ធនាគារ UOB របស់សិង្ហបុរីពង្រីកទីផ្សារនៅថៃនិងវៀតណាម

ធនាគារ UOB របស់សិង្ហបុរីពង្រីកទីផ្សារនៅថៃនិងវៀតណាម ស្របពេលមានកំណើនសេដ្ឋកិច្ចនៅអាស៊ាន


ធនាគារយូណាយធីត អូវើស៊ី (United Overseas Bank) ដែលជាអ្នកផ្តល់ប្រាក់កម្ចីដ៏ធំមួយរបស់ប្រទេសសិង្ហបុរី កំពុងបោះជំហានឆ្ពោះទៅទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅប្រទេសថៃនិងប្រទេសប្រទេសវៀតណាម ខណៈដែលការទិញយកអាជីវកម្មរបស់ធនាគារ ស៊ីធីគ្រុប នៅក្នុងទីផ្សារសំខាន់ៗថ្នាក់តំបន់ បានបន្ថែមអតិថិជនរាប់លាននាក់និងបង្កើនប្រាក់ចំណូលបានវាល់លានដុល្លារផងដែរ។ នេះបើយោងតាមសារព័ត៌មាននីគីអេស៊ា។
ធនាគារ UOB របស់សិង្ហបុរីពង្រីកទីផ្សារនៅថៃនិងវៀតណាម ស្របពេលមានកំណើនសេដ្ឋកិច្ចនៅអាស៊ាន

ធនាគារ យូអូប៊ី​ ​នៅ​ថ្ងៃព្រហស្បតិ៍នេះ​​ បាននិយាយថា ​ការបញ្ចប់​ការច្របាច់បញ្ចូលគ្នាជាមួយសាខាធនាគារ ស៊ីធី​ ដែលផ្ដល់សេវាធនាគារផ្ទាល់ខ្លួននៅប្រទេសម៉ាឡេស៊ី ថៃ និងវៀតណាម ​​បាន​​បង្កើន​ចំនួន​​អតិ​ថិជន​របស់ខ្លួននៅក្នុងតំបន់ ​ពី​ ៥ លានដល់ជាង ៧ លាននាក់ បើ​គិតត្រឹមដំណាច់ខែមីនា​។​

​​​ធនាគារ​ យូអូប៊ី ​​បាន​និយាយ​ថា ជាមួយនឹង​សមាហរណកម្មទ្រព្យសកម្មរបស់ធនាគារអាមេរិកមួយនេះនៅ​​ក្នុង​ប្រទេស​ឥណ្ឌូនេ​ស៊ីនាដំណាច់ឆ្នាំនេះ​ ដូចអ្វីដែលគេបានរំពឹងទុក​ ចំនួនអតិថិជនរបស់​ខ្លួន​​គ្រោង​នឹង​​កើនឡើងដល់ ៨​ លាន​នាក់។ ​ទីផ្សារចំនួន ៤ ​ក្នុងចំណោម ១០​​ នៅក្នុងតំបន់​អាស៊ាន ​​​​ត្រូវបាន​​ព្យាករថា​នឹងជួយ​​ជំរុញ​​ប្រាក់ចំណូល​របស់​ធនាគារ​​ យូអូប៊ី ​ឱ្យ​ដល់​ចំនួន​​ប្រហែល​ ៧៥០​​ លានដុល្លារ​​ក្នុងរយៈពេលមួយឆ្នាំ​។​

ការទិញយក​ធនាគារ​ស៊ីធី​របស់អាមេរិក​​ត្រូវបានប្រកាសកាលពីដើមឆ្នាំមុន។ ​​ធនាគារ​ យូអូប៊ី ​​បាន​​ទិញ​ផល​ប័ត្រ​ប្រាក់​កម្ចី​គ្មានការធានា​និងមានការធានារបស់​ធនាគារ​ ស៊ីធី​​​ ​បូករួមទាំងការគ្រប់​គ្រង​ទ្រព្យ​សកម្ម​ និងអាជីវកម្មប្រាក់បញ្ញើជារូបវ័ន្តបុគ្គលនៅក្នុងប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងវៀតណាម ក្នុងតម្លៃប្រហែលជាង ៣,៦ ពាន់​លាន​ដុល្លារ​​អាមេរិក​។​

កិច្ចព្រមព្រៀងនេះគឺជាផ្នែកមួយនៃផែនការរៀបចំរចនាសម្ព័ន្ធជាសកលរបស់ធនា​គារ ​ស៊ីធី​ ​ឡើង​វិញ ​​​ដោយ​ធនាគារ​អាមេរិកមួយនេះ​​បាន​​ដក​ខ្លួន​ចេញ​ពី​ទីផ្សារ​អន្តរជាតិ​ចំនួន ១៣ រួមទាំង​ប្រទេស​អាស៊ានចំនួន​ ៤ ផងដែរ។

កាល​ពី​​ឆ្នាំ​កន្លង​​ទៅ​នេះ ធនា​គារ ​យូអូប៊ី​​ ដែលមានគំរូអាជីវកម្មផ្តោតលើការអភិវឌ្ឍប្រភពចំណូលក្នុងតំបន់ ​​បានជាប់រវល់ជាមួយនឹងការបន្សាំសាខា​របស់​ធនាគារ​ស៊ីធី​​ឱ្យ​ស៊ាំ​ទៅនឹង​ផែនការ​របស់ខ្លួននៅ​តំបន់​​អាស៊ី​អាគ្នេយ៍​​។​

ប្រធានផ្នែកសេវាកម្មហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ធនាគារ​ យូអូប៊ី ​​លោក​ស្រី​ ជេក​គើលីន​ តាន់ ​(Jacquelyn Tan​) បាននិយាយក្នុងសន្និសីទសារព័ត៌មានថា​ នៅក្នុងតំបន់អាស៊ាន ​ប្រទេស​ថៃ និងម៉ាឡេស៊ីត្រូវ​បាន​គេរំពឹងថានឹងរួមចំណែកដល់​​ប្រាក់​ចំណូលរបស់ធនាគារសិង្ហបុរីដែលមានប្រភពពីបរទេស​ ក្នុងនោះ​​ប្រទេស​វៀតណាមនិងឥណ្ឌូនេស៊ី​​ត្រូវគេរំពឹងថានឹងក្លាយជាទីផ្សារ​ថ្មីៗ​សម្រាប់ធនាគារ ​យូអូប៊ី ​ដោយសារតែប្រទេសទាំងពីរនេះ​អាចនឹងមាន​​អត្រា​កំណើន​សេដ្ឋកិច្ចខ្ពស់ជាង​គេ​បំផុត​។

លោក​ស្រី តាន់ ​បាននិយាយថា​ ប្រទេសថៃគឺជាប្រទេសទី២ ​បន្ទាប់ពី​ប្រទេសសិង្ហបុរី​ ទាក់​ទងនឹង​តួលេខ​ ពោលគឺការរួមចំណែកដល់អាជីវកម្មផ្ដល់សេវាធនាគារឯកជនដោយធនាគារ យូអូប៊ី ​បន្ទាប់​ពីធនាគារនេះ​​បានទិញ​យក​ធនាគារ​ស៊ីធី​​រួច​។ លោកស្រីបញ្ជាក់ថា ​​ប្រទេសថៃគឺជាទីផ្សារដែលមានការប្រកួតប្រជែងខ្លាំង​មួយ ដោយមានតួអង្គក្នុងស្រុកឬតួអង្គក្នុងតំបន់ខ្លាំងៗជាច្រើន​៕




អត្ថបទបន្ទាប់


ទីភ្នាក់ងារអាមេរិកខាងវាយតម្លៃគណនេយ្យសហគ្រាសថ្លែងថា របាយការណ៍សវនកម្មចិនមានចន្លោះប្រហោងច្រើន

ព័ត៌មាន
ទីភ្នាក់ងាររដ្ឋាភិបាលអាមេរិកបាននិយាយកាលពីថ្ងៃពុធថា ក្រុមអ្នកឃ្លាំមើលគណនេយ្យនៅសហរដ្ឋអាមេរិកបានរកឃើញចំណុចខ្វះខាតដែលមិនអាចទទួលយកបាននៅក្នុ…

ទិញផ្ទះតូចឬផ្ទះធំសុទ្ធតែចំណេញដូចគ្នាអោយតែស្របច្បាប់

ព័ត៌មាន
ពិតណាស់ការទិញអចលនទ្រព្យ គឺជារឿងមួយដែលងាយស្រួល ប្រសិនបើអ្នកមានលុយគ្រប់គ្រាន់សម្រាប់ទិញ ឬមិនចាំបាច់មានលុយគ្រប់គ្រាន់ក៏បាន ដោយលោកអ្នកអាចទិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ