ធនាគារ-ហិរញ្ញវត្ថុ

គ្មានទ្រព្យធានា ក៏អាច​ទទួលបានកម្ចីទាំងនេះពីធនាគារ​ អេស៊ីលីដា បានដែរ !


ឥឡូវនេះ ខណៈ​ដែល​លោកអ្នក​មិន​មាន​ទ្រព្យ​ធានាគ្រប់គ្រាន់ ឬគ្មានទ្រព្យ​ធានា​សោះ លោក​អ្នក​ក៏អាច​ទទួល​បាន​កញ្ចប់​ប្រាក់​កម្ចី​មួយ​ចំនួន ពីធនាគារ អេស៊ីលីដា ដែរ ។ នេះបើ​យោងតាម​មន្ត្រី​ជាន់ខ្ពស់​មួយរូប​នៃធនាគារ អេស៊ីលីដា ។
គ្មានទ្រព្យធានា ក៏អាច​ទទួលបានកម្ចីទាំងនេះពីធនាគារ​ អេស៊ីលីដា បានដែរ !
ដោយ

លោក សឹង ភន នាយកប្រតិបត្តិ​ឥណទាន នៃធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​ជាធនាគារ​ពាណិជ្ជដ៏ធំជាងគេ​បំផុត​មួយនៅកម្ពុជា បាន​ឲ្យដឹងថា ធនាគារ​ អេស៊ីលីដា ផ្ដល់​លទ្ធភាព​កាន់តែច្រើន​ថែមទៀត​ ដល់​អតិថិជន​ និង​សាធារណជន ជាពិសេស ម្ចាស់អាជីវកម្ម​តូច​និងមធ្យម ក្នុង​ការទទួល​បាន​ឥណទាន (កម្ចី) ពី អេស៊ីលីដា ដើម្បី​ប្រើ​ប្រាស់​ក្នុង​គោល​បំណង​អាជីវកម្ម ឬតម្រូវការ​ក្នុងគ្រួសារ ។ 

លោក សឹង ភន នាយកប្រតិបត្តិ​ឥណទាន នៃធនាគារ អេស៊ីលីដា ភីអិលស៊ី

លោកបន្ត​ថា អ្វីដែល​ពិសេសថែមទៀតនោះ ធនាគារ អេស៊ីលីដា ក៏បាន​បង្កើត​នូវ​ប្រភេទ​កម្ចី ឬឥណទាន​មួយ​ចំនួន សម្រាប់អតិថិជន​​ដែល​មិនមាន​ទ្រព្យ​ធានាគ្រប់គ្រាន់ ឬគ្មានទ្រព្យ​ធានា ដូចតទៅ ៖ 

  1. កម្ចី​ដើម្បី​ប្រើប្រាស់​ផ្ទាល់​ខ្លួន ដែល​មាន​ទំហំ​រហូត​ដល់ ២.៥០០ (ពីរពាន់ប្រាំរយ)ដុល្លារ សម្រាប់អតិថិជនដែលមានគណនីបើកប្រាក់បៀវត្សរ៍នៅធនាគារអេស៊ីលីដា ភីអិលស៊ី ។
  2. កម្ចីដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន ដែលមានទំហំរហូតដល់ ៥.០០០(ប្រាំពាន់)ដុល្លារ សម្រាប់មន្ត្រីរាជ្យការដែលមានគណនីបើកប្រាក់បៀវត្សរ៍នៅធនាគារអេស៊ីលីដា ភីអិលស៊ី ។
  3. កម្ចីដើម្បីប្រើប្រាស់តាមរយៈប័ណ្ណឥណទាន (Credit Card) ដែលមានទំហំរហូតដល់ ៤០.០០០(បួនម៉ឺន)ដុល្លារ ។
  4. កម្ចីអាជីវកម្ម ដែលមានទំហំរហូតដល់ ៥០០.០០០(ប្រាំរយពាន់)ដុល្លារ សម្រាប់សហគ្រាសខ្នាតតូច និង មធ្យម និង ទំហំរហូតដល់ ១.០០០.០០០(មួយលាន)ដុល្លារ សម្រាប់សហគ្រាសខ្នាតធំ ក្រោមការធានាដោយសាជីវកម្មធានាឥណទានកម្ពុជា (Credit Guarantee Corporation of Cambodia “CGCC”) ។ 

សម្រាប់​ចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមអញ្ជើញ​ទូរសព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ [email protected]




អត្ថបទបន្ទាប់


IMF៖ កំណើនអតិផរណា និងភាពមិនប្រាកដប្រជាកូវីដ១៩ កំពុងគំរាមកំហែងដល់ការស្ដារសេដ្ឋកិច្ចសកល

ព័ត៌មាន
អង្គការ​មូលនិធិរូបិយវត្ថុអន្ដរជាតិ IMF បានព្រមានអំពីការគំរាមកំហែងកើនឡើងកាន់តែខ្លាំង ចំពោះការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ដែលបង្ក…

កម្ពុជាកែសម្រួលការធ្វើចត្តាឡីស័ករបស់អ្នកដំណើរពីបរទេស ជាក្ដីសង្ឃឹមសម្រាប់វិស័យអាកាសចរណ៍

ព័ត៌មាន
ដោយសារតែវិបត្តិកូវីដ-១៩ បានធ្វើឱ្យវិស័យអាកាសចរណ៍កម្ពុជា មានការដាំក្បាលចុះយ៉ាងខ្លាំង ហើយរហូតមកដល់ពេលនេះ ស្ថានភាពក្នុងវិស័យនេះ ហាក់មិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ