អត្ថបទពាណិជ្ជកម្ម

ទិញកូកា-កូឡា នឹងបង្កើតផ្សារមិនអស់លុយ


ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី 15 ខែកក្កដា ឆ្នាំ 2025 – ជាង32មកហើយដែលក្រុមហ៊ុនខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា) តែងតែផ្តល់ភាពស្រស់ស្រាយ និងភាពរីករាយដល់គ្រួសារខ្មែរ ហើយបានផ្សារភ្ជាប់ជាមួយជីវិតប្រចាំថ្ងៃរបស់អ្នកញ៉ាំ និងអតិថិជននៅកម្ពុជាជានិច្ច។ ភេសជ្ជៈរបស់ក្រុមហ៊ុនយើង ផលិតនៅខ្មែរ ដោយកូនខ្មែរ សម្រាប់ប្រជាជនខ្មែរ។
ទិញកូកា-កូឡា នឹងបង្កើតផ្សារមិនអស់លុយ
ដោយ

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ​នេះ យើងខ្ញុំសូមគោរពអញ្ជើញបងប្អូនចូលរួមធ្វើទានដោយសន្តានចិត្តក្នុងស្មារតីសាមគ្គីភាព ដោយគ្រាន់តែទិញភេសជ្ជៈកេសកូកា-កូឡា 330ម.ល មួយកេស នោះបងប្អូននឹងបានចូលរួមបរិច្ចាគ 1.000 រៀល (ប្រហែល 0,25 ដុល្លារ) ចូលទៅក្នុងមូលនិធិសហគមន៍ពិសេស។ ទង្វើនេះសមញ្ញណាស់ តែមានន័យ ដោយសារតែមូលនិធិដែលប្រមូលបាននេះ នឹងជួយគ្រួសារដែលមានជីវភាពខ្វះខាតក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ឱ្យទទួលបានសម្ភារៈសំខាន់ៗដូចជា គ្រឿងឧបភោគបរិភោគ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃ។ យុទ្ធនាការនេះចាប់ផ្តើមពីថ្ងៃទី15 កក្កដា រហូតដល់15 សីហា 2025។

ក្នុងយុទ្ធនាការនេះ យើងនឹងប្រារព្វកម្មវិធី «ភ្ជុំបិណ្ឌជាមួយកូកា-កូឡា ដើរផ្សារមិនអស់លុយ» នៅរាជធានីភ្នំពេញ នៅថ្ងៃទី 9 កញ្ញា ខាងមុខនេះ។ យើងបានសហការជាមួយដៃគូរបស់យើង ដើម្បីកំណត់អត្តសញ្ញាណ និងជ្រើសរើសគ្រួសារក្រខ្សត់ ដើម្បីអញ្ជើញពួកគាត់មកទិញគ្រឿងឧបភោគបរិភោគ និងរបស់របរចាំបាច់ប្រចាំថ្ងៃដោយមិនគិតថ្លៃ ក្នុងបរិយាកាសប្រកបដោយភាពថ្លៃថ្នូរ និងការគោរព។ បើមិនមានការគាំទ្រពីបងប្អូន នោះកម្មវិធីនេះក៏មិនអាចកើតឡើងបានដែរ ដូច្នេះពួកយើង សូមអរគុណបងប្អូនទុកជាមុន។

លោក ប៉ាវឡូ ហ្គាសស្ប៉ា អឌ្រីហ្គេស អគ្គនាយកប្រតិបត្តិក្រុមហ៊ុនខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) លើកឡើងថា៖ «ជាង 32 ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនយើងខ្ញុំពិតជាមានមោទនភាព ដែលបានក្លាយជាផ្នែកមួយនៃវឌ្ឍនភាពរបស់កម្ពុជា តាមរយៈការផ្តល់ភាពស្រស់ស្រាយដល់ប្រជាជនខ្មែរ ព្រមទាំងតបស្នងចំពោះសហគមន៍វិញ។ យុទ្ធនាការ “ភ្ជុំបិណ្ឌជាមួយកូកា-កូឡា ដើរផ្សារមិនអស់លុយ” គឺជាកម្មវិធីមួយដែលបញ្ជាក់ពីស្មារតីរួមគ្នាក្នុងការតបស្នងអរគុណដល់សហគមន៍វិញក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយមានការចូលរួមពីសំណាក់អ្នកញ៉ាំភេសជ្ជៈយើង ក៏ដូចជាអតិថិជនយើងផងដែរ។»

នៅ​ក្រុមហ៊ុនខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) យើង​ជឿ​ជាក់ថា សកម្មភាព​សប្បុរសធម៌មិនថាតូចតាចប៉ុនណាទេ សុទ្ធតែអាច​​បង្ហាញនូវសន្តានចិត្ត និងសាមគ្គីភាព។ បន្ទាប់ពីយុទ្ធនាការ «ចែករំលែកកូកា-កូឡា» ដែលបង្កើតឱកាសស្និតស្នាល និងបង្ហាញក្តីស្រឡាញ់ជាមួយអ្នកផ្ទះ និងមិត្តភក្តិរួចមក ឥឡូវនេះក្រុមហ៊ុនកំពុងយកទង្វើមកបញ្ជាក់សម្តី ដោយការបង្កើតកម្មវិធីសប្បុរសធម៌មកគាំទ្រគ្រួសារខ្មែរដែលមានភាពខ្សត់នៅកម្ពុជា។

ដូចនេះ រាល់ពេលដែលបងប្អូនទិញភេសជ្ជៈកូកា-កូឡាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ បងប្អូនមិនត្រឹមតែមានភាពស្រស់ស្រាយប៉ុណ្ណោះទេ តែបងប្អូនក៏បានធ្វើទាន ប្រកបដោយ​ទឹកចិត្តថ្លៃថ្លា និងសាមគ្គីភាព ជួយដល់គ្រួសារខ្វះខាតឱ្យពួកគាត់មានភាពរីករាយ និងភាពកក់ក្តៅផងដែរ។ ពេលអ្នកទិញ នោះស្មើនឹងបងប្អូនចូលរួមជួយពួកគាត់។

តស់! ចាំតាមដានថាតើ ការគាំទ្របងប្អូននឹងមានភាពវិជ្ជមានយ៉ាងណាខ្លះ៖

តាមដានពួកយើងនៅលើទំព័រហ្វេសប៊ុក៖ www.facebook.com/CocaColaKH

###

អំពីក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា)

អំពីក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា)

ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ស្វាយអឺ កូកា-កូឡា លីមីធីត ដែលជាក្រុមហ៊ុនដៃគូផលិត និងចែកចាយកូកា-កូឡាធំបំផុតលំដាប់ទី5លើពិភពលោកផ្អែកលើបរិមាណ នៃក្រុមហ៊ុន The Coca-Cola Company។ យើងមានមោទនភាពបម្រើទីផ្សារកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៣មក ហើយជាក្រុមហ៊ុនផលិត និងចែកចាយភេសជ្ជៈគ្មានជាតិស្រវឹងឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងផលិត និងចែកចាយក្នុងប្រទេសកម្ពុជា ភេសជ្ជៈចំនួន 14 មុខ មាន 8 ម៉ាកផលិតផល (8 Brands)ដែលមានដូចជា៖ កូកា-កូឡា ស្ព្រៃ ហ្វាន់តា ស្វេប ដាសានី ហ្វ្យូសធី អាឃ្វ័ររៀស និងសាំម៉ូរ៉ៃ (Coca-Cola, Sprite, Fanta, Schweppes, Dasani, Fuze Tea, Aquarius and Samurai) ក្នុងនេះចែកចេញជា 5ប្រភេទ រួមមាន ភេសជ្ជៈមានជាតិហ្គាស ( (Sparkling) ទឹក(Water) តែ (Tea) ភេសជ្ជៈបង្កើនថាមពល (Energy Drinks) និងភេសជ្ជៈបំពេញជាតិទឹក (Isotonic)។

សម្រាប់ព័ត៌មានបន្ថែម សូមចូលមើលផេក Facebook Cambodia Beverage Company Ltd

សម្រាប់សារព័ត៌មាន សូមទំនាក់ទំនង៖ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ តាមអ៉ីម៉ែល [email protected]




អត្ថបទបន្ទាប់


មិត្តហ្វូនបើកដំណើរការ Wi-Fi ឥតគិតថ្លៃនៅតាមគោលដៅទេសចរណ៍ក្នុងខេត្តកំពត និងកែប

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនបទពិសោធន៍ភ្ញៀវទេសចរណ៍ លើកកម្ពស់ទេសចរណ៍ឆ្លាតវៃ និងគាំទ្រការផ្លាស់ប្តូរឌីជីថលនៅមូលដ្ឋាន មិត្តហ្វូនបានចាប…

តើប្រទេសអាស៊ានណាខ្លះ ដែលមានច្បាប់ស្ដីពីកាតព្វកិច្ចយោធា ហើយមាន ការអនុវត្ត ខុសប្លែកគ្នា យ៉ាងណាខ្លះ?

ច្បាប់កាតព្វកិច្ចចូលបម្រើ ក្នុងជួរកងទ័ព នៅតាមប្រទេសនីមួយៗនៅអាស៊ាន គឺមានការអនុវត្ត ផ្សេងៗគ្នា អាស្រ័យទៅ លើ ស្ថានភាពប្រវត្តិសាស្ត្រ វប្បធម៌ និ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ