វិស័យទេសចរណ៍

អ្នកជំនាញរំពឹងឆ្នាំទេសចរណ៍ កម្ពុជា-ចិន ជួយស្រូបទាញភ្ញៀវទេសចរចិន ឱ្យមកកម្សាន្តនៅកម្ពុជា កាន់តែច្រើន


ក្រោយកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងវប្បធម៌ រដ្ឋាភិបាលកម្ពុជា និងចិន បានឯកភាពកំណត់យកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍ កម្ពុជា-ចិន ដែលនឹងរៀបចំពិធីបើកជាផ្លូវការនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នេះ។ អ្នកជំនាញក្នុងវិស័យទេសចរណ៍រំពឹងថា តាមរយៈការកំណត់យកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន នេះ នឹងជួយជំរុញកំណើនភ្ញៀវទេសចរចិន ចូលមកកម្សាន្តនៅកម្ពុជា បានកាន់ច្រើនថែមទៀតនៅឆ្នាំនេះ។
វិស័យទេសចរណ៍
ដោយ

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានគូសបញ្ជាក់ថា ការកំណត់យកឆ្នាំ២០២៥ ជាឆាំ្នទេសចរណ៍ កម្ពុជា-ចិន ជាឱកាសដ៏ល្អមួយសម្រាប់ប្រទេសកម្ពុជា និងរំពឹងថា នឹងអាចទាក់ទាញភ្ញៀវទេសចរចិន ចូលមកកម្សាន្តនៅប្រទេសកម្ពុជា បានកាន់តែច្រើនបន្ថែមទៀតនៅឆ្នាំនេះ។ ការរពឹងបែបនេះ ក៏ដោយសារភ្ញៀវទេសចរចិន អាចនឹងកាន់តែមានភាពកក់ក្តៅបន្ថែមទៀតក្នុងការមកលេងកម្សាន្តនៅកម្ពុជា ក្រោយប្រធានាធិបតីចិន បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា កាលពីពេលថ្មីៗនេះ។

​ជាមួយគ្នានេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា យល់ឃើញថា ដើម្បីអាចទាក់ទាញភ្ញៀវទេសចរចិន ឱ្យចូលមកកម្សាន្តនៅកម្ពុជា បានកាន់តែច្រើន តាមរយៈផែនការកំណត់យកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍ កម្ពុជា-ចិននេះ កម្ពុជាត្រូវលុបបំបាត់ឱ្យបាននូវព័ត៌មានអវិជ្ជមានពីកម្ពុជា និងត្រូវពង្រឹងសេវាកម្មទេសចរណ៍ឱ្យបានកាន់តែល្អបន្ថែមទៀត ជាពិសេសត្រូវតភ្ជាប់ជើងហោះហើររវាងកម្ពុជា-ចិន ឱ្យបានកាន់តែទំលំទូលាយថែមទៀត។ ទោះបីជាកន្លងមកការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងកម្ពុជា-ចិន មិនសូវទទួលបានលទ្ធផលល្អក៏ពិតមែន តែអ្នកជំនាញរូបនេះជឿជាក់ថា តាមរយៈយន្តការថ្មីនេះ ជាពិសេសតាមរយៈវត្តមានរបស់លោក ស៊ី ជីនពីង វានឹងជួយស្រូបទាញភ្ញៀវទេសចរចិន ឱ្យចូលមកកម្សាន្តនៅកម្ពុជា កាន់តែច្រើនថែមទៀត។

​សូមជម្រាបថា ក្រសួងទេសចរណ៍សហការជាមួយស្ថានទូតចិន ប្រចាំកម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធ នឹងរៀបចំពិធីបើកជាផ្លូវការ«ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ។ ការរៀបចំព្រឹត្តិការណ៍នេះ ជាលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីងប្រធានាធិបតីចិន មកកាន់កម្ពុជា កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ដោយប្រមុខរដ្ឋាភិបាលទាំងពីរបានឯកភាពកំណត់យកឆ្នាំ២០២៥ ជា«ឆ្នាំទេសចរណ៍កម្ពុជា-ចិន»។

បើតាមក្រសួងទេសចរណ៍ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ កម្ពុជា ទទួលបានភ្ញៀវទេសចរជនជាតិ ចិន ជាង២៨ម៉ឺននាក់ កើនឡើងជាង៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រសួងទេសចរណ៍ រំពឹងថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរចិន ប្រមាណ១,១លាននាក់នៅក្នុងឆ្នាំ២០២៥នេះ៕




អត្ថបទបន្ទាប់


តើការតភ្ជាប់ផ្លូវដឹកជញ្ជូនត្រង់រវាងកំពង់ផែ Wuxi ប្រទេសចិន និងកំពង់ផែព្រះសីហនុ អាចផ្តល់ផលចំណេញអ្វីខ្លះសម្រាប់វិស័យដឹកជញ្ជូន និងសេដ្ឋកិច្ចកម្ពុជា?

ក្រុមអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន បានអះអាងថា វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា មានការកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលជំរុ…

កម្ពុជា កំពុងដាំពិសោធន៍ពូជដំឡូងមីថ្មី ដែលអាចផ្ដល់ផលពី៦០តោនទៅ១០០តោនក្នុង១ហិកតា

រដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយក្រុមហ៊ុនមួយបានដាំដុះពូជដំឡូងមីប្រភេទថ្មី ដែលធន់នឹងជំងឺ និងអាកាសធាតុ ហើយអាចផ្តល់ផលចន្លោះពី៦០តោនទៅ១…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ