អត្ថបទក្រុមហ៊ុន

បុគ្គលិកបុរី វិមានភ្នំពេញ និងក្រុមហ៊ុន លីហួរគ្រុប ជិត១០០នាក់ ចូលរួមបរិចាគឈាមដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម


នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិន វិមានភ្នំពេញ (បុរី វិមានភ្នំពេញ) និងក្រុមហ៊ុន លី ហួរ អ៊ិនសួរេន ម.ក បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ធ្វើកម្មវិធី «ផ្តល់ឈាមស្ម័គ្រចិត្ត សង្គ្រោះជីវិត» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកឧកញ៉ា លី សុវណ្ណតារា លោក មឿង រដ្ឋា នាយកប្រតិបត្តិ បុរី វិមានភ្នំពេញ និងលោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម។
បុគ្គលិកបុរី វិមានភ្នំពេញ និងក្រុមហ៊ុន លីហួរគ្រុប ជិត១០០នាក់ ចូលរួមបរិចាគឈាមដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម

កម្មវិធីនេះប្រព្រឹត្តទៅនៅសាលក្នុងអគារ​ លី ហួរ គ្រុប មានអ្នកចូលរួមប្រមាណ ១០០នាក់ ខណៈអ្នកដែលអាចបរិច្ចាគឈាមបានមានចំនួន ៧៣នាក់។ នេះមិនមែនជាមែនជាលើកទី១ ឡើយក្នុងការបង្កើតកម្មវិធីនេះឡើង ដោយក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិន វិមានភ្នំពេញ ឯ.ក តែងតែប្រារព្ធពិធីនេះឡើងជារៀងរាល់ឆ្នាំ ដើម្បីចូលរួមសកម្មភាពជួយដល់សង្គម ជាពិសេសអ្នកជំងឺដែលកំពុងមានតម្រូវការចាំបាច់នៅតាមមន្ទីរពេទ្យនានា។

បុគ្គលិកបុរី វិមានភ្នំពេញ និងក្រុមហ៊ុន លីហួរគ្រុប ជិត១០០នាក់ ចូលរួមបរិចាគឈាមដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម

លោក មឿង រដ្ឋា នាយកប្រតិបត្តិ បុរី វិមានភ្នំពេញ កត់សម្គាល់ឃើញថា នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ការផ្ដល់ឈាមហាក់នៅមានកម្រិតនៅឡើយ ដែលជាកត្តាធ្វើឲ្យនៅតាមបណ្ដាមន្ទីរពេទ្យនានា នៅតែជួបប្រឈមការខ្វះខាតឈាមសម្រាប់ផ្គត់ផ្គង់អ្នកជំងឺ។ លោកបន្តថា ការបរិចាគឈាមរបស់បុគ្គលិក បុរី វិមានភ្នំពេញ និងក្រុមហ៊ុន លីហួរ គ្រុប ពិតជារួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះអាយុជីវិតពីក្រុមគ្រូពេទ្យទៅដល់អ្នកជំងឺដែលមានតម្រូវការឈាមជាចាំបាច់។ បើតាមនាយកប្រតិបត្តិរូបនេះ ដោយមើលឃើញនូវតម្រូវការឈាមដ៏ចាំចាប់នេះហើយ ទើបជារៀងរាល់ឆ្នាំ បុរី វិមានភ្នំពេញ និងក្រុមហ៊ុន លី ហួរ គ្រុប តែងតែប្រារព្ធនូវកម្មវិធីបរិចាគឈាម ទៅដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម។ ជាមួយគ្នានោះ លោក មឿង រដ្ឋា ក៏បានលើកទឹកចិត្ត និងថ្លែងអំណរគុណ ចំពោះ បុគ្គលិក បុរីវិមានភ្នំពេញ និងក្រុមហ៊ុន លី ហួរ គ្រុប គ្រប់លំដាប់ថ្នាក់ ដែលបានបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្រ្គោះដល់ជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់។ សម្រាប់លោក មឿង រដ្ឋា ការផ្ដល់ឈាមមិនត្រឹមតែជួយសង្គ្រោះអាយុជីវិតអ្នកដទៃនោះទេ តែការបរិចាគឈាមក៏មានអត្ថប្រយោជន៍ចំពោះសុខភាពយ៉ាងច្រើនសម្រាប់អ្នកបរិចាគឈាម ផងដែរ។

បុគ្គលិកបុរី វិមានភ្នំពេញ និងក្រុមហ៊ុន លីហួរគ្រុប ជិត១០០នាក់ ចូលរួមបរិចាគឈាមដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម

លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា សព្វថ្ងៃនេះ កម្ពុជាមិនទាន់មានឈាម ដែលមានប្រភពពីអ្នកស្ម័គ្រចិត្ត គ្រប់គ្រាន់សម្រាប់ជួយសង្គ្រោះជីវិតមនុស្ស ដែលត្រូវការឈាមបន្ទាន់នៅឡើយទេ។ ដ្បិតថា បច្ចុប្បន្នសកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុន និងប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា មានការកើនឡើងគួរឲ្យកត់សម្គាល់ ក៏ប៉ុន្តែ បើតាមលោកស្រីវេជ្ជបណ្ឌិត មើក សាមាន បច្ចុប្បន្នកម្ពុជានៅតែជួបប្រឈមនឹងការខ្វះខាតឈាមនៅឡើយនៅតាមមន្ទីរពេទ្យនានា។ បើតាមវេជ្ជបណ្ឌិតរូបនេះ កន្លងមក ការស្ម័គ្រចិត្តផ្ដល់ឈាមមានចំនួន១៥% នៃការផ្ដល់ឈាមស្ម័គ្រចិត្ត ខណៈ៨៥% គឺជាការផ្ដល់ឈាមសម្រាប់ប្ដូរនៅពេលអ្នកជំងឺត្រូវការឈាម ដែលធ្វើឲ្យការផ្ដល់ឈាមនៅមានកម្រិតនៅឡើយ។ លោកស្រីវេជ្ជបណ្ឌិត បានថ្លែងបញ្ជាក់ថា បើសិនជាគ្មានការចូលរួមចំណែក ពីសប្បុរសជនស្ម័គ្រចិត្តទាំងឡាយនោះទេ មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមន្ទីរពេទ្យ ទាំងអស់ ព្រមទាំងគ្រួសារអ្នកជំងឺ ពិតជាមានការលំបាកដោយសារឈាមមានប្រភពពីក្នុងចំណោមប្រជាជនយើង ដូច្នេះ ការចូលរួមរបស់បងប្អូនពិតជាមានសារៈសំខាន់យ៉ាងខ្លាំងណាស់។ លោកស្រីវេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងបុគ្គលិក បុរីវិមានភ្នំពេញ និងក្រុមហ៊ុន លី ហួរ គ្រុប គ្រប់លំដាប់ថ្នាក់ ដែលបានបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្រ្គោះដល់ជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់។

បុគ្គលិកបុរី វិមានភ្នំពេញ និងក្រុមហ៊ុន លីហួរគ្រុប ជិត១០០នាក់ ចូលរួមបរិចាគឈាមដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម

សូមបញ្ជាក់ថា បើតាមការអះអាងរបស់លោកស្រីវេជ្ជបណ្ឌិត មើក សាមាន នាពេលកន្លងមក ក្នុងមួយថ្ងៃគ្រាន់តែនៅរាជធានីភ្នំពេញ ត្រូវការឈាមប្រមាណ ១៥០ប្លោក សម្រាប់ជួយសង្គ្រោះជនរងគ្រោះនិងអ្នកជំងឺ ហើយនៅទូទាំងប្រទេសត្រូវការឈាមប្រមាណ ២០០ប្លោក ជារៀងរាល់ថ្ងៃ ដូចនេះ យើងត្រូវការឈាមបន្ថែមទៀត ដើម្បីសង្គ្រោះជីវិតមនុស្សបន្ទាន់។ បើតាមលោកស្រីវេជ្ជបណ្ឌិតរូបនេះ សកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុន និងប្រជាពលរដ្ឋ បានចាប់ផ្តើមផុលផុសឡើងវិញ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល។ យ៉ាងណាក៏ដោយ លោកស្រីវេជ្ជបណ្ឌិត នៅតែជំរុញនិងអំពាវនាវទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជាពិសេសក្រុមយុវជន ចូលរួមបរិច្ចាគឈាម ដើម្បីយកទៅជួយជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់ ហើយសកម្មភាពទាំងនេះ ពិតជាបានចូលរួមចំណែកយ៉ាងខ្លាំង លើការជួយសង្រ្គោះជីវិតមនុស្ស៕

បុគ្គលិកបុរី វិមានភ្នំពេញ និងក្រុមហ៊ុន លីហួរគ្រុប ជិត១០០នាក់ ចូលរួមបរិចាគឈាមដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម



អត្ថបទបន្ទាប់


អេស៊ីលីដាចាប់ដៃគ្នាជាមួយ FFC លើកកម្ពស់ការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ និងសុខភាពសាធារណៈ

ព័ត៌មាន
ថ្នាក់ដឹកនាំធនាគារ អេស៊ីលីដា បានចាត់ទុកវិស័យកីឡា ជាពិសេសកីឡាបាល់ទាត់ គឺជាផ្នែកមួយដែលបានយ៉ាងសំខាន់ក្នុងការរួមចំណែកជួយអភិវឌ្ឍន៍សេដ្…

ធនាគារ អេស៊ីលីដា សហការជាមួយ ក្រុមហ៊ុនម៉ាស្ទ័រកាត ដាក់ឱ្យដំណើរការជាផ្លូវការនូវបណ្ណ ឡេឌីម៉ាស្ទ័រកាតអេស៊ីលីដា

ព័ត៌មាន
ធនាគារ អេស៊ីលីដា នៅថ្ងៃទី ២០ ខែកញ្ញាឆ្នាំ២០២៣ បានសហការជាមួយនឹង ក្រុមហ៊ុនម៉ាស្ទ័រកាត ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប័ណ្ណឡេឌីម៉ាស្ទ័រកាតអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ