#ការចាក់វ៉ាក់សាំងកូវីដ-១៩

Articles by Tag ការចាក់វ៉ាក់សាំងកូវីដ-១៩

មនុស្សរាប់ម៉ឺននាក់នៅអូស្ត្រាលីចេញមកប្រឆាំងនឹងបទបញ្ជាចាក់វ៉ាក់សាំងកូវីដ១៩របស់រដ្ឋាភិបាល

ដោយ​ ​ ខេមបូណូមីស
ប្រព័ន្ធផ្សព្វផ្សាយនៅអូស្ត្រាលីបានឱ្យដឹងថា កាលពីថ្ងៃទី ១៣ វិច្ឆិកា មានមនុស្សរាប់ម៉ឺននាក់បានចេញមកប្រមូលផ្តុំគ្នានៅទីក្រុងមែលប៊នដើម្បីប្រឆាំងនឹងបទបញ្ជាការចាក់វ៉ាក់សាំងថ្មី ហើយថែមទាំងមានមនុស្សមួយចំនួនបានប្រៀបធៀបរដ្ឋាភិបាលរដ្ឋទៅនឹងពួកណាស៊ីស ដែលជាការដឹកនាំផ្ដាច់ការ និងការអំពាវនាវឱ្យមានការឆ្លើយតបប្រឆាំង ដោយហិង្សាទៅលើអ្នកនយោបាយទៀតផង។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។