អត្ថបទពាណិជ្ជកម្ម

BYD M9 និង Seal 5 សម្ភោធក្នុងពេលតែមួយ, កសាងទម្រង់ថ្មីនៃរថយន្តថាមពលថ្មីនៅកម្ពុជា


ក្រុមហ៊ុន BYD Cambodia នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៥ បានបើកសម្ពោធនាំយករថយន្ត BYD Seal 5 Super Hybrid និង BYD M9 មកដល់កម្ពុជាជាផ្លូវការ ដោយព្រឹត្តិការណ៍នេះ មិនត្រឹមតែជាពិធីបង្ហាញផលិតផលថ្មីប៉ុណ្ណោះទេ តែជាចំណុចសំខាន់មួយទៀត នៅក្នុងដំណើរការអភិវឌ្ឍយានយន្តថាមពលថ្មីរបស់ក្រុមហ៊ុន BYD នៅកម្ពុជា។
BYD M9 និង Seal 5 សម្ភោធក្នុងពេលតែមួយ, កសាងទម្រង់ថ្មីនៃរថយន្តថាមពលថ្មីនៅកម្ពុជា
ដោយ
អំពី BYD

Seal 5៖ នាំយានយន្តអគ្គិសនីចូលក្នុងគ្រួសារកម្ពុជា

ក្នុងចំណោមម៉ូដែលថ្មីទាំងពីរ, រថយន្ត BYD Seal 5 Super Hybrid ប្រាកដជាទាក់ទាញ​ចំណាប់អារម្មណ៍​ជាងគេ ខណៈតម្លៃផ្លូវការ $19,900 ។ វាត្រូវបានបំពាក់ដោយបច្ចេកវិទ្យា Super Hybrid របស់ BYD ដែលបញ្ចូលគ្នា​យ៉ាងល្អឥតខ្ចោះរវាងសាំងនិងអគ្គិសនី។ គ្រាន់តែចាក់សាំងពេញនិងសាកថ្មពេញម្ដង វាអាចបើកបរបាន លើសពី 2,000 គីឡូម៉ែត្រ ដោយរួមបញ្ចូលគ្នានូវប្រសិទ្ធភាពសន្សំសំចៃ ប្រសិទ្ធភាពនៃដំណើរការ និងបទពិសោធន៍​បើកបរប្រកបដោយផាសុកភាព។

សម្រាប់ទីផ្សារកម្ពុជា ដែលភាគច្រើននៅតែប្រើប្រាស់រថយន្តប្រើប្រាស់ប្រេងឥន្ធនៈ, ការមកដល់របស់ Seal 5 Super Hybrid មានអត្ថន័យយ៉ាងជ្រាលជ្រៅ។ វាធ្វើឱ្យយានយន្តថាមពលថ្មីលែងជាជម្រើស​សម្រាប់តែ​មនុស្សមួយចំនួនតូចទៀតហើយ តែបានក្លាយជាជម្រើសដែលអាចសម្រេចបានសម្រាប់គ្រួសារកាន់តែច្រើន។

ការបង្ហាញខ្លួនរបស់វាក៏ធ្វើឲ្យការសន្សំសំចៃថាមពល និងការការពារបរិស្ថាន ពីពាក្យស្លោកក្លាយជាការពិត ក៏ដូចជាធ្វើឲ្យការធ្វើដំណើរបៃតងក្លាយជាទម្រង់ជីវិតប្រចាំថ្ងៃ។

នៅក្នុងកម្មវិធីនោះ ក៏មានការប្រគល់រថយន្ត Seal 5 Super Hybrid ដល់ម្ចាស់រថយន្តទីមួយ ក្រោមវត្តមាន លោក យៀក ឆឹងហ៊ុយ (Ye Chenghui) អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន BYD Cambodia Co., Ltd. និងលោក យ៉ាង ឆាវ (Yang Chao) ប្រធានតំណាងអាជីវកម្មរបស់ Harmony BYD​ Cambodia ។ ការប្រគល់កូនសោររថយន្ត និង កាដូអនុស្សាវរីយ៍ ជូនម្ចាស់រថយន្តដំបូង ដែលជាការសម្គាល់ថា រថយន្ត BYD SEAL5 Super Hybrid បានឈានចូលដំណាក់កាលនៃការប្រគល់ជូនអតិថិជនជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ដោយសម្រេចបាន​នូវបទពិសោធន៍ដ៏ល្អឥតខ្ចោះនៃ "ការដាក់លក់ និងប្រគល់រថយន្ត " ។

ការដាក់បង្ហាញ BYD Seal 5 Super Hybrid បង្ហាញថា ការរីកចម្រើននៃរថយន្តថាមពលថ្មី​នៅកម្ពុជា​បានឈានចូលដល់ដំណាក់កាលថ្មី ក៏ដូចជាធ្វើឲ្យអ្នកប្រើប្រាស់កាន់តែច្រើនពិតជាយល់ថា “ការជ្រើសរើស BYD គឺស្មើនឹងការជ្រើសរើសអនាគត”។

BYD M9 Super Hybrid ៖ កំណត់និយមន័យថ្មីនៃការធ្វើដំណើរប្រណិតដោយថាមពលថ្មី

រថយន្តប្រណិតប្រភេទ MPV ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ទីផ្សារក្រៅប្រទេស ក៏បានបង្ហាញខ្លួនជាមួយ BYD Seal 5 Super Hybrid ដែរគឺ BYD M9 Super Hybrid ។

BYD M9 Advanced:$58,800;BYD M9 Premium: $66,800;

BYD M9 Super Hybrid ផ្ដោតលើ បច្ចេកវិទ្យា, សុវត្ថិភាព និងផាសុកភាព ដែលស័ក្តិសមទាំងសម្រាប់គ្រួសារ និងអាជីវកម្ម ដោយនាំមកនូវបទពិសោធន៍ធ្វើដំណើរប្រណិតដែលមិនធ្លាប់មានពីមុនមក ដល់អ្នកប្រើប្រាស់កម្រិតខ្ពស់នៅកម្ពុជា។

រោងចក្រខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ៖ ទំនុកចិត្តនិងការប្តេជ្ញាចិត្តរបស់ BYD ចំពោះកម្ពុជា

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ រោងចក្រ BYD នៅខេត្តព្រះសីហនុ បានឈានចូលដល់ដំណាក់កាលបញ្ចប់ហើយ ហើយត្រៀមនឹងចាប់ផ្តើមដំណើរការផលិតជាផ្លូវការក្នុងពេលឆាប់ៗនេះ។

នៅពេលអនាគត, ម៉ូដែលសំខាន់ៗដែល BYD លក់នៅកម្ពុជានឹងត្រូវបាន ផលិតនិងដំឡើងក្នុងស្រុក។ នេះមិនត្រឹមតែមានន័យថា ការផ្គត់ផ្គង់មានប្រសិទ្ធភាព និងការចែកចាយកាន់តែលឿនប៉ុណ្ណោះទេ ថែមទាំងនឹងបង្កើត ឱកាសការងារ ជាច្រើនសម្រាប់ប្រជាពលរដ្ឋក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ចតំបន់។

ការរៀបចំនេះ បង្ហាញយ៉ាងពេញលេញនូវ ទំនុកចិត្តរយៈពេលវែង របស់ BYD ចំពោះទីផ្សារកម្ពុជា ព្រមទាំងបង្ហាញពីចក្ខុវិស័យរបស់ក្រុមហ៊ុនក្នុងការ "អភិវឌ្ឍន៍មូលដ្ឋាន និងបង្កើតអនាគតឈ្នះ-ឈ្នះ"។

BYD មិនត្រឹមតែនាំយកផលិតផលទំនើបៗមកប៉ុណ្ណោះទេ ថែមទាំងនាំមកនូវ សមត្ថភាពផលិត, ទស្សនៈបច្ចេកវិទ្យា និងខ្សែសង្វាក់ឧស្សាហកម្មបៃតង ចូលមកក្នុងប្រទេសកម្ពុជាទៀតផង។

នៅពេលអនាគត, អ្នកប្រើប្រាស់កម្ពុជានឹងទទួលបាននូវ​ "យុគសម័យយានយន្តថាមពលថ្មី​ដែលផលិតនៅក្នុងស្រុក" យ៉ាងពិតប្រាកដ។

ការពង្រីកបណ្តាញចែកចាយ និងការធានាសេវាកម្ម៖ ធ្វើឲ្យទំនុកចិត្តកាន់តែកក់ក្ដៅ

ទាក់ទងនឹងការពង្រីកបណ្តាញចែកចាយ, ហាងធំ (Flagship Store) របស់ BYD នៅមហាវិថីសម្តេចតេជោ ហ៊ុន សែន នឹងបើកជាផ្លូវការនៅខែវិច្ឆិកា។ សាខានៅ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ក៏នឹងបើកដំណើរការ​ជាបន្តបន្ទាប់។ នៅពេលនោះ, បណ្តាញលក់និងសេវាកម្មក្រោយពេលលក់របស់ BYD នឹងគ្របដណ្ដប់ខេត្តក្រុង​សំខាន់ៗរបស់កម្ពុជា ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់នូវបទពិសោធន៍សេវាកម្មកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។

ចំពោះសេវាកម្មក្រោយពេលលក់, តំបន់រាជធានីភ្នំពេញ គ្រោងនឹងបន្ថែមមជ្ឈមណ្ឌលសេវាកម្ម​ក្រោយពេលលក់ចំនួនពីរទៀត ដែលនឹងនាំឲ្យមជ្ឈមណ្ឌលសេវាកម្មក្រោយពេលលក់សរុបនៅភ្នំពេញកើនដល់ ៤ កន្លែង។ BYD យល់យ៉ាងច្បាស់ថា កម្លាំងរបស់ម៉ាកយីហោគឺកើតចេញពីការទុកចិត្ត, ហើយការទុកចិត្តគឺ​កើតចេញពីសេវាកម្មល្អអស់ពីចិត្ត គ្រប់ពេលវេលា។

នៅកម្ពុជា, BYD មិនត្រឹមតែជាម៉ាកយីហោរថយន្តប៉ុណ្ណោះទេ តែជាកម្លាំងមួយដែលជំរុញ​ការអភិវឌ្ឍ​សង្គមប្រកបដោយចីរភាព។ ការសម្រេចបានរោងចក្ររថយន្តដឹកអ្នកដំណើរនៅខេត្តព្រះសីហនុរបស់ BYD ជានិមិត្តរូបនៃការចាប់ដៃគ្នា រវាង BYD និងកម្ពុជា ដើម្បីបង្កើតអនាគតរួមគ្នា។




អត្ថបទបន្ទាប់


មេផ្សារហ៊ុនរំពឹងការកៀរគរទុនពីទីផ្សារភាគហ៊ុននឹងកើនពី៥០០លានដុល្លារដល់១,០០០លានដុល្លារក្នុង១ឆ្នាំ

ទោះបីសេដ្ឋកិច្ចកម្ពុជា ក៏ដូចជានៅលើពិភពលោកបន្តស្ថិតក្នុងភាពមិនច្បាស់លាស់ តែវាមិនបានជះឥទ្ធិពលធ្ងន់ធ្ងរដល់ទីផ្សារភាគហ៊ុនរបស់កម្ពុជានោះទេ ដោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ