វិស័យទេសចរណ៍កម្ពុជា

កម្ពុជាកែសម្រួលការធ្វើចត្តាឡីស័ករបស់អ្នកដំណើរពីបរទេស ជាក្ដីសង្ឃឹមសម្រាប់វិស័យអាកាសចរណ៍


ដោយសារតែវិបត្តិកូវីដ-១៩ បានធ្វើឱ្យវិស័យអាកាសចរណ៍កម្ពុជា មានការដាំក្បាលចុះយ៉ាងខ្លាំង ហើយរហូតមកដល់ពេលនេះ ស្ថានភាពក្នុងវិស័យនេះ ហាក់មិនទាន់មានការកម្រើកឡើងវិញនៅឡើយ។ មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល បានអះអាងប្រាប់សារព័ត៌មានខេមបូណូមីសថា ការងើបឡើងនៃវិស័យនេះ គឺទាមទារពេលវេលាបន្ថែម និងមានការកែសម្រួលវិធានការធ្វើចត្តាឡីស័ករបស់អ្នកដំណើរដែលចូលមកកម្ពុជា។ ខណៈ ថ្មីៗនេះ កម្ពុជាទើបតែបានកែសម្រួលការធ្វើចត្តាឡីស័កដល់អ្នកវិនិយោគ និងអ្នកដំណើរ ដែលចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មីរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។
ភ្ញៀវទេសចរណ៍ឆ្លងកាត់ព្រលានយន្តហោះកន្លងទៅ រូបភាព៖ Internet

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការកែសម្រួលនៃវិធានការកំណត់ការធ្វើចត្តាឡីស័ក របស់អ្នកដំណើរ និងអ្នកវិនិយោគដែលចូលមកកម្ពុជា។ ក្រសួងសុខាភិបាល បានសម្រេចឱ្យវិនិយោគគិន និងមន្រ្តីរាជការ ដែលចូលមកកម្ពុជា ត្រូវកំណត់ឱ្យធ្វើចត្តាឡីស័ករយៈពេល៣ថ្ងៃ ខណៈអ្នកដំណើរទូទៅ រួមមានទាំងជនជាតិខ្មែរ និងបរទេស តម្រូវឱ្យធ្វើចត្តាឡីស័ក រយៈពេល៧ថ្ងៃ។ ដោយឡែក សម្រាប់អ្នកដំណើរ ដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ តម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ វិធានការថ្មីនេះ នឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី១៨ ខែតុលា តទៅ

ដោយឡែក មុនពេលអ្នកដំណើរចូលមកកម្ពុជា ត្រូវមានលិខិតបេសកម្មផ្លូវការដែលចេញដោយក្រសួង-ស្ថាប័ន និងវិញ្ញាបនបត្របញ្ជាក់ថា គ្មានជំងឺកូវីដ-១៩ នៅរយៈពេល ៧២ម៉ោង មុនមកដល់កម្ពុជា។ បន្ថែមនោះ អ្នកដំណើរ ត្រូវបង្ហាញពីបណ្ណដែលចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ។ 

ជុំវិញនឹងការប្រែការធ្វើចត្តាឡីស័ករបស់អ្នកដំណើរនេះដែរ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានលើកឡើងថា ជាការពិតណាស់ ការងើបឡើងវិញនូវវិស័យអាកាសចរណ៍ គឺត្រូវពឹងផ្អែកលើការកែសម្រួលវិធានការនៃការកំណត់ការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរ ហើយវាមិនត្រឹមតែត្រូវធ្វើឡើងតែនៅប្រទេសកម្ពុជានោះទេ បណ្ដាប្រទេសជិតខាងផ្សេងទៀតក៏ត្រូវចូលរួមធ្វើដូចគ្នាដែរ ដើម្បីឈានទៅបើកវិស័យអាកាសចរណ៍ឲ្យមានដំណើរការឡើងវិញ។

បើតាមការអះអាងរបស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រហូតមកដល់ពេលនេះ ស្ថានភាពនៃវិស័យអាកាសចរណ៍ នៅតែមានសភាពស្ងប់ស្ងាត់ និងនៅទ្រឹងនៅឡើយ ខណៈផែនការនៃការបើកជើងមេឃឡើងវិញរបស់កម្ពុជា កាន់តែខិតជិតមកដល់ ហើយផែនការនេះ គឺជាក្ដីសង្ឃឹមធំមួយរបស់វិស័យអាកាសចរណ៍។ បើទោះបី បច្ចុប្បន្ន ទេសចរណ៍ផ្ទៃក្នុងរបស់កម្ពុជា ហាក់ចាប់ផ្ដើមមានសន្ទុះឡើងវិញ ជាបណ្ដើរៗ ក៏ពិតមែន ប៉ុន្តែសម្រាប់ចលនារបស់ទេសចរបរទេសដែលចូលមកកម្ពុជា មិនទាន់មានចលនាអ្វីគួរឱ្យកត់សម្គាល់ដដែល។

យ៉ាងណាក៏ដោយ អ្នកជំនាញ យល់ឃើញថា ការស្ដារវិស័យអាកាសចរណ៍ឡើងវិញ បន្ទាប់ពីរងគ្រោះដោយសារវិបត្តិកូវីដ-១៩ គឺទាមទារពេលវេលាបន្ថែមទៀត ហើយរំពឹងថា វិស័យនេះនឹងប្រសើរឡើងវិញ នៅប៉ុន្មានឆ្នាំបន្ទាប់៕

None



អត្ថបទបន្ទាប់


គ្មានទ្រព្យធានា ក៏អាច​ទទួលបានកម្ចីទាំងនេះពីធនាគារ​ អេស៊ីលីដា បានដែរ !

ឥឡូវនេះ ខណៈ​ដែល​លោកអ្នក​មិន​មាន​ទ្រព្យ​ធានាគ្រប់គ្រាន់ ឬគ្មានទ្រព្យ​ធានា​សោះ លោក​អ្នក​ក៏អាច​ទទួល​បាន​កញ្ចប់​ប្រាក់​កម្ចី​មួយ​ចំនួន ពីធនា…

កម្ពុជាមានចំនួនអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃតិចជាងគេបំផុតនៅអាស៊ាន បន្ទាប់ពីប្រទេសប្រ៊ុយណេ

គិតមកដល់ពេលនេះ កម្ពុជា ស្ទើរតែសម្រេចបាននូវផែនការ ១០០% ទៅហើយ លើផែនការចាក់វ៉ាក់សាំងកូវីដ១៩ លើក្រុមមនុស្សពេញវ័យ ចាប់ពីអាយុ ១៨ឆ្នាំ ឡើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ