អង់គ្លេស និងបារាំង

អង់គ្លេស និងបារាំង បញ្ជូននាវាចម្បាំង និងឧបករណ៍ការពារដែនអាកាសទៅកាន់ប្រទេស ស៊ីប ក្រោយ ស្ថានការណ៍មជ្ឈិមបូព៌ាកាន់តែក្ដៅ និងពិបាកស្មានដល់!


មហាអំណាចនុយក្លេអ៊ែរពិភពលោក រួមមាន ចក្រភពអង់គ្លេស និងបារាំង កាលពីថ្ងៃទី ៣ ខែមីនា បានប្រកាសបញ្ជូននាវាចម្បាំង និងឧបករណ៍ការពារដែនអាកាសទៅកាន់ប្រទេសស៊ីប (Cyprus) ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន បន្ទាប់ពី ប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយនេះ បានរងនូវវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ក្រោយមានការសងសឹករបស់អ៊ីរ៉ង់ ទៅលើអាម៉េរិក និងអ៊ីស្រាអែល។
អង់គ្លេស និងបារាំង បញ្ជូននាវាចម្បាំង
ដោយ

រាជរដ្ឋាភិបាលអង់គ្លេស នៅថ្ងៃទី ៣ ខែមីនា បាននិយាយថា ចក្រភពអង់គ្លេសកំពុងដាក់ពង្រាយនាវាចម្បាំង និងឧទ្ធម្ភាគចក្រទៅកាន់ប្រទេសស៊ីប ខណៈដែលក្តីបារម្ភទូទាំងពិភពលោកនៅតែបន្តកើនឡើងជុំវិញផលវិបាកពីការវាយប្រហារដ៏សាហាវរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ និងការវាយប្រហារសងសឹករបស់អ៊ីរ៉ង់នៅទូទាំងតំបន់។

ក្រសួងការពារជាតិចក្រភពអង់គ្លេសបានអះអាងថា ខ្លួនកំពុងបញ្ជូននាវាចម្បាំងនាគកំណាច HMS Dragon ទៅកាន់ភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ រួមជាមួយនឹងឧទ្ធម្ភាគចក្រ Wildcat ចំនួនពីរគ្រឿង «ដើម្បីជំរុញការពារប្រទេសស៊ីបដែលជាដៃគូរបស់អង់គ្លេស ពីការវាយប្រហារដោយយន្ដហោះគ្មានមនុស្សបើក»។

ជាមួយគ្នានេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃទី៣ ខែមីនា ក៏បានបញ្ជាឱ្យនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែររបស់បារាំង គឺនាវា ឆាលស៍ ដឺ ហ្គូល (Charles de Gaulle) ផ្លាស់ទីពីសមុទ្របាល់ទិកទៅកាន់សមុទ្រមេឌីទែរ៉ាណេផងដែរ។

បើតាម លោក Macron នាវា ឆាលស៍ ដឺ ហ្គូល នឹងត្រូវបានអមដំណើរដោយកងទ័ពអាកាស និងនាវាចម្បាំងអមដំណើរមួយចំនួនទៀត ។

នៅក្នុងសុន្ទរកថា ដែលបានថតទុកជាមុននៅលើកញ្ចក់ទូរទស្សន៍បារាំង លោក Macron បានបន្ថែមថា យន្តហោះចម្បាំង រ៉ាហ្វ័ល (Rafale) ប្រព័ន្ធការពារដែនអាកាស និងប្រព័ន្ធរ៉ាដាលើអាកាស ត្រូវបានដាក់ពង្រាយក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះនៅមជ្ឈិមបូព៌ា។

លោក Macron បានមានប្រសាសន៍ថា “យើងនឹងបន្តកិច្ចខិតខំប្រឹងប្រែងនេះតាមការចាំបាច់”។ លោកបានលើកឡើង ពីការវាយប្រហារកាលពីថ្ងៃទី ២ខែមីនា លើមូលដ្ឋានទ័ពអាកាសអង់គ្លេសនៅលើដីកោះ នៃប្រទេសស៊ីប ដោយបន្ថែមថា ប្រទេសស៊ីប និងបារាំងទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រមួយ កាលពីពេលកន្លងទៅនេះ ដូច្នេះ វាជារឿងចាំបាច់ដែលបារាំង ត្រូវសម្រេចចិត្ត ចេញមុខការពារសម្ព័ន្ធមិត្តរបស់ខ្លួន។

គួរបញ្ជាក់ថា ការប្រកាសពីការបញ្ជូនកម្លាំងយោធា ទៅជួយប្រទេសស៊ីប ដោយសម្ព័ន្ធមិត្តបារាំង និងអង់គ្លេសនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលស៊ីប និងក្រសួងការពារជាតិអង់គ្លេស បាននិយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ដែលផលិតដោយអ៊ីរ៉ង់ដ៏មិននឹកស្មានដល់មួយ បានកំណត់គោលដៅវាយប្រហារមូលដ្ឋានទ័ពអាកាស អាក្រូទីរី (Akrotiri) ភាគនិរតីនៃទីក្រុងឆ្នេរសមុទ្រលីម៉ាស៊ូល (Limassol) របស់ប្រទេសស៊ីប។




អត្ថបទបន្ទាប់


អ្នកជំនាញជំរុញឱ្យរដ្ឋាភិបាលបង្កើនស្តុកប្រេង ដើម្បីទប់ទល់នឹងព្យុះសង្គ្រាមនៅមជ្ឈិមបូព៌ា

សង្រ្គាមនៅមជ្ឈិមបូព៌ា ដែលឆាបឆេះឡើងដោយសារការវាយប្រហាររួមគ្នារបស់អាម៉េរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់កំពុងធ្វើឱ្យទីផ្សារថាមពលពិភពលោកក…

ឌូបៃ ដែលគេប្រដូចទៅនឹងឋានសួគ៌ក្នុងលោក កំពុងស្ថិតក្នុងមាត់ជ្រោះនៃវិបត្តិសង្គ្រាម ក្រោយមីស៊ីលអ៊ីរ៉ង់បំបែកភាពស្ងប់សុខ

ទីក្រុងឌូបៃ ដែលពិភពលោកធ្លាប់ប្រសិទ្ធនាមថា ជាឋានសួគ៌ដីគោក និងជាបេះដូងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ព្រមទាំងទេសចរណ៍ដ៏ស៊ីវិល័យបំផុតនៅមជ្ឈិមបូព៌ា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ