ពានរង្វាន់ទាំងបីនោះរួមមាន៖
១, ពានរង្វាន់មាស៖ សមិទ្ធផលឆ្នើមនៃកម្មវិធីសិក្សា (Best Results of a Learning Program)
២, ពានរង្វាន់ប្រាក់៖ កម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត (Best Program for Upskilling Employees)
៣, ពានរង្វាន់សំរឹទ្ធ៖ ការរៀបចំផែនការ និងការគ្រប់គ្រងកម្លាំងពលកម្ម (Best Workforce Planning and Management)
សមិទ្ធផលកម្រិតអន្តរជាតិនេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែកយ៉ាងសកម្មរួមគ្នារវាង SDF និងដៃគូពាក់ព័ន្ធទាំងអស់ រួមមាន សមាគម រោងចក្រ សហគ្រាស គ្រឹះស្ថានបណ្តុះបណ្តាល និងដៃគូអភិវឌ្ឍន៍នានា ក្នុងការអភិវឌ្ឍជំនាញកម្លាំងពលកម្មកម្ពុជាឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារជាក់ស្តែង និងរួមចំណែកដល់ការសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ ថ្នាក់ដឹកនាំ SDF នឹងអញ្ជើញទៅទទួលពានរង្វាន់កិត្តិយសនេះដោយផ្ទាល់នៅសហរដ្ឋអាមេរិក នាខែមករា ឆ្នាំ២០២៧ ខាងមុខ។
គួរជ្រាបថា ពានរង្វាន់ HCM Excellence Awards រៀបចំឡើងដោយ Brandon Hall Group ដែលជាស្ថាប័ន ស្រាវជ្រាវ និងប្រឹក្សាយោបល់ធនធានមនុស្សលំដាប់អន្តរជាតិរបស់សហរដ្ឋអាមេរិក មានបទពិសោធជាង ៣០ ឆ្នាំ និងទទួលបានទំនុកចិត្តពីស្ថាប័នជាង ១០ ០០០ នៅជុំវិញពិភពលោក។ ដើម្បីទទួលបានពានរង្វាន់កម្រិតអន្តរជាតិនេះ ស្ថាប័ននីមួយៗ ត្រូវឆ្លងកាត់ការវាយតម្លៃយ៉ាងម៉ត់ចត់បំផុត ដោយផ្អែកលើផលជះជាក់ស្តែងដែលអាចវាស់វែងបាន នវានុវត្តន៍ និងសមត្ថភាពនៃការអនុវត្តជាក់ស្តែង៕