កង្វះ​កូន​ក្រមុំ​នៅចិន

គិត​ត្រឹម​ឆ្នាំ​២០២០ បុរស​ចិន​ដែល​មិន​អាច​រក​ប្រពន្ធ​​បាន​នឹង​កើន​ឡើង​ដល់​៣០​លាន​នាក់


ប្រទេសចិនទំនងជាមានបុរសកម្លោះគ្មានប្រពន្ធ​កាន់​តែ​ច្រើន​ឡើង​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ខណៈ​ដែល​ពួកគេ​មិន​អាច​រក​ប្រពន្ធ​បាន ព្រោះ​តែ​ការ​រៀបការ​ប្រពន្ធ​ត្រូវការ​ចំណាយ​លុយ​ច្រើន​ពេក។
បុរស​ចិន​ពិបាក​រក​ប្រពន្ធ​ដោយសារ​មង្គលការ​ត្រូវ​ចំណាយ​លុយ​ច្រើន​ពេក
ដោយ
អំពី ចិន

ស្ថិតិថ្មីបង្ហាញថា រៀបការប្រពន្ធត្រូវចំណាយលុយជាមធ្យមជិត ១ម៉ឺន ៤ពាន់ដុល្លារអាមេរិក នៅតំបន់ជនបទប្រទេសចិន ខណៈដែលពលរដ្ឋចិនម្នាក់មានចំណូលមធ្យមប្រចាំឆ្នាំមិនដល់ ១៥០០ដុល្លារផង។ 

យោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានចិន People’s Daily Online សមាមាត្រភេទស្រីភេទប្រុស នៅប្រទេសចិន គឺប្រុស ១១៥នាក់ ទល់នឹងស្រី ១០០នាក់។ អ្នកជំនាញនិយាយថា គិតត្រឹមឆ្នាំ២០២០ គម្លាតនេះ នឹងធ្វើឲ្យបុរសចិន ៣០លាននាក់រស់នៅកម្លោះគ្មានប្រពន្ធ។ 

បើយោងតាមអ្នកជំនាញ សព្វថ្ងៃនេះ ប្រទេសចិនមានបុរសប្រមាណ ២០លាននាក់ អាយុចន្លោះពី ២០ ទៅ ៤៥ឆ្នាំ រស់​នៅ​ជនបទ ដែល​មិន​អាច​រក​ប្រពន្ធ​បាន ហើយ​ពីរ​ភាគ​បី​នៃ​ពួកគេ​រក​ប្រពន្ធ​មិន​បាន​ដោយសារ​តែ​ថ្លៃ​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​រៀបការ​ប្រពន្ធ​ខ្ពស់​ពេក។

អស់​សង្ឃឹម​នឹង​រក​ប្រពន្ធ​នៅ​ចិន បុរស​ចិន​ខ្លះ​ងាក​មក​រក​កូន​ក្រមុំ​នៅ​កម្ពុជា វៀតណាម និង​ភូមា

កត្តាពីរយ៉ាងដែលធ្វើឲ្យបុរសជនបទនៅប្រទេសចិនពិបាករកប្រពន្ធ គឺទីមួយ ការធ្វើចំណាកស្រុកពីជនបទទៅរកការងារ​ធ្វើ​នៅ​ទីក្រុង​ប្រជុំជន និង​ទីពីរ ការចំណាយ​លើ​មង្គលការ​កាន់​តែ​កើន​ខ្ពស់​ឡើងៗ។

សេចក្ដីរាយការណ៍ខ្លះ បង្ហាញថា ដោយអស់សង្ឃឹមក្នុងការរកប្រពន្ធនៅស្រុកចិន កម្លោះចិនខ្លះបានរត់រកទីភ្នាក់ងារនៅក្នុងប្រទេសវៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា ដើម្បីឲ្យផ្គូរផ្គងរកប្រពន្ធឲ្យ ពីព្រោះថ្លៃចំណាយរៀបការប្រពន្ធនៅតំបន់ជនបទនៃប្រទេសទាំងនេះ គឺធូរថ្លៃជាងនៅប្រទេសចិន៕




អត្ថបទបន្ទាប់


បបរ​ឈាម​ជ្រូក​បែប​ខ្មែរ​ល្បីល្បាញ​នៅ​ទីក្រុង​ឡុងប៊ិច សហរដ្ឋ​អាមេរិក

ព័ត៌មាន
ជា​មោទនភាព​ដែរ ដែល​ម្ហូប​អាហារ​ខ្មែរ​មាន​ឈ្មោះ​បោះ​សំឡេង​ល្បី​ល្បាញ​នៅ​ក្នុង​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក រហូត​ដល់…

តើ​អនាគត​ភាពយន្ត​ខ្មែរ​ទៅ​មុខ​រួច​ទេ បើ​ឮ​ផលិតករ​កុន​ក្នុង​ស្រុក​ថ្ងូរ​ដូច​ព្រាប​អ៊ីចឹង?

ព័ត៌មាន
វិស័យ​ភាពយន្ត​ខ្មែរ កាល​ពី​ដើម​ទសវត្សរ៍​ឆ្នាំ​២០០០ ដាំ​​ក្បាល​​ចុះ​​យ៉ាង​ខ្លាំង ខណៈ​ដែល​ខ្សែ​ភាព​យន្ត​បរទេស​លុកលុយ​ចូល​ក្នុង​ទីផ្សារ​ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ