យុទ្ធនាការស្អប់ផលិតផលបរទេស

ប្រធានាធិបតីឥណ្ឌូនេស៊ីស្នើឲ្យមានយុទ្ធនាការ «ស្អប់ផលិតផលបរទេស» ដើម្បីគាំទ្រដល់សហគ្រាសក្នុងស្រុក


ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានស្នើទៅកាន់គណៈរដ្ឋមន្ត្រីនិងមន្ត្រីរដ្ឋាភិបាលផ្សេងទៀត ឲ្យដាក់ចេញនូវយុទ្ធនាការ «ស្អប់ផលិតផលបរទេស» ដើម្បីជួយគាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យមនៅក្នុងប្រទេសរបស់ខ្លួន។ លើសពីនេះ លោកWidodo បានលើកឡើងទៀតថា ការអំពាវនាវឲ្យស្រឡាញ់ផលិតផលឥណ្ឌូនេស៊ី ក៏ត្រូវតែបន្ដធ្វើផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Kyodo របស់ជប៉ុន។
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo
ដោយ

ប្រធានាធិបតីឥណ្ឌូនេស៊ីរូបនេះ បាននិយាយទៀតថា គោលនយោបាយ និងយុទ្ធសាស្ត្រដ៏ខ្លាំងក្លាទៅបាន ត្រូវការអភិវឌ្ឍទីផ្សារសម្រាប់ផលិតផលក្នុងស្រុករបស់ឥណ្ឌូនេស៊ី ជាពិសេសនៅអំឡុងនៃមានវិបត្តិមេរោគរាតត្បាតនេះតែម្ដង។ លោកបន្ថែមថា ឥណ្ឌូនេស៊ីគួរតែដកផលិតផលបទេសទៅដាក់លក់នៅទីតាំងដែលមិនស្ថិតក្នុងទីតាំងយុទ្ធសាស្ត្រ ហើយផលិតផលក្នុងស្រុកគួរតែត្រូវបានដាក់លក់នៅក្នុងទីតាំងយុទ្ធសាស្ត្រជំនួសវិញ។

ទោះយ៉ាងណា ការលើកឡើងរបស់លោក Widodo ក៏ទទួលបានការឆ្លើយតបអវិជ្ជមានយ៉ាងរហ័សផងដែរ ពីសំណាក់អ្នកនិយមប្រើប្រាស់អ៊ីនធើណែត ដោយពួកគេភាគច្រើនបានបង្ហាញពីការមិនឯកភាពជាមួយនឹងគំនិតលើកឡើងឲ្យស្រឡាញ់ផលិតផលក្នុងស្រុក តែត្រូវស្អប់ផលិតផលបរទសនោះទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាលចិនប្រាប់ឲ្យធនាគារពាណិជ្ជធំៗទាំងអស់បន្ថយទំហំផ្ដល់កម្ចីដើម្បីគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ព័ត៌មាន
និយ័តករចិន បានប្រាប់ទៅកាន់ធនាគារពាណិជ្ជធំៗទាំងអស់នៅក្នុងប្រទេសចិន ឲ្យមានការបន្ថយទំហំនៃការផ្ដល់កម្ចីនៅក្នុងឆ្នាំនេះ ដើម្បីគ្រប់គ្រងហានិភ័យ…

សម្តេចហ៊ុន សែន បញ្ជាឲ្យផ្អាក​ស្ថាប័នរាជរដ្ឋាភិបាល ៧ថ្ងៃ តែត្រូវមានអ្នកប្រចាំការ បន្ទាប់ពីរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ៤៩នាក់

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន បានចេញបទបញ្ជា និងស្នើឲ្យមានការផ្អាកជាបណ្ដោះអាសន្ន យ៉ាងតិច​រយៈពេល៧ថ្ងៃ នូវស្ថាប័នរាជរដ្ឋាភិបាលនី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ