អូមីក្រុងលុកលុយនៅអូស្ត្រាលី

អូស្ត្រាលីកំពុងរងការលុកលុយពីអូមីក្រុងកាន់តែខ្លាំង ខណៈករណីឆ្លងសរុបកើនឡើងដល់១លាននាក់


ករណីឆ្លងជំងឺកូវីដ១៩សរុបនៅប្រទេសអូស្ត្រាលីបានកើនលើស ១ លាននាក់ហើយ គិតត្រឹមថ្ងៃទី ១០ ខែមករានេះ ដោយចំនួនករណីឆ្លងកើនឡើងនេះ ត្រូវបានគេមើលឃើញថា ក្រោយពីមេរោគកូវីដ១៩បំប្លែងថ្មីអូមីក្រុង បានចូលវាយលុកពាសពេញប្រទេសអូស្ត្រាលីកាន់តែខ្លាំងឡើង ដែលជំរុញឱ្យចំនួនអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យកើនឡើង និងធ្វើឱ្យការរំខានកាន់តែខ្លាំងលើសង្វាក់ផ្គត់ផ្គង់ក្នុងប្រទេសនេះផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងាររ៉យទ័រ។
គ្រូពេទ្យកំពុងយកសំណាក់ពីស្រ្តីម្នាក់នៅប្រទេសអូស្រ្តាលី

ប្រទេស​អូស្ត្រាលី​ធ្លាប់​ទទួល​បាន​ជោគជ័យ​ម្ដង​ហើយ លើ​ការ​គ្រប់គ្រង​ករណី​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ តាម​រយៈ​ការ​បិទ​ខ្ទប់ និង​ការ​គ្រប់គ្រង​ព្រំដែន​ដ៏​តឹងរ៉ឹង​កាលពី​ចាប់ផ្ដើម​មាន​ជំងឺ​រាតត្បាត​នេះ​ដំបូង​។ ប៉ុន្តែ​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ ប្រទេស​អូស្ត្រាលី​បាន​និង​កំពុង​ទទួល​រង​នូវ​ព្យុះ​ភ្លៀង​នៃ​ការ​ឆ្លង​ថ្មី​កាន់តែ​ច្រើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ នៅ​គ្រា​ដែល​ប្រទេស​នេះ​បាន​ចាប់ផ្តើម​រស់នៅ​ជាមួយ​ជំងឺ​កូ​វី​ដ​១៩ បន្ទាប់​ពី​ពលរដ្ឋ​ភាគច្រើន​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​។

បច្ចុប្បន្ន​នេះ អូស្ត្រាលី​បាន​រឹត​បន្តឹង​ច្បាប់​ព្រំដែន​ដ៏​តឹងរ៉ឹង​របស់​ប្រទេស​ខ្លួន​ឡើង​វិញ​ម្ដងទៀត​ហើយ ដើម្បី​ទប់ទល់​ការ​ចម្លងជំងឺ ជា​ពិសេស​មេរោគ​បំប្លែង​អូ​មី​ក្រុង ដែល​មាន​សមត្ថភាព​ចម្លង​បាន​លឿន​រហ័ស​។

គួរ​ជម្រាប​ថា គ្រាន់​ករណី​ឆ្លង​ថ្មី​នៅ​ក្នុង​រដ្ឋ New South Wales និង Victoria នៅ​ពី​ថ្ងៃ​ចន្ទ​នេះ​មាន​ជាង ៥​ម៉ឺន ៥​ពាន់​ករណី ខណៈ​ករណី​សរុប​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​បាន​កើនឡើង​ដល់ ១​លាន ៣​សែន​នាក់​ហើយ​ចំនួន​អ្នក​ស្លាប់​សរុប​ចំនួន​ជាង ២​ពាន់ ៣​រយ​នាក់​។ យ៉ាងណា​ក៏​ដោយ អត្រា​សម្លាប់​ក្នុងអំឡុងពេល​លេចឡើង​នូវ​វត្តមាន​មេរោគ​អូ​មី​ក្រុង គឺ​មាន​កម្រិត​ទាប​ជាង​អំឡុង​ពេល​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​មុន​ៗ​។

ត្បិត​ថា​បែប​នេះ​ក្ដី ប៉ុន្តែ​គេ​កត់សម្គាល់​ឃើញ​ថា ការ​កើនឡើង​នៃ​ចំនួន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាន​បង្ខំ​ឱ្យ​អាជ្ញាធរ​ត្រូវ​ដាក់​កម្រិត​រឹត​បន្តឹង​ឡើង​វិញ​នៅ​ក្នុង​រដ្ឋ​នីមួយ​ៗ​។ ការ​ដាក់​កំហិត​នេះ ស្រប​ពេល​ដែល​អាជីវកម្ម​ជា​ច្រើន​កំពុង​តែ​ខ្វះខាត​បុគ្គលិក ដោយសារ​វិធានការ​ធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​បុគ្គលិក​ដែល​បាន​ឆ្លង​ជំងឺ​នេះ បង្ក​ជា​ការ​រំខាន​ដល់​សង្វា​ក់​ផ្គត់ផ្គង់​។

សូម​ជម្រាប​ថា រហូត​មក​ទល់​ពេល​នេះ ប្រជាជន​អូស្ត្រាលី ៧៨​ភាគរយ នៃ​ប្រជាជន​សរុប​បាន​ចាក់​វ៉ាក់សាំង​ចំនួន ២ ដូ​ស និង​ដូ​ស​ជំរុញ​មាន ១៤​ភាគរយ​។ ហើយ​ចាប់ពី​ថ្ងៃ​ចន្ទ​នេះ​ទៅ អូស្ត្រាលី​នឹង​ចាប់ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង Pfizer ជូន​កុមារ​អាយុ​ពី ៥ ទៅ ១១ ឆ្នាំ​ផង​ដែរ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អូស្ត្រាលីចុះកិច្ចព្រមព្រៀងទិញរថក្រោះ និងរថពាសដែក១២០គ្រឿងបន្ថែមពីអាមេរិក

ព័ត៌មាន
ប្រទេសអូស្ត្រាលីកាលពីពេលថ្មីៗនេះ បានព្រមព្រៀងទិញយករថក្រោះនិងរថពាសដែក សរុប ១៤០គ្រឿងទៀតពីសហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់ប្រមាណ ៣ពាន់៥រយលា…

ហេតុអ្វីគួរជំរុញការអប់រំបែបឌីជីថលនៅក្នុងប្រទេសកម្ពុជា ?

ព័ត៌មាន
អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ការអប់រំផ្ដោតសំខាន់ទៅលើមធ្យោបាយបំពាក់បំប៉នមនុស្សជំនាន់ក្រោយឲ្យមានជំនាញនិងចំណេះដឹងជាមូលដ្ឋានសម្រាប់ការប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ