Advertisement
Advertisement
Advertisement
បច្ចេកវិទ្យា 5G

Huawei នាំយកបច្ចេកវិទ្យា 5G ដំបូងបង្អស់ មកកាន់ប្រទេសកម្ពុជា


ក្រុមហ៊ុន Huawei បានបង្ហាញនូវបច្ចេកវិទ្យា 5G ទំនើបចុងក្រោយបំផុត របស់ខ្លួន នៅលើទីផ្សារសកលលោក ដែលបានធ្វើឲ្យ ពិភពលោក ជ្រួលច្របល់នឹងបច្ចេកវិទ្យាថ្មីនេះ ហើយជាពិសេសគឺ ក្រុមហ៊ុនបាននាំយកបច្ចេកវិទ្យា 5G ដំបូងបង្អស់មកកាន់ប្រទេសកម្ពុជាតាមរយៈស្មាតហ្វូន ដែលមានអេក្រង់អាចបត់បាន។
Huawei នាំយកបច្ចេកវិទ្យា 5G ដំបូងបង្អស់ មកកាន់ប្រទេសកម្ពុជា (https://www.ft.com/)
ដោយ
Advertisement

ក្រុមហ៊ុន Huawei បានបង្ហាញ​នូវ បច្ចេកវិទ្យា​ឈានមុខ​គេបង្អស់​លើ​សកលលោក​ដោយប្រកាស​លក់​ស្មាតហ្វូន​របស់ខ្លួន​បំពាក់ដោយ​បច្ចេកវិទ្យា 5G ក្នុងតម្លៃ​ជាង​២.៦០០ ដុល្លារ​អាមេរិក នៅលើទីផ្សារ​ប្រទេស​អេស្ប៉ាញ ហើយប្រទេស​កម្ពុជា ជាប្រទេស​ទី ៤ ដែល​បានទទួល​នូវ​បច្ចេកវិទ្យា 5G របស់​ក្រុមហ៊ុន Huawei នេះ បើទោះ​បីជា កម្ពុជា​មិនទាន់​មានការ​ប្រើប្រាស់​បច្ចេកវិទ្យា 5G នេះនៅ​ឡើយ។

លោក Henry Xiao នាយក​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេសកម្ពុជា មានសុទិដ្ឋិនិយម​ខ្ពស់ ចំពោះ​ការចាប់ផ្តើម​ប្រើប្រាស់​បច្ចេកវិទ្យា 5G នៅកម្ពុជា​​ ហើយក្រុមហ៊ុន នឹងចាប់​ផ្តើមដាក់​លក់ ស្មាតហ្វូន Huawei Mate X ដែលដំណើរ​ការ​ដោយបច្ចេកវិទ្យា​លឿន​បំផុត 5G នៅឆមាស​ទី ២ ឆ្នាំ ២០១៩នេះ។

លោក បន្តថា Huawei ក៏ជាក្រុម​ហ៊ុន​ដំបូង​គេបង្អស់ ដែលបង្ហាញ​ស្មាតហ្វូន​អេក្រង់​បត់ នៅប្រទេស​កម្ពុជា ដែលមាន​ការច្នៃ​ប្រឌិត​ខ្ពស់ និងបច្ចេក​វិទ្យា​ឈានមុខ ដើម្បី​ផ្តល់បទ​ពិសោធន៍​ថ្មី​បំផុត សម្រាប់អ្នក​ប្រើប្រាស់​ស្មាត​ហ្វូន​នៅកម្ពុជា។

គួរជម្រាបដែរថា ក្រុមហ៊ុន Huawei ដែលក្រុមហ៊ុន​ទូរស័ព្ទ​ធំជាងគេ​លំដាប់​ទី ២ លើសកលលោក បានធ្វើការ​នាំចេញ ស្មាតហ្វូន ទៅកាន់​ទីផ្សារ​សកលលោក ជាង ២០០លាន​គ្រឿង ក្នុងឆ្នាំ ២០១៨ កើន​ឡើងប្រមាណ ៣៣ភាគរយ ធៀបនឹង​ឆ្នាំ ២០១៧ និងបានកាន់​កាប់ចំណែក​ទីផ្សារ ១៧ភាគរយ នៃទីផ្សារ​ស្មាតហ្វូន​ប្រណិត ដែលមាន​តម្លៃ​លើសពី ៥០០ដុល្លារ​អាមេរិក៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលថៃ ចេញមុខជួយ​សម្រួលដល់ការដោះបំណុលកសិករ ខណៈឆ្នាំនេះមានគ្រោះរាំងស្ងួត

ព័ត៌មាន
រាជរដ្ឋាភិបាលថៃ នាពេលថ្មីៗនេះ ក៏បានត្រៀមនូវវិធានការសង្គ្រោះបន្ទាន់មួយ ដើម្បីជួយកសិករក្នុងការសងបំណុលការប្រាក់ទៅកាន់ធនាគារ និងហិរញ្ញវត្...

មហិច្ឆតាវៀតណាមនឹងបង្កើនថាមពលអគ្គិសនីឲ្យបាន ១៣ម៉ឺនមេហ្គាវ៉ាត់ នៅត្រឹមឆ្នាំ ២០៣០

ព័ត៌មាន
រដ្ឋាភិបាលវៀតណាម បានអនុម័តលើផែនការអភិវឌ្ឍន៍អគ្គិសនីជាតិរួចរាល់ហើយ ដែលប្រទេសក្បែរខាងកម្ពុជាយើងមួយនេះ អាចនឹងបង្កើនថាមពលអគ្គិសនីសរុបប...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ