
នាឱកាសដ៏វិសេសវិសាលនេះ លោកអ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ គ្រុប បានលើកឡើងថា បច្ចុប្បន្ន គម្រោងដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិន វិមានភ្នំពេញ ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានដ៏ធំមួយនៅកម្ពុជា សរុបមានចំនួន ១៧ គម្រោង ដែលក្នុងនោះ រួមមាន គម្រោងអគារពាណិជ្ជកម្ម ផ្ទះពាណិជ្ជកម្ម ភូមិគ្រឹះ ផ្ទះវីឡាទោល ផ្ទះវីឡាភ្លោះ ផ្ទះវីឡាកូនកាត់ ផ្ទះល្វែង និងផ្ទះកម្រិតមធ្យមជាដើម។

លោកអ្នកឧកញ៉ា លី ហួរ បានគូសបញ្ជាក់បន្ថែមថា ការអភិវឌ្ឍរបស់ក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិន វិមានភ្នំពេញ នឹងមិនបញ្ចប់ត្រឹមនេះនោះទេ ពោលគឺនឹងបង្កើតគម្រោងសាងសង់ថ្មីៗបន្ដបន្ទាប់ទៀតនាពេលអនាគត ស្របទៅតាមកំណើនតម្រូវការរបស់អតិថិជន ជាមួយនឹងការគិតគូយ៉ាងម៉ត់ចត់លើសោភណ្ឌភាពម៉ូតផ្ទះ សេវាកម្ម គុណភាពសំណង់ ទីតាំងសក្ដានុពល និងអ្វីដែលមិនអាចខ្វះបាននោះ គឺការចាប់ដៃគូជាមួយក្រុមហ៊ុនល្អៗ សម្រាប់ផ្ដល់នូវសេវាកម្មកាន់តែពិសេសអតិថិជន។ ជាក់ស្ដែង ការចាប់ដៃគូជាមួយនឹងធនាគារ ស៊ិនហាន នៅក្នុងការផ្ដល់កម្ចីទិញផ្ទះជូនអតិថិជនរបស់ បុរីវិមានភ្នំពេញនេះ ត្រូវបានលោកអ្នកឧកញ៉ា លី ហួរ អះអាងថា នឹងផ្ដល់នូវភាពងាយស្រួល និងជម្រើសកាន់តែប្រសើរបន្ថែមទៀតដល់អតិថិជន។

លោក ផាក ហ៊ីជីន នាយកប្រតិបត្តិធនាគារ ស៊ិហាន បានបង្ហាញក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះកិច្ចព្រមព្រៀងរវាងធនាគារ ស៊ិនហាន ជាមួយនឹង ក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិន វិមានភ្នំពេញ។ លោកបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ គឺជាការចាប់ផ្ដើមនូវការពង្រឹងភាពខ្លាំង និងជោគជ័យរវាងក្រុមហ៊ុនទាំងពីរ តាមរយៈការផ្ដល់នូវសេវាហិរញ្ញវត្ថុដ៏ល្អប្រសើរសម្រាប់អតិថិជន។
តាមរយៈកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនទាំងពីរនេះ អតិថិជន ដែលមានតម្រូវការទិញលំនៅដ្ឋាននៅបុរី វិមានភ្នំពេញ អាចស្នើសុំកម្ចីបង់រំលស់ជាមួយអត្រាការប្រាក់ទាប ចាប់ពី ៦,៥៩% ឡើងទៅ និងមានរយៈពេលវែងរហូតដល់ ២៥ឆ្នាំ។




សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងលេខទូរសព្ទ ☎️085 75 6666 / 093 75 6666 ។