ្ចប់ការសាងសង់រួចរាល់ និងគម្រោងដែលកំពុងសាងសង់ ដោយមានត្រឹមតែឯកសារនៃកិច្ចសន្យាទិញលក់តែប៉ុណ្ណោះ ជាមួយការអនុម័តយ៉ាងឆាប់រហ័សពីធនាគារចិនផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 , Telegram: Borey Peng Huoth ឬ ចូលទៅកាន់ទំព័រហ្វេសប៊ុក www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មានពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕