តម្លៃប្រេងសាំងនៅកម្ពុជា

តម្លៃប្រេងសាំងធម្មតានៅកម្ពុជាឡើងថ្លៃ ១០០រៀលថែមទៀត


បើតាមក្រសួងពាណិជ្ជកម្ម ដែលបានប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ តាមស្ថានីយប្រេងនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០២២ បង្ហាញឲ្យឃើញថា តម្លៃប្រេងសាំងធម្មតាត្រូវលក់ក្នុងតម្លៃ ៥.២៥០រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៥.៦០០រៀលក្នុងមួយលីត្រ ពោលគឺប្រេងទាំងពីរប្រភេទនេះ បានបន្ដឡើងថ្លៃ១០០រៀល បន្ថែមទៀតដូចគ្នា បើធៀបនឹងតម្លៃចាស់កាលពីចុងខែមេសា។ រីឯ ប្រេងស៊ុបពែវិញ ក៏បានឡើងថ្លៃដល់ទៅ ៥.៧៥០រៀលផងដែរ។
តម្លៃលក់រាយប្រេងឥន្ធនៈ តាមស្ថានីយប្រេងនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០២២
ដោយ

ការឡើងថ្លៃនៃតម្លៃប្រេងសាំងនេះ គឺធ្វើឡើងស្របទៅតាមនិន្នាការទីផ្សារប្រេងពិភពលោកដែលកំពុងហក់ឡើងខ្ពស់ដោយសារតែវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលមានការអូសបន្លាយអស់រយៈពេលជាង២ខែមកហើយ ដែលកំពុងបង្កជាហានិភ័យដល់ការផ្គត់ផ្គង់ប្រេងនៅទូទាំងពិភពលោកផងដែរ។ ជាក់ស្ដែង បើទោះបីជា ប្រេងឆៅនៅលើទីផ្សារពិភពលោក នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ថយចុះក្នុងរង្វង់១ដុល្លារ ធៀបនឹងកាលពីពេលមុនក្ដី ប៉ុន្ដែ តម្លៃប្រេងនៅតែមានខ្ពស់ដដែល ដោយប្រេងនៅអង់គ្លេសមួយធុងបារ៉ែលនៅតែមានតម្លៃជាង១០៦ដុល្លារ ខណៈដែលនៅអាមេរិកវិញ មួយធុងបារ៉ែលមានតម្លៃជិត១០៤ដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ៊ុយក្រែនប្រកាសបិទកំពង់ផែសមុទ្រ ខណៈស្បៀងជាគ្រាប់ធញ្ញជាតិរាប់សិបលានតោនត្រូវបានបាត់បង់

ព័ត៌មាន
ប្រទេសអ៊ុយក្រែន នៅថ្ងៃចន្ទ ទី ២ឧសភា បានប្រកាសបិទកំពង់ផែសមុទ្ររបស់ខ្លួនខ្លួនចំនួន៤ជាផ្លូវការ ក្រោយពេលដែលកំពង់ផែទាំងនេះ ត្រូវបានដណ្ដើមកាន់…

អាមេរិកនឹងអញ្ជើញក្រុមមេដឹកនាំនៅតំបន់ប៉ាស៊ីហ្វិក ទៅចូលរួមកិច្ចប្រជុំកំពូលនៅសេតវិមានដើម្បីរឹតចំណងការទូត

ព័ត៌មាន
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden គ្រោងនឹងបង្កើនទំនាក់ទំនងការទូតជាមួយបណ្តាប្រទេសកោះនៅតំបន់ប៉ាស៊ីហ្វិក ដោយអញ្ជើញមេដឹកនាំនៃប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ