ប្រទេសរុស្ស៊ី ដែលជាអ្នកនាំចេញប្រេងធំជាងគេលំដាប់ទីពីររបស់ពិភពលោក និងមានទុនបម្រុងឧស្ម័នធម្មជាតិច្រើនបំផុតនោះ នឹងរៀបចំវេទិកាអន្តរជាតិ សប្តាហ៍ថាមពល នៅចុងសប្តាហ៍នេះ ដោយគេរំពឹងថា នឹងមានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថាមពលរបស់ប្លុកប្រទេស BRICS។
តាមរយៈលិខិតរបស់ខ្លួន លោក ពូទីន បាននិយាយទៅកាន់អ្នកចូលរួម និងភ្ញៀវក្នុងវេទិកានេះថា វាច្បាស់ណាស់ថា ស្របពេលពិភពលោកកំពុងស្ថិតក្នុងវិបត្តិភូមិសាស្ត្រនយោបាយ កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល គួរតែបម្រើដល់ការពង្រឹងសេដ្ឋកិច្ច ជួយដោះស្រាយបញ្ហាសង្គម និងលើកកម្ពស់ជីវភាព និងការរស់នៅរបស់ប្រជាជន។
លោក ពូទីន បាននិយាយពីកិច្ចប្រជុំរដ្ឋមន្ត្រីថាមពល BRICS នៅសប្ដាហ៍នេះថា វាពិតជាមានសារសំខាន់ណាស់ ដែលប្រទេសនៅប្លុក BRICS ត្រូវព្រមព្រៀងគ្នាលើគោលការណ៍រួមមួយ ដើម្បីផ្លាស់ប្តូរវិបត្តិថាមពល និងពង្រឹងតួនាទីរបស់ខ្លួននៅក្នុងទីផ្សារថាមពលពិភពលោក៕
អត្ថបទ៖ សុខ មង្គល