ទេសចរណ៍ពិភពលោក

វិស័យទេសចរណ៍ពិភពលោក អាចវិលមករកកម្រិតមុនពេលមានកូវីដ១៩រាតត្បាតនៅឆ្នាំ២០២៣


គិតមកទល់ពេលនេះ មានរយៈពេលជិត៣ឆ្នាំហើយ ដែលមេរោគកូវីដ១៩ បានផ្ទុះឡើង និងបន្ដរីករាលដាលនៅជុំវិញពិភពលោក ហើយក្នុងនោះវិស័យទេសចរណ៍ ត្រូវបានគេមើលឃើញថា គឺបានរងគ្រោះខ្លាំងជាងគេ។ ប៉ុន្ដែ បើតាមការព្យាករ របស់ក្រុមប្រឹក្សាទេសចរណ៍ និងការធ្វើដំណើរពិភពលោក បានឲ្យដឹងថា វិស័យទេសចរណ៍ពិភពលោក អាចនឹងវិលមករកកម្រិតដូចមុនពេលមិនទាន់មានកូវីដ១៩រាតត្បាត ឡើងវិញ នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ។
ក្រុមប្រឹក្សាទេសចរណ៍ និងការធ្វើដំណើរពិភពលោក (WTTC) រំពឹងថា នឹងវិលមករកកម្រិតដូចមុនពេលមិនទាន់មានកូវីដ១៩រាតត្បាតឡើងវិញ នៅឆ្នាំ២០២៣
ដោយ

តាម​ការ​ព្យាករ​ដដែល​នេះ កំណើន​របស់​វិស័យ​ទេសចរណ៍ ត្រូវ​បាន​រំពឹង​ទៀត​ថា នឹង​កើន​លើស​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក​ទៅ​ទៀត​។

តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ការ​ធ្វើ​ដំណើរ​ពិភពលោក (WTTC) បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី ២១ មេ​សា បាន​ឲ្យ​ដឹង​ថា ឧស្សាហកម្ម​ទេសចរណ៍ ត្រូវ​បាន​រំពឹង​ថា នឹង​វិល​មក​រក​កម្រិត​ដូច​មុន​ពេល​មិន​ទាន់​មាន​កូ​វី​ដ​១៩​រាតត្បាត​ឡើង​វិញ នៅ​ឆ្នាំ​២០២៣​នេះ ដោយ​គេ​រំពឹង​ថា អត្រាកំណើន​នៅ​ឆ្នាំ​២០២៣ នឹង​កើន​លើស​កំណើន​ពី​ឆ្នាំ​២០២២ ដល់​ទៅ ៥,៨% នៅ​គ្រា​ដែល​កំណើនសេដ្ឋកិច្ច​ពិភពលោក​រំពឹង​កើនឡើង​ត្រឹមតែ ២,៧%​ប៉ុណ្ណោះ​។ តាម​រយៈ​កំណើន​ស្ទុះ​ងើបឡើង​វិញ​នៃ​ឧស្សាហកម្ម​ទេសចរណ៍​នៅ​ឆ្នាំ​ក្រោយ​នេះ ត្រូវ​បាន​ស្ថាប័ន​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ការ​ធ្វើ​ដំណើរ​ពិភពលោក​ព្យាករ​ទៀត​ថា នឹង​អាច​បង្កើត​ការងារ​ថ្មី​ៗ​បាន​ដល់​១២៦​លាន​កន្លែង​ផង​ដែរ​។

គេ​នៅ​ចាំ​បាន​ថា កាលពី​ឆ្នាំ​២០១៩ វិស័យ​ទេសចរណ៍ គឺ​មាន​តំណាង​ឲ្យ ១​ភាគ​១០​នៃ​ទំហំ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក និង​ទីផ្សារ​ការងារ ប៉ុន្ដែ ជំងឺ​កូ​វី​ដ​១៩​បាន​បំផ្លាញ​ឧស្សាហកម្ម​គ្មាន​ផ្សែង​មួយ​នេះ ក្នុង​ទំហំ​ជា​ទឹកប្រាក់​ប្រហែល​ជិត ១០​ទ្រី​លាន​ដុល្លារ ហើយ​បាន​ធ្វើ​ឲ្យ​តម្លៃ​ទិន្នផល​នៃ​ឧស្សាហកម្ម​នេះ​ដាំ​ក្បាល​ចុះ​ពាក់កណ្ដាល និង​ធ្វើ​ឲ្យ​មនុស្ស​ប្រហែល​៦២​លាន​នាក់​បាន​បាត់បង់​ការងារ​។

ប្រធាន​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ការ​ធ្វើ​ដំណើរ​ពិភពលោក លោកស្រី ជូ​លៀ ស៊ី​មសុ​ន (Julia Simpson) បាន​និយាយ​ថា ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​ពិភពលោក នឹង​មានការ​ងើបឡើង​ជាមួយនឹង​ឥទ្ធិពល​ដ៏​ខ្លាំងក្លា ហើយ​ការ​ស្ទុះ​ងើបឡើង​នេះ វា​ពិតជា​ពឹងផ្អែក​ខ្លាំង​មែនទែន ទៅ​លើ​ការ​បើក​ប្រទេស​ឡើង​វិញ​របស់​រដ្ឋាភិបាល​ចិន​។ លោកស្រី​ក៏​បាន​អំពាវនាវ ឲ្យ​រដ្ឋាភិបាល​ប្រទេស​ទាំងអស់​បើក​ព្រំដែន​ប្រទេស​ឲ្យ​មានការ​ធ្វើ​ដំណើរ​ឡើង​វិញ​ផង​ដែរ​។ 

យ៉ាងណា​ក៏​ដោយ​ចុះ គោលនយោបាយ​គ្មាន​កូ​វី​ដ​១៩​របស់​ចិន នឹង​ការ​ដាក់​ចេញ​នូវ​វិធានការ​បិទ​ខ្ទប់​ទីក្រុង​សំខាន់​ៗ​នា​ពេល​ថ្មី​ៗ​នេះ ក៏​បាន​ធ្វើ​ឲ្យ​រំខាន​ដល់​ពាណិជ្ជកម្ម​ពិភពលោក និង​ការ​ធ្វើ​ដំណើរ​ទាំង​នៅ​ក្នុងស្រុក និង​អន្តរជាតិ​ផង​ដែរ​។

តាម​ការ​ព្យាករ​របស់ ស្ថាប័ន​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ការ​ធ្វើ​ដំណើរ​ពិភពលោក ទំហំ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ឧស្សាហកម្ម​ធ្វើ​ដំណើរ និង​ទេសចរណ៍ នឹង​សម្រេច​បាន​ដល់​ជាង ៨,៣​ទ្រី​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ នឹង​បន្ដ​កើន​ដល់ ៩,៦​ទ្រី​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៣ ដែល​ជា​ការ​វិល​ទៅ​កម្រិត​មួយ​ស្មើនឹង​ពេល​មិន​ទាន់​មាន​កូ​វី​ដ​១៩​រាតត្បាត​ដែរ​។

ការងារ​នៅ​ក្នុង​វិស័យ​ទេសចរ ត្រូវ​បាន​ព្យាករ​ថា នឹង​ស្ទុះ​ងើបឡើង​ដល់ ៣០០​លាន​កន្លែង​នៅ​ក្នុងឆ្នាំនេះ នឹង​បន្ដ​កើន​ដល់ ៣២៤​លាន​កន្លែង​នៅ​ឆ្នាំ​២០២៣ ជិត​ស្មើនឹង​ចំនួន​៣៣៣​លាន​កន្លែង ដែល​ធ្លាប់​មាន​កាលពី​ឆ្នាំ​២០១៩​។

យ៉ាងណាមិញ សម្រាប់​តែ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​តែឯង​ប៉ុណ្ណោះ ឧស្សាហកម្ម​បដិសណ្ឋារកិច្ច នឹង​មាន​ទំហំ​ផលិតផល​ក្នុងស្រុក​សរុប កើន​ដល់ ៣,៤​ទ្រី​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៣ កើន​លើស​ទំហំ ៣,៣​ទ្រី​លាន​ដុល្លារ​ដែល​ធ្លាប់​មាន​កាលពី​ឆ្នាំ​២០១៩​ទៅ​ទៀត​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន នឹងមិនចូលរួមកិច្ចប្រជុំកំពូល ទាក់ទងនឹងការរីករាលដាលកូវីដ ១៩ ជាសកល នៅខែក្រោយនេះទេ

ព័ត៌មាន
ក្រុមអ្នកវិភាគបាននិយាយថា ទីក្រុងប៉េកាំងទំនងជាមិនចូលរួមក្នុងកិច្ចប្រជុំកំពូល ស្តីពីបញ្ហាការីករាលដាលនៃជំងឺកូវីដ១៩ ជាសកល ដែលដឹកនាំដោយសហ…

ធនាគារ FTB ប្រារព្ធពិធីបើកការដ្ឋានសាងសង់ទីស្នាក់ការកណ្តាលថ្មី “FTB Tower”

ព័ត៌មាន
ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន អិមអេសអិនអេច អ៊ិនវេសម៉ិន ឯ.ក (MSNH Investment) បានប្រកាសពីក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ