ការចាក់វ់ា៉ក់សាំងនៅកម្ពុជានិងសិង្ហបុរី

កម្ពុជា និងសិង្ហបុរី មានអ្នកបានចាក់វ៉ាក់សាំងគ្រប់ចំនួន២ដូសជាង៨០%ហើយ


ប្រទេសកម្ពុជា និងសិង្ហបុរី គឺជាប្រទេសនាំមុខគេមួយនៅតំបន់អាស៊ាន ដែលបានសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋបានលឿនជាងគេបំផុត។ ជាក់ស្ដែង មកទល់ពេលនេះ ប្រទេសទាំងពីរនេះ បានចាក់វ៉ាក់សាំងគ្រប់ចំនួន២ដូស បានដល់ប្រជាជនខ្លួនប្រមាណជាង៨០% ហើយ នៃផែនការកំណត់។
គ្រូពេទ្យកំពុងបញ្ជូលវ៉ាក់សាំងចូលទៅក្នុងស៊ឺរ៉ាង

ប្រទេស​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី ២៨ ខែសីហា មាន​ប្រជាជន​ប្រមាណ​ជាង​៨​លាន​នាក់​ហើយ ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​២​ដូ​ស ស្មើនឹង​ប្រមាណ​៨០%​នៃ​ផែនការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ពេញវ័យ ១០​លាន​នាក់​។ ដោយឡែក សិង្ហ​បុរី វិញ​សម្រេច​បានការ​ចាក់​វ៉ាក់សាំង​ជាង​៨០%​ដូច​កម្ពុជា​ដែរ នៃ​ចំនួន​ប្រជាជន​សរុប​ជិត ៦​លាន​នាក់​របស់​ខ្លួន​។

ដំបូង​យើង​និយាយ​ពី​ប្រទេស​សិង្ហ​បុរី​មុន​! ប្រទេស​ដី​កោះ​មួយ​នេះ ត្រូវ​បាន​គេ​ដឹង​ថា គឺជា​ប្រទេស​មួយ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​បាន​លឿន​បំផុត និង​មានការ​បន្ធូរបន្ថយ​វិធានការ​តឹងរ៉ឹង​បាន​កាន់តែ​ច្រើន​ផង​ដែរ​។ បើ​តាម​រដ្ឋមន្ត្រី​សុខាភិបាល​សិង្ហ​បុរី បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថា សិង្ហ​បុរី​បាន​សម្រេចការ​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ដូ​ស​ប្រមាណ ៨០%​ហើយ នៃ​ចំនួន​ប្រជាជន​សរុប​ជិត ៦​លាន​នាក់​របស់​ខ្លួន​។

អាជ្ញាធរ​សិង្ហ​បុរី​បាន​និយាយ​ថា នឹង​បន្ដ​បន្ធូរបន្ថយ​វិធានការ​រឹតត្បិត​ឲ្យ​កាន់តែ​ធូរស្រាល​ជាង​នេះ​ទៀត បន្ទាប់​ពី​ការ​ចាក់​វ៉ាក់សាំង​បាន​ឈាន​មក​ដល់​ជាង​៨០%​នា​ពេល​នេះ​។ ដោយឡែក ករណី​ឆ្លង​កូ​វី​ដ​ប្រចាំ​ថ្ងៃ​នៅ​សិង្ហ​បុរី​វិញ គឺ​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ ករណី​ឆ្លង​រក​ឃើញ​ក្នុង​មួយ​ថ្ងៃ​ៗ​មាន​ត្រឹម​តួលេខ ២​ខ្ទង់​ប៉ុណ្ណោះ​។

មិនមែន​មាន​តែ​សិង្ហ​បុរី​ទេ ដែល​ចាក់​វ៉ាក់សាំង​បាន​លឿន កម្ពុជា​យើង​ក៏​មិន​អន់​ដែរ ដោយ​មក​ទល់​ពេល​នេះ បើ​តាម​តួលេខ​ពី​ក្រសួងសុខាភិបាល​បាន​បង្ហាញ​ថា កម្ពុជា​មាន​អ្នក​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​២​ដូ​ស មាន​ដល់​ទៅ​ជាង ៨​លាន នាក់​ហើយ ស្មើនឹង​ប្រមាណ​ជាង ៨០%​នៃ​ផែនការ​ចាក់​ជូន​ពលរដ្ឋ​ពេញវ័យ​១០​លាន​នាក់ ខណៈ​ដែល​អ្នក​ចាក់​ដូ​ស​ទី​១​វិញ មាន​ជាង​៩​លាន​នាក់​ហើយ​។

ក្រៅ​តែ​ផែនការ​ចាក់​ជូន​ពលរដ្ឋ​ពេញវ័យ​១០​លាន​នាក់ កម្ពុជា​ក៏​បាន​សម្រុក​ចាក់​ជូន​កុមារ​វ័យ​ចាប់ពី​១២​ឆ្នាំ ដល់​អាយុ​ក្រោម​១៨​ឆ្នាំ ប្រមាណ​២​លាន​នាក់​ផង​ដែរ ហើយ​មក​ទល់​ពេល​នេះ​មាន​ជាង ១​លាន​៤​សែន​នាក់​ហើយ​ដែល​បាន​ចាក់​ដូ​ស​ទី​១ រួច និង អ្នក​បាន​ចាក់​ពីរ​ដូ​ស​វិញ​មាន​ជាង ២៤​ម៉ឺន​នាក់​។

ពិសេស​ជាង​នេះ​ទៀត ថ្មី​ៗ​នេះ កម្ពុជា​ក៏​បាន​ដាក់​ចេញ​គោលនយោបាយ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ សម្រាប់​ពលរដ្ឋ​ផង​ដែរ ហើយ​មក​ទល់​ពេល​នេះ ការ​ចាក់​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ​នេះ សរុប​មាន ជាង​៥៨​ម៉ឺន​នាក់​ហើយ​។

សរុប​ជា​រួម មក​ទល់​ពេល​នេះ ការ​ចាក់​វ៉ាក់សាំង​នៅ​កម្ពុជា ធៀប​នឹង​ចំនួន​ពលរដ្ឋ​ប្រមាណ ១៦​លាន​នាក់ គឺ សម្រេច​បាន​ជាង​៦៥%​ហើយ​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​ស្ថានភាព​កូ​វី​ដ​-១៩ ឆ្លង​រីក​រាលដាល​ប្រចាំ​ថ្ងៃ​ហាក់​មាន​សភាព​ថមថយ​ជាង​មុន​បន្ដិច​មក​នៅ​ត្រឹម​ជាង ៤០០​នាក់​ក្នុង​មួយ​ថ្ងៃ ដែល​បាន​ថមថយ​ចុះ​ពី​កម្រិត​ខ្ពស់​បំផុត​ជាង​៨០០ ទៅ​៩០០​នាក់​នៅ​ក្នុង​មួយ​ថ្ងៃ​។ ប៉ុន្ដែ វត្តមាន​មេរោគ​បំប្លែង​ថ្មី ឌែ​លតា នៅ​តែ​ជា​ក្ដី​បារម្ភ​ធំ​សម្រាប់​កម្ពុជា ដោយ​គិត​ត្រឹម​ថ្ងៃ​ទី ២៨ ខែសីហា អ្នក​ឆ្លង​មេរោគ​បំប្លែង​ថ្មី​នេះ មាន​ជាង​១​ពាន់​៧​រយ​នាក់​ហើយ​៕

None



អត្ថបទបន្ទាប់


កក់ថ្ងៃនេះ ចំណេញ 1ម៉ឺន​ដុល្លារភ្លាមៗ លើគម្រោងស្ថិតលើដងវិថីពាណិជ្ជកម្មតាមបណ្តោយផ្លូវជាតិលេខ1 ផ្តល់ជូនត្រឹមតែ5 ថ្ងៃទៀតតែប៉ុណ្ណោះ!!!

កក់ថ្ងៃនេះ ចំណេញ 1 ម៉ឺនដុល្លារភ្លាមៗ លើគម្រោងអភិវឌ្ឍលំនៅឋានដ៏ថ្មីសន្លាងបែបអាជីវកម្មថ្មី ដឹស្តាផ្លាទីនីម ខេភីថល វ័ន ដ៏លេចធ្លោមួយរបស់ បុរី…

កម្ពុជានាំចេញស្រូវទៅវៀតណាមលែងសូវកកស្ទះដូចមុន ក្រោយវៀតណាមបើកច្រកព្រំដែនមួយចំនួនឡើងវិញ

ក្រុមអ្នកជំនាញ និងជំនួញ រូមទាំងមន្ត្រីកសិកម្មបានអះអាងថា មកទល់ពេលនេះ ស្ថានភាពការនាំចេញស្រូវកម្ពុជាបានវិលមករកស្ថានភាពល្អប្រសើរវិញជាបណ្ដើរៗ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ