ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ

កម្ពុជាស្នើឲ្យក្រុមហ៊ុនអាមេរិកចូលរួមដេញថ្លៃ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ចៀសវាងការចោទប្រកាន់!


រដ្ឋមន្ត្រី​ក្រសួងសាធារណការ ស្នើឲ្យក្រុមហ៊ុនសាងសង់របស់អាមេរិកចូលរួមដេញថ្លៃលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ការស្នើនេះ ធ្វើឡើងក្រោយមានការលើកឡើងថា កម្ពុជាផ្តល់សិទ្ធិឲ្យតែក្រុមហ៊ុននៅតំបន់អាស៊ីក្នុងការអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធ។ ជាមួយគ្នានេះ កម្ពុជា ស្នើសុំឲ្យសហរដ្ឋអាមេរិកជួយផ្តល់សម្ភារត្រួតពិនិត្យគុណភាពផ្លូវ និងរៀបចំឲ្យមានកម្មវិធីចែករំលែកបទពិសោធន៍រវាងនិស្សិតខ្មែរនិងនិស្សិតសហរដ្ឋអាមេរិកលើវិស័យសាធារណការផងដែរ។
ទិដ្ឋភាពផ្លូវក្រវាត់ក្រុងខ្សែទី៣​ (រូបថតដោយ ប៊ុក វន្ថា/ខេមបូណូមីស)
ដោយ

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនស្នើឲ្យឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាជួយប្រាប់ក្រុមហ៊ុនសាងសង់របស់សហរដ្ឋអាមេរិក ចូលរួមដេញថ្លៃសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ការស្នើនេះធ្វើឡើងក្រោយឯកឧត្តមពុំដែលឃើញមានវត្តមានរបស់ក្រុមហ៊ុនសាងសង់មកពីសហរដ្ឋអាមេរិកចូលរួមដេញថ្លៃសាងសង់ហេដ្ឋារចនាសម្ព័ន្ធណាមួយនៅកម្ពុជានាពេលកន្លងមក។ ប៉ុន្តែក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកមួយចំនួនបែរជាលើកឡើងថា កម្ពុជាផ្តល់សិទ្ធិឲ្យតែក្រុមហ៊ុននៅប្រទេសនេះ ឬប្រទេសនោះអភិវឌ្ឍន៍ទៅវិញ។ 

ការស្នើទាំងអស់ខាងលើធ្វើឡើងក្នុងជំនួបជាមួយឯកឧត្តម Patrick Murphy កាលពីពេលថ្មីៗ តែត្រូវបានឯកឧត្តម ស៊ុន ចាន់ថុល លើកយកមកបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាពនៃការអនុវត្តគ្រប់គ្រង ទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ នាទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ដិតសភាកម្ពុជាសង្កេតឃើញថា ក្រុមហ៊ុនសាងសង់ ដែលចូលរួមដេញថ្លៃលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ភាគច្រើនជាក្រុមហ៊ុនរបស់ប្រទេសម្ចាស់ជំនួយ និងប្រទេសជាដៃគូរបស់ស្ថាប័នហិរញ្ញវត្ថុផ្តល់កម្ចីលើគម្រោងអភិវឌ្ឍន៍ទាំងនោះ។ ប្រភពទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាភាគច្រើនជាជំនួយហិរញ្ញប្បទានរបស់ចិន ជប៉ុន កូរ៉េ និងកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងធនាគារពិភពលោក(World Bank)ជាដើម។ 

សំណួរសួរថា ចុះហេតុអ្វីបានជា ពុំសូវមានក្រុមហ៊ុនសាងសង់មកពីប្រទេសអាមេរិកចូលរួមដេញថ្លៃលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា? ពាក់ព័ន្ធនឹងសំនួរនេះលោកបណ្ឌិត ហុង វណ្ណៈ បានលើកហេតុផលថា ដោយសារសហរដ្ឋអាមេរិកជឿជាក់លើជប៉ុនដែលជាសម្ព័ន្ធមិត្ត និងម្យ៉ាងទៀតដោយសារអាមេរិកមិនសូវចាប់អារម្មណ៍វិនិយោគលើវិស័យមួយនេះនៅកម្ពុជា ដោយពួកគេផ្តោតលើវិស័យអចលនទ្រព្យ ពាណិជ្ជកម្ម ហើយនឹងកត្តាភូមិសាស្ត្រក៏ជាហេតុមួយផងដែរ។

សូមបញ្ជាក់ថា ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏ស្នើសុំឲ្យសហរដ្ឋអាមេរិកជួយផ្តល់ជំនួញឧបករណ៍និងសម្ភារសម្រាប់ត្រូតពិនិត្យគុណភាពផ្លូវដើម្បីចូលរួមចំណែកជួយលើកកម្ពស់វិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាឲ្យកាន់តែមានភាពល្អប្រសើរ។ បន្ថែមលើនេះ ឯកឧត្តម ក៏បានស្នើឲ្យមានការរៀបចំការចែករំលែកបទពិសោធន៍រវាងនិស្សិតកម្ពុជាជាមួយសហរដ្ឋអាមេរិកផងដែរ៕

None



អត្ថបទបន្ទាប់


កម្ពុជានាំចេញកសិផលជិត ៦លានតោនក្នុងទឹកប្រាក់ជាង ៣ពាន់លានដុល្លារទៅកាន់ទីផ្សារអន្តរជាតិ ទោះបីកូវីដ-១៩តាមរំខាន

វិបត្តិកូវីដ-១៩ បានក្លាយជាឱកាស និងលើកកម្ពស់កាន់តែប្រសើរ ក្នុងវិស័យកសិកម្មកម្ពុជា ដែលធ្វើឱ្យការនាំចេញផលិតផលកសិកម្ម របស់កម្ពុជា បន្តកើនឡើង…

តម្លៃប្រេងសាំងធម្មតាបន្តឡើងថ្លៃដល់ ៤.១០០រៀលក្នុង១លីត្រ ចំពេលថ្ងៃឈប់សម្រាកភ្ជុំបិណ្ឌ

នៅអំឡុងថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនេះ គេសង្កេតឃើញថា តម្លៃប្រេងឥន្ធនៈលក់រាយលើទីផ្សារកម្ពុជា បានហក់ឡើងថ្លៃជាបន្តទៀត។ ជាក់ស្តែង បើតាមការជូនដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ