ហិរញ្ញវត្ថុ

ការ​បង់​រំលោះ​ប្រចាំ​​ឆ្នាំ២០១៦ មាន​ទឹក​ប្រាក់​ជាង ១៥៥​លាន​ដុល្លារ​អាមេរិក


និន្នាការ​នៃ​ការ​ប្រើប្រាស់​សេវា​កម្ម​បង់​រំលោះ​ទំនិញ​ផ្សេងៗ ពិសេស ការ​បង់​រំលោះ​នៅ​ក្នុង​វិស័យ​សំណង់​និង​អចលន​ទ្រព្យ វិស័យ​កសិកម្ម និង​គ្រឿង​អេឡិចត្រូនិក​ផ្សេងៗ ហាក់​បី​ដូចជា​មាន​សន្ទុះ​កើន​ឡើង​ជាង​រៀង​រាល់​ឆ្នាំ។
រូបភាព​ផ្សាយ​ពាណិជ្ជកម្ម​របស់​ធនាគារ ស្ថាបនា។ ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​មួយ​ចំនួន​ដូរ​ស្លាក​សញ្ញា​ខ្លួន​ដែល​ស្រដៀង​នឹង​ស្ថាប័ន​រដ្ឋ​ចេញ។
ដោយ

ជាក់ស្តែង នៅក្នុង​ឆ្នាំ​២០១៦ កន្លង​មក​នេះ ការ​បង់​រំលោះ​មាន​ការ​កើន​ឡើង​ប្រមាណ​ជាង ៥០​ភាគរយ។ ការ​កើន​ឡើង​នេះ ត្រូវ​បាន​ធនាគារជាតិ​នៃ​កម្ពុជា​រក​ឃើញ​ថា ដោយសារ​ប្រាក់​ចំណូល​ប្រជាជន និង​ កំណើន​សេដ្ឋកិច្ច​ជាតិ​មាន​ភាព​ល្អ​ប្រសើរ។

បើ​យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៦ ដែល​ចេញ​ផ្សាយ​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា កាល​ពី​ពេល​កន្លង​ទៅ​ បាន​បង្ហាញ​ថា ទីផ្សារ​​បង់​រំលោះ​ក្នុង​ឆ្នាំ​២០១៦ មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង ដោយ​បាន​ពង្រីក​សេវា​ភិតសន្យា​ហិរញ្ញវត្ថុ ឬ​ការ​បង់​រំលោះ ដូចជា ម៉ូតូ រថយន្ត គ្រឿង​ប្រើប្រាស់​​ក្នុង​វិស័យ​សំណង់ គ្រឿង​អេឡិចត្រូនិច និង​​សម្ភារៈ​ប្រើប្រាស់​សម្រាប់​គ្រួសារ​ជាដើម។

👓 អត្ថបទគួរអាន !

✌️ បើ​ចង់​ស្រណុក​ខ្លួន​នៅ​ពេល​ចាស់ ត្រូវ​អនុវត្ត​វិធី​៤​យ៉ាង​​ដើម្បី​​«សេរីភាព​ហិរញ្ញ​វត្ថុ»
✌️ អ្នក​សេដ្ឋកិច្ច​ប្រាប់​ពី​រូបមន្ត​​ក្នុង​ការ​ចាត់ចែង​លុយ​កាក់​​មាន​​ប្រសិទ្ធភាព

របាយការណ៍​ដដែល បាន​បន្ថែម​ថា គិត​មក​ត្រឹម​ដំណាច់​ឆ្នាំ​២០១៦ ក្រុមហ៊ុន​ដែល​បាន​ផ្តល់​សេវាកម្ម​បង់​រំលោះ​ចំនួន​១២ ក្រុមហ៊ុន មាន​ទ្រព្យ​សកម្ម​សរុប​កើន​ឡើង​ប្រមាណ​៥២,៣% មាន​ទឹក​ប្រាក់​ប្រមាណ ១៥៥​លាន​ដុល្លារ​អាមេរិក និង​មាន​ប្រាក់​កម្ចី​កើន​ឡើង​ដល់ ៤១% ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​១២០​លាន​ដុល្លារ​អាមេរិក។ 

ប្រាក់​កម្ចី​នៃ​ការ​បង់​រំលោះ​នោះ ត្រូវ​បាន​បែង​ចែក​ទៅ​តាម​វិស័យ​សំខាន់ៗ​ដូចជា វិស័យ​កសិកម្ម​ដែល​មាន ២៣% ក្រុម​គ្រួសារ ២៨% វិស័យ​សំណង់ ១៣%។ វិស័យ​នេះ​ត្រូវ​បាន​ផ្តល់​ជូន​ដល់​អតិថិជន​ប្រមាណ ៦ម៉ឺន ១​ពាន់​នាក់៕




អត្ថបទបន្ទាប់


អ្នកណា​ខ្លះ​ដែល​ព្រួយ​ពី​រឿង​អាមេរិក​ផ្តាច់​ជំនួយ?

ជា​ការ​ពិត ជំនួយ ទោះផ្តល់​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ក្តី តិច​ឬ​ច្រើន ក៏​ជា​ការ​ផ្តល់​សម្រាប់​គោលដៅ​ដើម្បី​ជួយ​ជា​ប្រយោជន៍​អ្វី​មួយ​ដែរ។ …

អគ្គនាយិកា​ប្រតិបត្តិ VietJet ជាស្ត្រី​មានជាង​គេ​បំផុត​នៅ​អាស៊ីអាគ្នេយ៍

ក្រុមហ៊ុន​អាកាសចរណ៍ឯកជន VietJet របស់វៀតណាម បាន​ធ្វើ​ឲ្យ​ពិភព​លោក​ស្គាល់​និង​ភ្ញាក់​ផ្អើល​ដោយសារ​យុទ្ធនាការ​ទីផ្សារដោយ​ឲ្យ​នារី​បម្រើ​ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ