ទូរទស្សន៍ឌីជីថលកម្ពុជា

ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជាឈានដល់ការចុះកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នា


ក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនបាយ័នគ្រុប រ៉ូយ៉ាល់គ្រុប និង ទូរទស្សន៍ហង្សមាសគ្រុប បានចុះកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នា ប៉ុន្តែមិនត្រូវបានបង្ហាញពីទំហំដើមទុនវិនិយោគរួមគ្នានោះទេ កាលពីព្រឹកថ្ងៃទី២៦ សីហា។ ការសហការគ្នាមួយនេះ គឺដើម្បីឈានទៅបង្កើតថ្នាលទូរទស្សន៍ឌីជីថលជាតិ ដែលគ្រោងដាក់ឲ្យដំណើរការនៅឆ្នាំ២០២៣ ខាងមុខ។
កិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នារវាង​ក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប

ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​សម្ព័ន្ធ​ទូរទស្សន៍​កម្ពុជា បាន​គូសបញ្ជាក់​ថា ការ​ចាប់ដៃ​រួម​គ្នា​នេះ មិន​ត្រឹមតែ​ជួយ​លើកកម្ពស់​វិស័យ​សោត​ទស្សន៍ និងផ្សព្វផ្សាយ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ចូលរួម​ចំណែក​ជួយ​លើក​ស្ទួយ​កម្ពុជា​ឲ្យ​ស្មើមុខស្មើមាត់​លើ​ឆាក​អន្តរជាតិ​ក្នុង​សេដ្ឋកិច្ច សង្គម​ឌី​ជី​ថ​ល​ទៀត​ផង​។

ប្រទេស​កម្ពុជា បាន​កសាង​ប្រវត្តិសាស្ត្រ​ថ្មី​បន្ថែម​ទៀត​ក្នុង​វិស័យ​សោត​ទស្សន៍ និង​ផ្សព្វផ្សាយ ដែល​បាន​ចុះហត្ថលេខា​បង្កើត​ក្រុមហ៊ុន​សម្ព័ន្ធ​ទូរទស្សន៍​កម្ពុជា ដែល​បាន​ដាក់​ទុន​រួម​គ្នា​រវាង​ក្រុមហ៊ុន​បណ្ដាញ​ផ្សព្វផ្សាយ​ធំ​ៗ​ចំនួន​៣ គឺ​ក្រុមហ៊ុន​ទូរទស្សន៍​បាយ័ន​គ្រុប របស់​លោក​ជំទាវ ហ៊ុន ម៉ា​ណា និង​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប មាន​ទូរទស្សន៍ CBS និង Digital Sky របស់​អ្នកឧកញ៉ា គិត ម៉េ​ង  និង​ក្រុមហ៊ុន​ទូរទស្សន៍​ហង្ស​មាស​គ្រុប របស់​លោក​ឧកញ៉ា អ៊ឹ​ង ឆៃ​ងួ​ន​។

“​ក្រុមហ៊ុន​សម្ព័ន្ធ​ទូរទស្សន៍​កម្ពុជា​” បង្កើត​ឡើង​ក្នុង​គោលបំណង​បង្កើត ក្រុមហ៊ុនចម្រុះ​រវាង​រដ្ឋ និង​ឯកជន​សម្រាប់​គ្រប់គ្រង “​ថ្នាល​ទូរទស្សន៍​ឌី​ជី​ថ​ល​ជាតិ​” ដើម្បី​ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ឈាន​ទៅ​សម្រេច​ឲ្យ បាន​តាម​ផែនការ​របស់​អាស៊ាន និយាយ​ជា​រួម  និង​និយាយ​ដោយឡែក ស្រប​តាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​កំណត់​យក​ឆ្នាំ​២០២៣ ជា​កាលបរិច្ឆេទ​នៃ​ការ​ដាក់​ឲ្យ​ដំណើរការ​ថ្នាល​ទូរទស្សន៍​ឌី​ជី​ថ​ល​ជាតិ ដោយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ទូរទស្សន៍​អាណា​ឡូ​ក​ឯកជន​ទាំងអស់ មក​ប្រើប្រាស់​សេវា​ថ្នាល​ទូរទស្សន៍​ឌី​ជី​ថ​ល​ជាតិ និង​បន្ត​ការ​ផ្សាយ​ព្រម​គ្នា​ជា​ប្រព័ន្ធ​អាណា​ឡូ​ក និង​ប្រព័ន្ធ​ឌី​ជី​ថ​ល​ស្របគ្នា​មុន​នឹង​ដល់​ដំណាច់ឆ្នាំ​២០២៥ ដែល​ជា​កាលបរិច្ឆេទ​សម្រាប់​បិទ​ការ​ផ្សាយ​ទូរទស្សន៍​តាម​ប្រព័ន្ធ​អាណា​ឡូ​ក​ជា​ស្ថាពរ​។

លោក​ជំទាវ ហ៊ុន ម៉ា​ណា ប្រធាន​ក្រុមហ៊ុន​ទូរទស្សន៍​បាយ័ន​គ្រុប បាន​មាន​ប្រសាសន៍​ថា ថ្នាល​ទូរទស្សន៍​ឌី​ជី​ថ​ល​គឺជា​ផ្នែក​មួយ​ក្នុង​ការ​គាំទ្រ​ការ​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បច្ចុប្បន្ន​កម្ពុជា​កំពុង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ទាំងអស់​។

ជាមួយ​គ្នា​នេះ អ្នកឧកញ៉ា គិត ម៉េ​ង ប្រធាន​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប បាន​មាន​ប្រសាសន៍​ថា កិច្ចសហការ​នេះ មិន​ត្រឹមតែ​ជា​ចំណែក​ជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ក្នុង​វិស័យ​សោត​ទស្សន៍ និង​ផ្សព្វផ្សាយ ឲ្យ​ទៅ​ជា​ប្រព័ន្ធ​ឌី​ជី​ថ​ល​ពេញលេញ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ក៏​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ចូលរួម​សម្រេច​ឲ្យ​បាន​សេដ្ឋកិច្ច សង្គម​ឌី​ជី​ថ​ល​កម្ពុជា ស្រប​តាម​គន្លង ឧស្សាហកម្ម​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ជំនាន់​ទី​៤​។

ដោយឡែក ឧកញ៉ា អ៊ឹ​ង ឆៃ​ងួ​ន ប្រធាន​ក្រុមហ៊ុន​ទូរទស្សន៍​ហង្ស​មាស​គ្រុប ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា “​ថ្នាល​ទូរទស្សន៍​ឌី​ជី​ថ​ល​នេះ នឹង​នាំ​មក​នូវ​ទស្សនីយភាព និង​ស្តង់ដា​ថ្មីស្រឡាង​មួយទៀត​ដែល​មាន​កម្រិត​ផ្សាយ គុណភាព​ខ្ពស់ ច្បាស់​ត្រជាក់​ភ្នែក ពី​កម្រិត HD ដល់ UHD 4K ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងពាណិជ្ជកម្មសិក្សាឃើញផលិតផលកសិកម្ម៩មុខ ដែលមានតម្លៃខ្ពស់ និងមានសក្ដានុពលសម្រាប់នាំចេញ

ព័ត៌មាន
ក្រោយការសិក្សាស្រាវជ្រាវស្ដីពី«ទីផ្សារសម្រាប់ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា» បានបញ្ចប់ ក្រសួងពាណិជ្ជកម្ម បានបង្ហាញផលិតផលកសិកម្មចំនួ…

ក្រុមហ៊ុនស្រាបៀរ ABC អិចស្ដ្រាស្ដ្រោត នាំមកជូននូវកម្មវិធី “បុគ្គលល្អឯក” ដើម្បីបំផុសគំនិតប្រជាជនកម្ពុជា ជាមួយវីដេអូសាច់រឿងខ្លីៗ និងកម្មវិធីជជែកកម្សាន្ដ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន

ព័ត៌មាន
ដើម្បីជម្រុញទឹកចិត្តយុវជនកម្ពុជាជំនាន់ក្រោយឲ្យស្វែងយល់នូវអត្ថន័យនៃពាក្យ “បុគ្គលល្អឯក” ក្រុមហ៊ុនស្រាបៀរ ABC អិចស្ដ្រាស្ដោត បានបង្កើតឡើងនូវកម្មវ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ