Advertisement
Advertisement
Advertisement
ផ្អាកសេវារថយន្តក្រុងនិងកាណូត

សេវារថយន្តក្រុងនិងកាណូតសាធារណៈ ត្រូវផ្អាកបណ្តោះអាសន្នសិន ដើម្បីទប់ស្កាត់កូវីដ១៩


សាលារាជធានីភ្នំពេញបានប្រកាសផ្អាកដំណើរការសេវារថយន្តក្រុងសាធារណៈនិងសេវាដឹកជញ្ជូនតាមកាណូតចាប់ពីថ្ងៃ២៦មីនានេះទៅ រហូតដល់ស្ថានការណ៍នៃការរីករាលដាលមេរោកូវីដ១៩ បានធូរស្បើយ។
រថយន្តក្រុង​សាធារណៈ​ដែល​ផ្ដល់​សេវា​ដោយ​អាជ្ញាធរ​ក្រុង​ភ្នំពេញ។
ដោយ
Advertisement

ការ​ផ្អាក​នេះ បន្ទាប់​ពី​ក្រសួងសុខាភិបាល បាន​រក​ឃើញ​ករណី​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ថ្មី​ៗ ជា​បន្តបន្ទាប់​រៀងរាល់ថ្ងៃ ដោយ​គិត​ត្រឹម​ថ្ងៃ​ទី​២៥ ខែមីនា មាន​ករណី​ឆ្លង​មេរោគ​កូ​វី​ដ​១៩ កើន​ដល់​៩៦ នាក់​ហើយ ខណៈ​អ្នក​ដែល​ឆ្លង​ហើយ​បានជា​សះស្បើយ​ក៏​កើន​ដល់​១០​នាក់​ដែរ ។​វិធានការ​ជា​ច្រើន​ត្រូវ​បាន​ដាក់​ចេញ​ជា​បន្តបន្ទាប់​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ​នេះ ដែល​ដំបូង​ឡើយ​មានការ​បិទ​សាលារៀន​គ្រប់​កម្រិត ទាំង​រដ្ឋ​និង​ឯកជន បន្ទាប់​មក​ទៀត​ការ​បិទ​KTV និង​រោង​ភាពយន្ត ក្រោយមក​ផ្អាក​ប្រារ​ព្វ​ពិធី​សាសនា​នានា ដែល​មានការ​ជួបជុំ​មនុស្ស​ច្រើន​។

យ៉ាងណាមិញ​គេ​មិន​ទាន់​ដឹង​ថា តើ​កម្ពុជា​អាច​នឹង​ប្រកាស​ដាក់​ប្រទេស​នៅ​ក្នុង​គ្រាអាសន្ន ឬ​យ៉ាងណា​នោះ​ទេ ខណៈ​ថ្មី​ៗ​នេះ​សម្តេច​ហ៊ុន សែន បាន​ប្រកាស​ថា រាជរដ្ឋាភិបាល​កំពុង​ពិចារណា​និង​ពិនិត្យ​មាត្រា​២២ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ ដែល​បាន​ចែង​អំពី​ការ​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​នេះ នៅ​គ្រា​ដែល​អ្នក​ជិតខាង​កម្ពុជា គឺ​ថៃ បាន​ប្រកាស​ដាក់​ប្រទេស​របស់​ខ្លួន​ក្នុង​គ្រាអាសន្ន​ហើយ​នោះ​៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋ​សភា​អនុម័ត​គម្រោង​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូង​ថ្ម​ ​តម្លៃ​​ជាង​១​ពាន់​លាន​ដុល្លារ

ព័ត៌មាន
រដ្ឋសភា​កម្ពុជា នៅថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ២០២០​នេះ បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ចំនួន៣ ដែល​ធានា​ដល់​ការទូទាត់​របស់​រាជ​រដ្ឋាភិបា...

GMAC៖ រោងចក្រអាចនឹងខ្វះសាច់ប្រាក់បើកប្រាក់ខែកម្មករ បើអ្នកបញ្ជាទិញមិនព្រមទូទាត់ប្រាក់តាមកិច្ចសន្យា

ព័ត៌មាន
ក្រោយពីអ្នកបញ្ជាទិញពីអឺរ៉ុប និងអាមេរិក បានស្នើឲ្យរោងចក្រកាត់ដេរនៅកម្ពុជា ការពន្យារពេលផ្គត់ផ្គង់ទំនិញ និងបានលុបចោលការកម្ម៉ង់ទិញរយៈពេល ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ