អត្ថបទពាណិជ្ជកម្ម

ក្រុម Burn X Flash ឈ្នះពានរង្វាន់ MPL Cambodia Autumn Split 2022 ហើយនឹងធ្វើជាតំណាងឲ្យកម្ពុជា ក្នុងការប្រកួតជើងឯកកីឡាអេឡិចត្រូនិច M4 World Championship នៅឥណ្ឌូនេស៊ី


ក្រុម Burn X Flash បានឈ្នះការប្រកួតកីឡាអេឡិចត្រូនិក MPL Cambodia Autumn Split 2022 ជាកម្មវិធីប្រកួតមួយ ឧបត្ថម្ភដោយក្រុមហ៊ុន Metfone ដែលជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលឈានមុខគេនៅកម្ពុជា។
ក្រុម Burn X Flash ឈ្នះពានរង្វាន់ MPL Cambodia Autumn Split 2022

ក្រុម Burn X Flash បានយកឈ្នះក្រុម Logic Esports ដើម្បីដណ្តើមជើងឯក​ក្នុងការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​កាលពីល្ងាចថ្ងៃអាទិត្យ ដោយមានអ្នកចូលរួមទស្សនាដោយផ្ទាល់​ប្រមាណ៣ពាន់នាក់ នៅឯ​ផ្សារទំនើប​អ៊ីអនម៉ល សែនសុខស៊ីធី ។​ ក្នុងនោះ បើយោងតាម Esports Charts ចំនួនអ្នកមើលតាមរយៈអ៊ីនធឺណិតបានហក់ឡើង​ដល់ជាង​ ១១ម៉ឺននាក់ពេលកំពុងផ្សាយផ្ទាល់​ ។ ចំណែកឯចំនួនទស្សនា​សរុប​ក្នុងរយៈពេល ២៤ ម៉ោង​គឺមានចំនួន ១,៥ លានដង ។

នៅពេលនេះ ​ក្រុម Burn X Flash នឹងធ្វើជា​តំណាងឲ្យ​ប្រទេសកម្ពុជា ដើម្បីចូលរួម​ប្រកួតក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិច​ M4 World Championship នៅខែមករា ឆ្នាំ ២០២៣ នៅឯទីក្រុង ហ្សាកាតា​ ប្រទេសឥណ្ឌូនេស៊ី ។​

ក្នុងការ​ឈ្នះជើងឯក ក្នុងកម្មវិធី MPL Cambodia Autumn Split 2022 ក្រុម Burn X Flash បានទទួល​ប្រាក់រង្វាន់​ចំនួន ១,៦០០០ដុល្លារ។

ជាមួយគ្នានេះ ក្រុមហ៊ុនមិត្តហ្វូន បានឲ្យដឹងថា ក្រុមហ៊ុន​បានសង្កេតឃើញពីការរីកចម្រើនយ៉ាងខ្លាំងនៃគុណភាពកីឡាអេឡិចត្រូនិកនៅកម្ពុជា ហើយក៏មានឃើញពីការរួមចំណែករបស់ខ្លួន ដែលបាន​ចូលរួមឧបត្ថម្ភ​កម្ម​វិធីនេះផងដែរ។

លោក កាវ ម៉ាញ ឌឹក (Cao Manh Duc) អគ្គនាយកក្រុមហ៊ុន វៀតធេល ខេមបូឌា (មិត្តហ្វូន) មានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍​នេះទទួលបាន​​ជោគជ័យ​យ៉ាងខ្លាំង ។ យើងសង្កេតឃើញថាការ​អភិវឌ្ឍន៍​កីឡា​អេឡិចត្រូនិក​នៅ​កម្ពុជា​កាន់​តែ​មាន​លក្ខណៈ​វិជ្ជាជីវៈខ្លាំងឡើង​ ។ យើង​នឹង​ជួយ​អមដំណើរ​ដល់វិស័យកីឡា​អេឡិចត្រូនិច​នៅកម្ពុជានេះឲ្យមាន​ការ​អភិវឌ្ឍបន្ថែមទៀតដើម្បីអភិវឌ្ឍ​ឲ្យឈានទៅ​រក​ដល់​កម្រិតតំបន់ និងពិភពលោក»។

លោក កាវ ម៉ាញ ឌឹក (Cao Manh Duc) បានបន្ថែមថា «ក្នុងនាមជាក្រុមហ៊ុនដែល​គាំទ្រវិស័យ​កីឡាក្នុងប្រទេសកម្ពុជាតាំងពីដើមដំបូងរៀងមកនោះ យើងពិតជាសប្បាយចិត្ត​ដែលក្រុមហ៊ុន មិត្តហ្វូន​ តែងតែចួលរួមជា​ផ្នែកមួយ ដែលនាំមកនូវភាពជោគជ័យក្នុងកម្មវិធីកីឡាក្នុងប្រទេសកម្ពុជា”។​

ក្រៅ​ពីកម្មវិធីកីឡាអេឡិចត្រូនិក​ ក្រុមហ៊ុន​មិត្តហ្វូន ក៏កំពុង​ជួយឧបត្ថម្ភដល់លីកបាល់ទាត់កំពូលរបស់​កម្ពុជាផងដែរ សម្រាប់រយៈពេលបីឆ្នាំបន្ថែមទៀត ពីឆ្នាំ ២០២២ ដល់ ២០២៤ ។

មិត្តហ្វូននិយាយថា កា​រឧបត្ថម្ភគាំទ្រ​ដល់វិស័យកីឡា និងកីឡាអេឡិច​ត្រូនិក​នេះ គឺជាផ្នែកមួយនៃការ​ប្ដេជ្ញាចិត្ត​របស់ខ្លួនក្នុងការអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា៕




អត្ថបទបន្ទាប់


កំណើនសេដ្ឋកិច្ចតំបន់អាស៊ីរងសម្ពាធបន្ថែម ចំពេលផលិតកម្ម និងការបញ្ជាទិញពីរោងចក្រនៅជាច្រើនធ្លាក់ចុះក្នុងខែកញ្ញា

ការស្ទង់ទិន្នន័យមួយបានបង្ហាញកាលពីថ្ងៃចន្ទថា ទិន្នផលក្នុងផលិតកម្មរោងចក្រនៅតំបន់អាស៊ីភាគច្រើនបានធ្លាក់ចុះកាលពីខែកញ្ញា ដោយសារតែការធ្លាក់ចុះន…

ឱកាសឈ្នះប្រាក់១២ម៉ឺនរៀលពីធនាគារអេស៊ីលីដា ដោយគ្រាន់តែធ្វើការស្កេនទូទាត់តាមអេស៊ីលីដាម៉ូបាលបានច្រើនដងជាងគេ

ចំពោះលោកអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាល សម្រាប់ការស្កេនទូទាត់ថ្លៃទំនិញ និងសេវាកម្មនានា ឥឡូវនេះ អាចមានឱកាសឈ្នះប្រាក់រហូតដល់ ១២ម៉ឺនរៀលជារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ