អត្ថបទក្រុមហ៊ុន

បុរីលំនៅដ្ឋានធំមួយកំពុងពង្រីកការអភិវឌ្ឍកាន់តែខ្លាំង នៅតំបន់ដ៏មានសក្ដានុពល នៃសង្កាត់ព្រៃស ខណ្ឌដង្កោ


ការអភិវឌ្ឍរាជធានីភ្នំពេញ បាននិងកំពុងបាញ់ឆ្ពោះទៅគ្រប់ទិស នៃរាធានីភ្នំពេញ។ ក្នុងនោះ ការអភិវឌ្ឍបុរីលំនៅឋាន គឺជាវិស័យដែលកំពុងមានការរីកដុះដាលកាន់តែខ្លាំងឡើងៗ។
បុរីទីលាង ដែលមានទីតាំងនៅសង្កាត់ព្រៃស ខណ្ឌដង្កោ បានសម្ពោធផ្ទះគំរូថ្មីរបស់ខ្លួន និងបើកលក់ប្លុកថ្មីនៃគម្រោងបុរីទីលាង ដង្កោ ហ្គ្រីនផាក

យ៉ាងណាមិញ តំបន់​ព្រៃស ខណ្ឌដង្កោ​ ក៏កំពុង​មានគម្រោង​បុរី​លំនៅឋាន​រីកដុះដាល​ឡើងកាន់តែច្រើនផងដែរ ខណៈដែលអ្នកអភិវឌ្ឍ​មើលឃើញថា តំបន់នេះ មានសក្ដានុពល​ខ្ពស់​សម្រាប់​ការអភិវឌ្ឍនាពេលបច្ចុប្បន្ន និងអនាគត។

បុរីទីលាង ដែលមានទីតាំងនៅសង្កាត់ព្រៃស ខណ្ឌដង្កោ បានសម្ពោធផ្ទះគំរូថ្មីរបស់ខ្លួន និងបើកលក់ប្លុកថ្មីនៃគម្រោងបុរីទីលាង ដង្កោ ហ្គ្រីនផាក កំពុង​ទទួលបានការគាំទ្រគួរឲ្យកត់សម្គាល់​ពីសំណាក់ប្រជាពលរដ្ឋ។

ក្នុងពិធីសម្ពោធផ្ទះគំរូនិងបើកលក់ប្លុកថ្មីរបស់បុរីទីលាងបានធ្វើឡើងកាលពីថ្ងៃទី២១ ឧសភា ២០២២ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម បណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ ហ៊ុន ប៊ុនធឿនទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផងដែរ ។

លោក ម៉ែន មនោ នាយកគ្រប់គ្រងទូទៅ បានលើកឡើងថា បុរី ទីលាង ដង្កោ ហ្រ្គីនផាក ដែលមានទីតាំងស្ថិតនៅលើផ្លូវព្រៃស ភូមិព្រៃវែងខាងកើត ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បុរីនេះបានចាប់ផ្ដើមកសាងឡើងនៅអំឡុងខែធ្នូ ឆ្នាំ២០២០ នៅលើផ្ទៃដី ២៥ ហិចតាដែលធំជាងគម្រោងនានា នៅក្នុងតំបន់ជាមួយគ្នានេះ ហើយគិតចាប់ពី ថ្ងៃសាងសង់មកដល់ពេលបច្ចុប្បន្ននេះ បុរី ទីលាង មានអាយុកាល១ឆ្នាំជាងហើយ។

លោកបន្តថាជាគម្រោងដែលមានទីតាំងល្អ បរិយាកាសស្រស់ស្រាយលើផ្ទៃដីគ្រប់ដណ្ដប់ដោយសួនបៃតង ដែលធ្វើឱ្យការរស់នៅប្រកបដោយបរិយាកាសបរិសុទ្ធ និងជាគម្រោងអភិវឌ្ឍលំនៅដ្ឋានច្រើនប្រភេទមានដូចជា វីឡាទោល, វីឡាភ្លោះ, វីឡាកនកាត់ និង ផ្ទះអាជីវកម្ម ជាដើម។

ជាមួយទីតាំងស្ថិតនៅតំបន់ព្រៃស ខណ្ឌដង្កោ បុរី ទីលាង ព័ទ្ធជុំវិញទៅដោយតំបន់សក្តានុពលធំៗ និងជាមុខព្រួញដ៏សំខាន់សម្រាប់ម្ចាស់អាជីវកម្ម និងការស់នៅរួមមានតំបន់៖ ផ្លូវជាតិលេខ២ និង លេខ៣ ដែលតភ្ជាប់ជាមួយខេត្តកណ្តាល ខេត្តកំពង់ស្ពឺ តាកែវ និង ខេត្តកំពត។ ជាតំបន់ជាប់ក្រវ៉ាត់ក្រុងទី៣ ក្បែរផ្លូវ ៦០ ម៉ែត ក្បែរគម្រោងផ្សារអ៊ីអន៣ ក្បែរគម្រោងអភិវឌ្ឍន៍៍ព្រលានយន្តហោះថ្មីដែលកំពុងសាងសង់ ។

លោកឧកញ៉ា ឡាង ទីលាង អគ្គនាយក បុរី ទីលាង បានលើកឡើងថា បុរីទីលាងមានចក្ខុវិស័យ ចូលរួមចំណែកផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ ជៀសឆ្ងាយពីការធ្វើចំណាកស្រុកទៅប្រទេសដទៃទៀត និងក្លាយជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំជាងគេ និងល្អផ្ដាច់គេមួយនៅក្នុងស្រុក ដើម្បីលើកមុខមាត់ថ្មីដល់កម្ពុជា។

លោកឧកញ៉ាបន្ថែមថា គ្រប់ប្រភេទផ្ទះទាំងអស់របស់បុរីទីលាង ត្រូវបានសាងសង់ឡើងគឺប្រកបដោយគុណភាពល្អ និងអនុលោមទៅតាមបទដ្ឋាននៃការសាងសង់យ៉ាងត្រឹមត្រូវ និងការយកចិត្តទុកដាក់ខ្ពស់ប្រកបដោយសោភ័ណភាព គុណភាព អមជាមួយនឹង សំណង់ហេដ្ឋារចនាសម្ព័ន្ធ មានសួនច្បារបៃតងប្រកបដោយបរិយាកាសបរិសុទ្ធ និងមានចក្ខុវិស័យចង់អភិវឌ្ឍសំណង់ ហេដ្ឋារចនាសម្ព័ន្ធ ឱ្យកាន់តែមានភាពប្រសើរឡើងសាលារៀននអន្តរជាតិ ផ្សារទំនើប អគារពាណិជ្ជកម្ម និងសន្តិសុខសុវត្ថិភាព ២៤ម៉ោង ដល់អ្នករស់នៅក្នុងបុរី ៕

None



អត្ថបទបន្ទាប់


ចិនបញ្ចេញថវិកា១,៥ពាន់លានដុល្លារ ដើម្បីឧបត្ថម្ភធនដល់អ្នកដាំដុះធញ្ញជាតិ ចំពេលពិភពលោកប្រឈមវិបត្តិស្បៀងអាហារ

ស្របពេលដែល ពិភពលោកកំពុងប្រឈមនឹងវិបត្តិស្បៀងអាហារកាន់តែខ្លាំង ដោយសារតែវិបត្តិសង្គ្រាមនៅអ៊ុយក្រែនោះ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិនបានអះអាងថ…

រុស្សីហាមពលរដ្ឋអាមេរិកាំងជិត ១ពាន់នាក់ មិនឱ្យចូលប្រទេសខ្លួន រួមទាំង លោកចូ បៃដិន ប៉ុន្តែលើកលែងលោកដូណាល់ត្រាំ

ប្រទេសរុស្ស៊ីបានដាក់បម្រាមជាអចិន្ត្រៃយ៍ទៅលើក្រុមអ្នកនយោបាយអាមេរិកាំង តារាល្បីៗ និងនាយកប្រតិបត្តិក្រុមហ៊ុនធំៗសរុបចំនួនជាង ៩៦៣នាក់ មិនឱ្យច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ