វិស័យសេដ្ឋកិច្ច

អ្នកជំនាញ៖ វិបត្តិកូវីដ-១៩ ជាឱកាសសម្រាប់ SMEs ពង្រឹងសមត្ថភាពដើម្បី ដណ្ដើមយកទីផ្សារពីផលិតផលនាំចូល


អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចមើលឃើញថា វិបត្តិកូវីដ-១៩ ជាឱកាសសម្រាប់វិស័យសហគ្រាសធុនតូច និងមធ្យម(SMEs) ក្នុងការចាប់យកទីផ្សារប្រើប្រាស់ក្នុងស្រុក ដ្បិតប្រទេសនាំចូលផលិតផលមួយចំនួនកំពុងជាប់ដៃប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ដើម្បីចាប់យកឱកាសទីផ្សារនេះ អ្នកជំនាញជំរុញឲ្យអ្នករកស៊ីក្នុងវិស័យ SMEs ងាកមកពង្រីកផលិតកម្មកែច្នៃ និងផលិត ជាពិសេសពង្រឹងគុណភាពផលិតផលខ្លួនឲ្យស្របតាមស្តង់ដារ ដែលអាចប្រកួតប្រជែងជាមួយផលិតផលនាំចូលបាន។
សកម្មភាពវិចខ្ចប់នំស្រួយលីលី
ដោយ

លោក​បណ្ឌិត គី សេរី​វ​ឌ្ឍ អ្នកវិភាគ​សេដ្ឋកិច្ច និង​ជា​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន​នៃ​រាជ​បណ្ឌិតសភា​កម្ពុជា ជំរុញ​ឲ្យ​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម​ងាក​មក​ពង្រឹង​ផលិតកម្ម​កែ​ច្នៃ និង​ផលិត​ផលិតផល​ឡើង​វិញ ដើម្បី​ចាប់​យក​ទីផ្សារ​ប្រើប្រាស់​ក្នុងស្រុក​។ អ្នកជំនាញ​សេដ្ឋកិច្ច​រូប​នេះ មើលឃើញ​ថា កូ​វី​ដ​-១៩ ជា​វិបត្តិ​ក៏​ពិតមែន តែ​វា​ជា​ឱកាស​សម្រាប់​អ្នករក​ស៊ីក្នុង​វិស័យ SMEs ដើម្បី​ប្រជែង​ដណ្តើម​ទីផ្សារ​ក្នុងស្រុក​ជាមួយ​ផលិតផល​នាំ​ចូល​ពី​ក្រៅប្រទេស ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ដឹក​ជញ្ជូន ពាក់ព័ន្ធ​តម្លៃ​ដឹក​ជញ្ជូន​ឡើងថ្លៃ កង្វះ​ទូ​កុងតឺន័រ និង​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ជាដើម​។ 

ការ​ជំរុញ​បែប​នេះ ធ្វើ​ឡើង​ក្រោយ​អ្នកវិភាគ​សេដ្ឋកិច្ច​រូប​នេះ សង្កេត​ឃើញ​ថា កន្លង​មក​មុន​វិបត្តិ​កូ​វី​ដ​-១៩ កើត​មាន​ឡើង​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម​មួយ​ចំនួន​បាន​កាត់​បន្ថយ​ផលិតកម្ម ដើម្បី​ទុក​ដើមទុន​ទៅ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ដែល​រំពឹង​ថា នឹង​ផ្តល់​ប្រាក់​ចំណេញ​ខ្ពស់​ដល់​ពួក​គេ​ក្នុង​រយៈពេល​ដ៏​ខ្លី​។ ប៉ុន្តែ ក្រោយ​ពិភពលោក ក៏​ដូច​ជា​កម្ពុជា​ទទួល​រង​នូវ​ការ​ឆ្លង​នៃ​ជំងឺ​កូ​វី​ដ​-១៩ វិស័យ​អចលនទ្រព្យ​ហាក់​នៅ​ទ្រឹង ដូច្នេះ ពេលវេលា​នេះ​ជា​ឱកាស​សម្រាប់​ពួក​គេ​ក្នុង​ការងា​កមក​ពង្រឹង​ផលិតកម្ម​ឡើង​វិញ ដើម្បី​ចាប់​យក​ទីផ្សារ​ក្នុងស្រុក​។

ទន្ទឹម​នឹង​នេះ លោក​បណ្ឌិត គី សេរី​វ​ឌ្ឍ ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម និង​ចំណុច​ខ្វះខាត​មួយ​ចំនួន ដែល​វិស័យ SMEs បាន​ជួប​ប្រទះ​កន្លង​មក​ផង​ដែរ​។ បញ្ហា​ទាំងនោះ​រួម​ម្ចាស់​សហគ្រាស​ធុន​តូច​និង​មធ្យម​មួយ​ចំនួន​ខ្វះ​ការ​យល់​ដឹង​លើ​ការ​រៀបចំ និង​គ្រប់គ្រង​ហិរញ្ញវត្ថុ​, ខ្វះ​ការ​យល់​ដឹង​លើ​វិស័យ​ដឹក​ជញ្ជូន និង​ខ្វះ​ការ​សហការ​គ្នា​ដោយ​ប្រកួតប្រជែង​តែ​គ្នា​ឯង តែ​មិន​ប្រកួតប្រជែង​ជាមួយ​ផលិត​នាំ​ចូល​។ កង្វះ​បច្ចេកទេស​ក្នុង​ការ​ផលិត និង​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ខ្លួនឯង ក៏​ជា​បញ្ហា​ប្រឈម​មួយ​ផង​ដែរ​។ 

ស្រ​ដៀង​គ្នា​ទៅ​នឹង​ការ​លើក​ឡើង​របស់​អ្នកវិភាគ​សេដ្ឋកិច្ច​ដែរ លោក ស៊ឹ​ម ចាន់គិរី​រ័​ត្ន ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​បាន​មើលឃើញ​ថា បញ្ហា​ប្រឈម​ធំ​បំផុត​ដែល​វិស័យ SMEs កំពុង​ជួប​ប្រទះ គឺ​កង្វះ​ដើមទុន​សម្រាប់​ពង្រីក​និង​ទ្រទ្រង់​ដំណើរការ​អាជីវកម្ម​។ សហគ្រិន​រូប​នេះ សង្កេត​ឃើញ​ថា សហគ្រាស​ធុន​តូច និង​មធ្យម​មួយ​ចំនួន​ពិបាក​ក្នុង​ការ​ទទួល​បាន​កម្ចី​ពី​ស្ថាប័នហិរញ្ញវត្ថុ បន្ទាប់​ពី​អាជីវកម្ម​របស់​ពួក​គេ​ប្រឈម​នឹង​ការ​ខាតបង់​។ បើ​ប្រធាន​ក្រុមប្រឹក្សា​រូប​នេះ មាន​សហគ្រាស​ធុន​តូច និង​មធ្យម​ប្រមាណ​ជាង​២០% ប៉ុណ្ណោះ​ដែល​ទទួល​បាន​កម្ចី​ពី​ស្ថាប័ន​ហិរញ្ញ​វត្ថ សម្រាប់​ពង្រីក​អាជីវកម្ម និង​បន្ត​ប្រតិបត្តិការ​របស់​ខ្លួន ពិសេស​នៅ​អំឡុង​ពេល​កូ​វី​ដ​-១៩​នេះ​។

អ្នកជំនាញ លើកទឹកចិត្ត​ឲ្យ​អ្នករក​ស៊ីក្នុង​វិស័យ SMEs ចង​ជា​សហគមន៍ ឬ​ចូលរួម​ជាមួយ​សមាគម​ផ្សេង​ៗ ដើម្បី​ទទួល​បានការ​ប្រឹក្សា​យោបល់ និង​គំនិត​សំខាន់​ៗ​ក្នុង​ការ​បន្ត​ប្រតិបត្តិការ​របស់​ខ្លួន​ក្នុង​អំឡុង​នៃ​វិ​បត្ត​កូ​វី​ដ​-១៩ ពិសេស​ជាង​នេះ ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន អ្នករក​ស៊ីក្នុង​ស្រុក គួរតែ​ក្ដាប់​ឱកាស​ចាប់ដៃ សហការ​គ្នា ដើម្បី​ប្រកួតប្រជែង​ជាមួយ​ផលិត​នាំ​ចូល​ពី​ក្រៅប្រទេស​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ការនាំចូលជ្រូករស់ត្រូវបានកាត់បន្ថយមកនៅត្រឹមតែ ៧០០ ទៅ ៨០០ក្បាលប៉ុណ្ណោះក្នុងមួយថ្ងៃ

ព័ត៌មាន
កាលពីពេលថ្មីៗនេះ ក្រុមអ្នកចិញ្ចឹមជ្រូកកម្ពុជា បានទទូចស្នើជាថ្មីទៀត ឲ្យរាជរដ្ឋាភិបាល ពិសេសក្រសួងកសិកម្មជួយរកដំណោះស្រាយលើបញ្ហាការនាំចូលជ្រូករ…

កាដូធំៗ៤ ដែលវៀតណាមទទួលបានពីដំណើរទស្សនកិច្ចអនុប្រធានាធិបតីអាមេរិក

ព័ត៌មាន
ក្រោយពីបានធ្វើដំណើរដល់ប្រទេសវៀតណាមនៅយប់ថ្ងៃអង្គារ ឃើញថានៅព្រឹកឡើងថ្ងៃពុធទី២៥ ខែសីហា អនុប្រធានាធិបតីអាមេរិកលោកស្រីកាម៉ាឡា ហារីស បានចាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ