គម្រោងវិនិយោគ

ត្រឹម១ខែកម្ពុជាអនុម័តគម្រោងវិនិយោគចំនួន៣២ ជាមួយទុនវិនិយោគជាង១៨២លានដុល្លារ ខណៈទុនវិនិយោគជាង៧៨% មកពីចិន


នៅក្នុងរយៈពេលត្រឹមតែ១ខែដើមឆ្នាំ២០២៤ កម្ពុជាបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន៣២គម្រោង ដែលមានទុនវិនិយោគសរុបជាង១៨២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារជិត២៩ពាន់កន្លែង។ ជាការកត់សម្គាល់ គម្រោងវិនិយោគទំាងអស់ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអអនុម័តក្នុងខែមករា កន្លងទៅនេះ សុទ្ធតែស្ថិតក្នុងវិស័យឧស្សាហកម្ម៕
គម្រោងវិនិយោគ
ដោយ

ស្របពេលដែលប្រទេសកម្ពុជា កំពុងស្ថិតលើផ្លូវនៃការផ្លាស់ប្តូរពីឧស្សាហកម្មប្រើប្រាស់កម្លាំងពលកម្មច្រើនទៅជាឧស្សាហកម្មផ្អែកលើជំនាញ និងបន្តឈានទៅអភិវឌ្ឍជាឧស្សាហកម្មទំនើបដែលផ្អែកសំខាន់ទៅលើមូលដ្ឋានបច្ចេកវិទ្យា និងចំណេះដឹង។ ដោយឡែក ក្នុងចំណោមទុនវិនិយោគសរុបដែល CDC បានអនុម័ត វិនិយោគិនចិនបានក្ដោបក្ដាប់ចំណែកទីផ្សារច្រើនជាងគេរហូតដល់៧៨%ឯណោះ។

ផ្អែកតាមរបាយការណ៍ស្តីពីសកម្មភាពវិនិយោគនៅកម្ពុជា របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានបង្ហាញថា នៅក្នុងរយៈពេល១ខែដើមឆ្នាំ២០២៤ កម្ពុជាបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន៣២គម្រោង ដែលមានទុនវិនិយោគសរុបជាង១៨២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារជិត២៩ពាន់កន្លែង។ ជាការកត់សម្គាល់ គម្រោងវិនិយោគដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តមានភាពលេចធ្លោជាងគេរួមមាន គម្រោងបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិក គម្រោងបង្កើតរោងចក្រផ្គុំដំឡើងម៉ូតូ កង់ រ៉ឺម៉ក(អគ្គិសនី) គម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ដែក និងទង់ដែង និងគម្រោងបង្កើតរោងចក្រតម្បាញក្រណាត់ និងកាត់ដេរសម្លៀកបំពាក់ ដែលគម្រោងទាំងនោះ សិតក្នុងខេត្តកំពង់ស្ពឺ តាកែវ កណ្ដាល និងព្រះសីហនុ។

ប្រភពទុនវិនិយោគសំខាន់ៗ ដែលបានបោះទុនវិនិយោគនៅកម្ពុជា រួមមានចិនបានឈរនៅលំដាប់លេខរៀងទី១ ក្នុងចំណោមគម្រោងផលិតកម្មទាំងអស់ ដោយបានក្ដោបការវិនិយោគរហូតជាង៧៨% បន្ទាប់មកប្រភពវិនិយោគដែលមកពីសិង្ហបុរី បានក្ដាប់ទុនវិនិយោគជាង៩%។ ចំណែក ការវិនិយោគមកពីសហរដ្ឋអាម៉េរិកមានចំនួនជាង៥% ហើយមកពីសាធារណៈរដ្ឋកូរ៉េមានចំនួនជិត៤% និងជិត៣% គឺជាប្រភពទុនក្នុងស្រុក។

បច្ចុប្បន្នវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យានៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ និងបានរួមចំណែកកាន់តែខ្លាំងក្នុងសេដ្ឋកិច្ច ស្របពេលដែលប្រទេសកម្ពុជា កំពុងស្ថិតលើផ្លូវនៃការផ្លាស់ប្តូរពីឧស្សាហកម្មប្រើប្រាស់កម្លាំងពលកម្ម ទៅឧស្សាហកម្មផ្អែកលើជំនាញ និងបន្តឈានទៅអភិវឌ្ឍជាឧស្សាហកម្មទំនើប ដែលផ្អែកសំខាន់ទៅលើមូលដ្ឋានបច្ចេកវិទ្យា និងចំណេះដឹង។ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កត់សម្គាល់កាលពីពេលថ្មីៗនេះថា ក្នុងបរិការណ៍នេះ កម្ពុជាត្រូវសម្របខ្លួនជាប្រចាំតាមនិន្នាការនៃការប្រែប្រួលសកល ដែលទាមទារការយកចិត្តទុកដាក់ខ្ពស់ចំពោះការលើកកម្ពស់ភាពជាអ្នកដឹកនាំ និងសមត្ថភាពស្ថាប័នគ្រប់កម្រិតដោយផ្សារភ្ជាប់ នឹងការធានាបានគោលនយោបាយសមស្រប និងសមត្ថភាពអនុវត្តន៍ជាក់ស្តែង លទ្ធផល ការងារ និងការទទួលខុសត្រូវ ដើម្បីឆ្លើយតបនឹងអាទិភាពសំខាន់ៗក្នុងដំណាក់កាលថ្មី។

សូមបញ្ជាក់ថា នៅពេញមួយឆ្នាំ២០២៣ កម្ពុជាអនុម័តគម្រោងវិនិយោគសរុបចំនួន២៦៨ ដែលមានទុនវិនិយោគសរុបប្រមាណជិត៥ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានជាង៣០ម៉ឺនកន្លែង។ ក្នុងនោះចំនួនគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មបានចូលរួមចំណែកដល់ទៅប្រមាណ ៩២% នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគប្រមាណ៤៦%បានមកពីវិស័យនេះ។ ដោយឡែក វិស័យហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗមានប្រមាណ២,៦% នៃចំនួនគម្រោងវិនិយោគសរុប បានចូលរួមចំណែកប្រមាណ៤៤% នៃទុនវិនិយោគសរុប ដោយសារចរិតនៃការវិនិយោគក្នុងវិស័យនេះ ត្រូវការទុនវិនិយោគច្រើន។ ជារួមរំហូរទុនវិនិយោគឯកជននៅឆ្នាំ២០២៣ មានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរង្វង់ប្រមាណ២២% បើធៀបនឹងឆ្នាំ២០២២។ ដោយឡែក រំហូរទុនវិនិយោគក្នុងឆ្នាំ២០២៣ ភាគច្រើនមានប្រភពមកពីប្រទេសចិន និងក្នុងស្រុក ដោយបានរួមចំណែកជិត៩០% នៃទុនវិនិយោគសរុប៕

None



អត្ថបទបន្ទាប់


ធនាគារជាតិ និងក្រសួងអប់រំដាក់ឱ្យអនុវត្តកម្មវិធីបញ្ជ្រាបចំណេះផ្នែកហិរញ្ញវត្ថុពីថ្នាក់ទី៥ ដល់ទី១២

លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចាត់ទុកចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាជំនាញដែលត្រូវប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរប…

តើទីផ្សារប្រេង និងឧស្ម័នពិភពលោកធំធេងកម្រិតណា ហើយក្រុមហ៊ុននៃប្រទេសណាខ្លះ ផលិតប្រេង និងឧស្ម័នច្រើនជាងគេ?

ទីផ្សារប្រេង និងឧស្ម័នទូទាំងពិភពលោកមានទំហំរហូតដល់ទៅជាង៧,៣ទ្រីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ ហើយទីផ្សារនេះត្រូវបានគេរំពឹងថា នឹងសម្រេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ