សាជីវកម្មឥណទានកម្ពុជា

សាជីវកម្មឥណទានកម្ពុជា ផ្តល់ការធានាឥណទានជាង ៥០០ ក្រុមហ៊ុនអាជីវកម្ម និងមានទំហំទឹកប្រាក់ជាង ៥០លានដុល្លារ


សាជីវកម្មឥណទានកម្ពុជា (CGCC) បានផ្តល់ការធានាឥណទានដល់អាជីវកម្មចំនួន ៥១៥ ក្រុមហ៊ុន និងអាជីវកម្មហើយ បើគិតចាប់តាំងពីគម្រោងនេះត្រូវបានដាក់ឲ្យដំណើរការតាំងចុងខែមីនាឆ្នាំ២០២១ គិតមកត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ ក្នុងនោះ ទឹកប្រាក់ធានាសរុបមានចំនួនដល់ទៅជាង៥០ លានដុល្លារ ដែលភាគច្រើនបានធានាទៅលើអាជីវកម្មខ្នាតតូច និងមធ្យម (SME) ដោយអាជីវកម្មទាំងនោះមិនមានទ្រព្យបញ្ចាំនោះទេ។ នេះបើតាមព្រឹត្តិបត្រវឌ្ឍនភាពនៃការធានាឥទានរបស់សាជីវកម្មធានាឥណទានកម្ពុជា។
សាជីវកម្មឥណទានកម្ពុជា ផ្តល់ការធានាឥណទានជាង ៥០០ ក្រុមហ៊ុនអាជីវកម្ម និងមានទំហំទឹកប្រាក់ជាង ៥០លានដុល្លារ

តាមព្រឹត្តិបត្រវឌ្ឍនភាពនៃការធានាឥទានរបស់សាជីវកម្មធានាឥណទានកម្ពុជាបង្ហាញថា ក្នុងរយៈពេលជាង១ឆ្នាំ ក្រោយពេលដែល សាជីវកម្មឥណទានកម្ពុជា (CGCC) ត្រូវបានដាក់ឲ្យដំណើរការមក ឃើញថា មានអាជីវកម្ម​សរុប​ចំនួន ៥១៥ ក្រុមហ៊ុនអាជីវកម្ម ទទួលបាន​ការធានាឥណទាន​ពីសារជីវកម្មធានាឥណទាន​កម្ពុជា ដែលស្មើនឹងទឹកប្រាក់ធានាសរុបចំនួនជាង ៥០លានដុល្លារដុល្លារ ក្នុងនោះ ប្រភេទអាជីវកម្មខ្នាតតូច និងមធ្យម (SME) មានចំនួន ៤៩៨ ក្រុមហ៊ុន និងអាជីវកម្មខ្នាតធំចំនួន ១៧ ក្រុមហ៊ុន។ ទន្ទឹមនេះ ក្នុងចំណោម ៥១៥ ក្រុមហ៊ុនអាជីវកម្ម មានក្រុមហ៊ុនគ្រប់គ្រងដោយស្ត្រីចំនួន១៦៥ ក្រុមហ៊ុន និង មានក្រុមហ៊ុនប្រភេទកម្ចីមានទ្រព្យបញ្ចាំចំនួន ១២៩ ក្រុមហ៊ុន និង ក្រុមហ៊ុនប្រភេទកម្ចីគ្មានទ្រព្យបញ្ចាំចំនួន ៣៨៦ ក្រុមហ៊ុន។

សូមបញ្ជាក់ថា សាជីវកម្មធានាឥណទាន បានដាក់ចេញគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម ដែលមានទំហំទឹកប្រាក់ ២០០ លានដុល្លារអាមេរិក នៅខែមីនាឆ្នាំ ២០២១ ដើម្បីគាំទ្រដល់អាជីវកម្មខ្នាតមីក្រូ សហគ្រាសខ្នាតតូចនិងមធ្យម និងសហគ្រាស ខ្នាតធំ ដើម្បីបង្កើនលទ្ធភាពទទួលបានប្រាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុចូលរួម សម្រាប់ទុនបង្វិល ការវិនិយោគ និងពង្រីកអាជីវកម្ម។ គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្មនេះ មានសុពលភាពរហូតដល់ចុងឆ្នាំ២០២២។

បច្ចុប្បន្ន មានគ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ​ជាង​២០ស្ថាប័នហើយ ដែលជាដៃគូ​របស់​សាជីវកម្មធានាឥណទាន។ ម្ចាស់អាជីវកម្មទាំងខ្នាតមីក្រូ ខ្នាតតូចនិងមធ្យម និងខ្នាតធំ ដែលមានសញ្ជាតិកម្ពុជា កាន់កាប់ភាគហ៊ុនលើសពី៥០% គឺអាច​ស្នើសុំ​ឥណទាន​មានការធានាពីសាជីវកម្មឥណទានដោយផ្ទាល់ ឬអាចទំនាក់ទំនងទៅកាន់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាដៃគូសហការរបស់គម្រោងនេះបាន៕




អត្ថបទបន្ទាប់


សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តទាំងស្រុងហើយ!

ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា គណៈរដ្ឋមន្រ្តី បានអនុម័តទាំងស្រុងលើ សេចក្តីព្រាងច្បាប់ធម្មនុញ្ញ និងសេចក្ដីព្រាង…

តើសេដ្ឋកិច្ចអង់គ្លេសនឹងទៅជាយ៉ាងណាក្រោយពេលលោក បូរីស ចនសុន លាលែងពីតំណែងនាយករដ្ឋមន្ត្រី?

ការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានធ្វើឱ្យមានស្រពិចស្រពិលកាន់តែខ្លាំងឡើងសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស ដែលមានកា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ