វិស័យពាណិជ្ជកម្ម

ក្រុមហ៊ុនប្រេស៊ីល បោះទុន១០០លានដុល្លារ បង្កើតរោងចក្រវេចខ្ចប់សាច់គោ និងសាច់ផ្សេងៗនៅវៀតណាម


ក្រុមហ៊ុនវេចខ្ចប់សាច់ប្រេស៊ីល JBS បានប្រកាសកាលពីចុងសប្តាហ៍មុនថា ខ្លួននឹងបោះទុនវិនិយោគ១០០លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតសាច់គោ និងប្រភេទសាច់ចំណីអាហារមួយចំនួនទៀតនៅក្នុងប្រទេសវៀតណាម ក្នុងបំណងពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាពង្រឹងជំហរក្នុងទីផ្សារពិភពលោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យពាណិជ្ជកម្ម
ដោយ

ក្រុមហ៊ុនវេចខ្ចប់សាច់ប្រេស៊ីល JBS បានប្រកាសបោះទុនវិនិយោគចំនួន១០០លានដុល្លារ​ ដើម្បីបង្កើតរោងចក្រវេចខ្ចប់សាច់គោ និងសាច់ផ្សេងៗចំនួនពីរនៅវៀតណាម ក្នុងបំណងពង្រីកវត្តមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ បើតាមការអះអាងរបស់ក្រុមហ៊ុននេះ រោងចក្រទាំងពីរនេះនឹងផលិតសាច់គោ សាច់ជ្រូក និងសាច់បសុសត្វផ្សេងទៀត ហើយនឹងប្រើវត្ថុធាតុដើមជាចម្បងដែលនាំចូលពីប្រទេសប្រេស៊ីល ក្នុងគោលដៅផ្គត់ផ្គង់ដល់វៀតណាម និងប្រទេសក្នុងតំបន់ផ្សេងទៀត។

ក្រុមហ៊ុន JBS បាននិយាយថា ក្រុមហ៊ុននេះ បានសម្រេចកិច្ចព្រមព្រៀងពីការបង្កើតរោងចក្រនេះជាផ្លូវការកាលពីថ្ងៃសៅរ៍ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងរដ្ឋាភិបាលវៀតណាម ចំពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីប្រេស៊ីល លោក ល្វីស អ៊ីណាស៊ីយ៉ូ លូឡា ដា ស៊ីលវ៉ា (Luiz Inacio Lula da Silva) នៅប្រទេសវៀតណាម។

លោក រីណាតូ ខូស្តា (Renato Costa) នាយកប្រតិបត្តិក្រុមហ៊ុនហ្វ្រាយបយ (Friboi) ជាផ្នែកមួយនៃក្រុមហ៊ុន JBS បាននិយាយថា រោងចក្រថ្មីនៅវៀតណាមនេះនឹងមិនត្រឹមតែជាការពង្រីកសមត្ថភាពផលិតកម្មប៉ុណ្ណោះទេ ប៉ុន្តែមានបំណងបង្កើតតម្លៃសម្រាប់សេដ្ឋកិច្ចក្នុងស្រុក បង្កើតការងារដែលមានជំនាញ និងរួមចំណែកដល់សន្តិសុខស្បៀងនៅទូទាំងអាស៊ីអាគ្នេយ៍ទៀតផង។

តាមផែនការដែលបានប្រកាសដោយក្រុមហ៊ុន JBS រោងចក្រទីមួយនឹងត្រូវសាងសង់នៅក្នុងឧទ្យានឧស្សាហកម្ម ដែលមានសមត្ថភាពគ្របដណ្តប់លើការកែច្នៃជាមុន កាត់សាច់ និងវេចខ្ចប់ ហើយរោងចក្រទីពីរនឹងត្រូវសាងសង់នៅភាគខាងត្បូងប្រទេសវៀតណាម នៅពីរឆ្នាំបន្ទាប់ពីរោងចក្រទី១ ចាប់ផ្តើមប្រតិបត្តិការ ប៉ុន្តែមិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់នោះទេ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


មនុស្សជាង១០០នាក់ បន្តបាត់ខ្លួន ដែលអាចធ្វើឱ្យចំនួនអ្នកស្លាប់ដោយការរញ្ជួយដីនៅមីយ៉ាន់ម៉ា កើនឡើងថែមទៀត

មកទល់ពេលនេះ មានប្រទេសជាច្រើនបានផ្តល់ជំនួយសប្បុរសធម៌ និងក្រុមអ្នកជំនាញដល់ប្រទេសមីយ៉ាន់ម៉ា ដែលបានរងគ្រោះដោយសារការរញ្ជួយដីកម្រិត៧,៧រ៉ិចទ័…

ក្រុមហ៊ុន Vietjet ប្រតិបត្តិការជើងហោះហើរសង្គ្រោះចំនួនពីរ ដឹកជញ្ជូនក្រុមជួយសង្គ្រោះវៀតណាមទៅកាន់ប្រទេសមីយ៉ាន់ម៉ា

(ភ្នំពេញ ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥) - ក្រុមហ៊ុន Vietjet បានដំណើរការជើងហោះហើរពិសេសចំនួនពីរគឺ VJ2875 និង VJ2877 ដោយប្រើយន្តហោះ Air…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ