ការផលិតកាហ្វេ​

ក្រុមហ៊ុន CP មានបំណងផលិតកាហ្វេនៅកម្ពុជា ដើម្បីនាំចេញទៅប្រទេសថៃ


ក្រុមហ៊ុន CP ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្ម និងចំណីអាហារដ៏ធំមួយដែលមានមូលដ្ឋាននៅប្រទេសថៃនោះ បានបង្ហាញពីបំណងរបស់ខ្លួនក្នុងការផលិតគ្រាប់កាហ្វេនៅកម្ពុជា ដើម្បីនាំចេញទៅលក់នៅប្រទេសថៃ ដ្បិតថា បច្ចុប្បន្ននេះ តម្រូវការកាហ្វេនៅប្រទេសថៃ គឺមានការកើនឡើងខ្ពស់ ដែលទំហំនៃការផលិតក្នុងស្រុកថៃ មិនអាចឆ្លើយតបគ្រប់គ្រាន់នៅឡើយ។
ក្រុមហ៊ុន CP មានបំណងផលិតកាហ្វេនៅកម្ពុជា ដើម្បីនាំចេញទៅប្រទេសថៃ
ដោយ

ក្រុមហ៊ុន CP បាន​បង្ហាញ​នូវ​គោលបំណង​របស់​ខ្លួន​នេះ គឺ​នៅ​ក្នុង​ជំនួប​រវាង​តំណាង​របស់​ក្រុមហ៊ុន​ខ្លួន ជាមួយនឹង​ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា កាលពី​ថ្ងៃ​តី ២៤ ខែមករា​ឆ្នាំ​២០២០ កន្លង​ទៅ​ថ្មី​ៗ​នេះ​។

ថ្លែង​នៅ​ក្នុង​ជំនួប​នោះ ឯកឧត្តម ប៉ាន​សូរ​ស័ក្ដិ បាន​ឲ្យ​ដឹង​ថា កម្ពុជា​មានការ​ដាំ​ដុះ​កាហ្វេ​ភាគច្រើន​នៅ​ក្នុង​តំបន់​ទិស​ភាគ ឦសាន នៃ​ប្រទេស ហើយ​កម្ពុជា​ក៏​មាន​សមាគម​ផលិត​កាហ្វេ​នៅ​ទីនោះ​ផង​ដែរ ដែល​ខាង​ក្រុមហ៊ុន CP អាច​ចុះ​ត្រួតពិនិត្យ និង​សិក្សា​ពី​លទ្ធភាព​បាន​។

ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​ការ​ដាំ​ដុះ​ដំណាំ​កាហ្វេ គឺ​មាន​ច្រើន​នៅ​ខេត្តមណ្ឌលគិរី និង​រតនគិរី ហើយ​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​ស៊ី​ភី ចុះ​ពិនិត្យ​ដោយ​ផ្ទាល់ និង​សហការ​ជាមួយ​សហគមន៍​ផលិត​គ្រាប់​កាហ្វេ​នៅ​ទីនោះ ដើម្បី​ពិនិត្យ​លើ​លទ្ធភាព​ជាក់ស្ដែង​។​»

បន្ថែម​ពី​នេះ​ទៀត ឯកឧត្តម រដ្ឋមន្ត្រី ក៏​បាន លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​ស៊ី​ភី បង្កើន​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា​ឲ្យ​បាន​ច្រើន​លើស​ពី​ការ​វិនិយោគ​បច្ចុប្បន្ន​បន្ថែម​ទៀត ជា​ពិសេស​ការ​កែ​ច្នៃ​អង្ករ ដំឡូង​មី ពោត និង​ផលិតផល​ដទៃ​ទៀត ដែល​សុទ្ធសឹងតែ​ជា​ផលិតផល​មាន​សក្ដានុពល​សម្រាប់​នាំ​ចេញ​។ គួរ​បញ្ជាក់​ថា ដ្បិតថា កម្ពុជា មានការ​ដាំ​ដុះ​កាហ្វេ​នៅ​ក្នុងស្រុក​ក៏​ពិតមែន ប៉ុន្ដែ ការ​ប្រើប្រាស់​កាហ្វេ​នៅ​តាម​ហាង​កាហ្វេ​ភាគច្រើន ត្រូវ​បាន​គេ​មើលឃើញ​ថា គឺ​មានការ​នាំ​ចូល​ពី​ក្រៅប្រទេស៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងសុខាភិបាលអំពាវនាវអ្នកលក់ម៉ាស់កុំដំឡើងថ្លៃ

ព័ត៌មាន
ក្រោយពីមានការផ្ទុះរីករាលដាលនូវជំងឺ កូរ៉ូណាវីរុស ដែលចាប់ផ្ដើមចេញពីខេត្តWuhan ប្រទេសចិន នឹងបន្តរីករាលដាលទៅកាន់ទីក្រុង និងខេត្តផ្សេងៗទៀត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ