កសិពាណិជ្ជកម្ម

កង្វះខាតដើមទុនកែច្នៃផលិតផលកសិកម្ម ធ្វើឲ្យកម្ពុជាខ្សោយទីផ្សារការនាំចេញ ?


កម្ពុជា ជាប្រទេសដែលមជ្ឈដ្ឋានជាតិ និង អន្តរជាតិទទួលស្គាល់ថា ជាប្រទេសដែលមានសក្កានុពលផ្នែកកសិកម្ម និង កសិ ឧស្សាហកម្ម និយាយរួមផលិតផលកសិកម្មរបស់កម្ពុជា គឺត្រូវបានធ្វើការនាំចេញ មិនទាន់បានច្រើននៅឡើយទេ ដោយសារតែការផលិត ការកែច្នៃមិនទាន់ឯកភាពគ្នា ចំពោះផលិតផលនាំចេញ ដែលតម្រូវទៅនឹងទីផ្សារអន្តរជាតិ។
កសិកម្ម
ដោយ

ផលិតផល​កសិកម្មកម្ពុជា​ គឺនៅមាន​ច្រើនណាស់ ដែលអាច​ឲ្យយើង​មានលទ្ធភាព​កែច្នៃបាន ​ប៉ុន្តែអ្វីដែល​ជាឧបសគ្គ​ធំ ដែលមិន​អាចឲ្យ​យើងធ្វើការ​កែច្នៃ​សម្រាប់​ការនាំ​ចេញបាន​ច្រើន នោះក៏​ដោយសារ​តែខ្វះវិនិយោគ​ទុន​តែប៉ុណ្ណោះ។ខ្វះវិនិយោគទុន គឺជារឿង​មួយ ប៉ុន្តែ​មានរឿង​​ជាច្រើន​​ទៀតដែល​យើងមិន​អាច​មើល​រំលង និង ត្រូវតែ​ធ្វើការ​កែទម្រង់ឲ្យ​ស៊ីជម្រៅមាន​ដូច​ជាតម្លៃ​នៃការ​ដឹកជញ្ជូន តម្លៃអគ្គិសនី​ថ្លៃ គុណភាព​ទំនិញ និង ខ្វះពិពិធកម្ម​នៅក្នុង​ការកែច្នែ​កសិកម្ម សម្រាប់​ការប្រកួត​ប្រជែង។

ជុំវិញទៅ​នឹងបញ្ហាទាំងអស់​នេះ រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​ឧស្សាហកម្ម និង សិប្បកម្មកម្ពុជា​បានបង្ហាញ​ពីគោល​ជំហរ ដោយ នឹង​បន្តជំរុញ​បង្កើន​ផលិត​ភាព​ការផលិត និងកែច្នៃកសិផល​ក្នុងស្រុក​បន្ថែម ដើម្បី​រក្សា​និរន្តរភាព​នៅក្នុង​វិស័យ​កសិពាណិជ្ជកម្ម និងការ​ប្រកួតប្រជែង សម្រាប់​បង្កើន​ការនាំចេញ ខណៈក្រសួង​មើលឃើញ​និង ទទួល​ស្គាល់ថា ផលិតផលកម្ពុជា​កសិកម្ម​សម្រាប់​ការនាំចេញ គឺនៅមាន​កម្រិត​តិចតួច​នៅឡើយ។

បើតាម លោក គង់ ភាច ប្រធាន​នាយកដ្ឋាន​កសិឧស្សាហកម្ម​បានអះអាង​ថា កសិផល​ដែលកម្ពុជា​បាននាំចេញ​ទៅក្រៅ​ប្រទេស​កន្លងមក​មាន អង្ករ ស្វាយ ចេក ម្រេច ស្វាយចន្ធី សុទ្ធតែបានធ្វើការ​នាំចេញ​ក្នុងទម្រង់​ជាវត្ថុធាតុ​ដើម មិនទាន់​កែច្នៃ​ប៉ុណ្ណោះ  ដែលនេះ​ជាការធ្វើឲ្យ​យើងបាត់បង់​នូវតម្លៃ​បន្ថែម​ច្រើន ទាមទារ​ឲ្យក្រសួង​ឧស្សាហកម្ម​ពង្រឹង​ការកែច្នៃ​ឲ្យកាន់តែប្រសើរ​ឡើង ដើម្បីទាញ​យក​តម្លៃបន្ថែម និង បង្កើតការងារ​ជូនប្រជាពលរដ្ឋ​ក្នុងស្រុក កាត់បន្ថយការ​ចំណាក​ស្រុក​ផងដែរ។

ពាក់ព័ន្ធទៅ​នឹងបញ្ហា​ខាងលើនេះ​ដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធិ រដ្ឋមន្ត្រី​ក្រសួងឧស្សាហកម្ម និង សិប្បកម្ម បានគូស​បញ្ជាក់ នៅក្នុង​ពិធីបើក​សន្និសីទ​ជាតិស្តីពី ការអភិវឌ្ឍ​ វិស័យ​កសិពាណិជ្ជកម្ម ប្រកបដោយ​និរន្តរភាព និងភាព​ប្រកួត​ប្រជែង ដែរថា ដើម្បីរក្សា​ឲ្យបាននូវ​និរន្តរភាព​នៅក្នុង​វិស័យ​កសិពាណិជ្ជកម្មនោះ គឺកម្ពុជា​ត្រូវអនុវត្ត​ឲ្យបាន​នូវកិច្ច​សន្យាកសិកម្ម ដែលមាន​ស្រាប់ ព្រោះកាល​ណាកិច្ចសន្យា​កសិកម្មនេះ អាចធ្វើ​បានល្អ ពេលនោះកម្ពុជា ពិតជា​អាចធានា ផលិតផល ភោគផល កសិកម្ម​ទាំងអស់បាន ព្រមទាំង​ជំរុញ​ទៅដល់​វិស័យ​កសិឧស្សាហកម្ម​ដើម្បីធ្វើការ​កែច្នៃ​ សម្រាប់ការ​នាំចេញ​កាន់តែ​ច្រើន​បន្ថែម​ទៀតបាន។

ឯកឧត្តម ចម ប្រសិទ្ធិ បានបញ្ជាក់​អះអាងថា វិធានការ​យើងកំពុង​តែធ្វើពេលនេះ គឺទាក់ទងនឹង​ការបង្កើត​ផលិតភាព ពិសេស​គឺផលិតភាព​នៅក្នុង​វិស័យ​កសិកម្មតែម្តង។

សូមបញ្ជាក់ថា វិស័យ​កសិកម្ម​នេះបានចូលរួមគាំទ្រ​កំណើន​សេដ្ឋកិច្ច ១.៧ ភាគរយ ក្នុងមួយឆ្នាំ ខណៈវិស័យ​ឧស្សាហកម្ម​មានកំណើន​ជាង ១០ភាគរយ វិស័យ​សេវាកម្ម និងសំណង់​មានកំណើន​ជាង ១០ភាគរយ​ដូចគ្នាដែរ៕

None



អត្ថបទបន្ទាប់


ចិន ចាប់ផ្តើមរឹតបន្តឹងការផ្តល់ជំនួយបរទេសទាំងកាក់ទាំងសេនហើយ !

ប្រមុខដឹកនាំ នៃទីភ្នាក់ងារជំនួយបរទេស នៃប្រទេសចិន បានឲ្យដឹងថា ប្រទេសចិន នឹងចាប់ផ្តើមរឹតបន្តឹងទាំងកាក់ ទាំងសេន ទៅលើការចំណាយសម្រាប់ជំនួ…

ឆ្នាំ២០១៨ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជួបការប្រឈមធំមួយ ពី ធនាគារជាតិ

ប្រធានក្រុមប្រឹក្សាភិបាលសមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា អះអាងថា នៅឆ្នាំ ២០១៨ កន្លងទៅនេះ ការអនុវត្តតាមសេចក្ដីប្រកាសថ្មី ស្ដីអំពីចំណាត់ថ្នាក់ឥណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ