វិស័យកសិកម្ម

ក្រសួងពាណិជ្ជកម្មសិក្សាឃើញផលិតផលកសិកម្ម៩មុខ ដែលមានតម្លៃខ្ពស់ និងមានសក្ដានុពលសម្រាប់នាំចេញ


ក្រោយការសិក្សាស្រាវជ្រាវស្ដីពី«ទីផ្សារសម្រាប់ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា» បានបញ្ចប់ ក្រសួងពាណិជ្ជកម្ម បានបង្ហាញផលិតផលកសិកម្មចំនួន ៩មុខ មានតម្លៃខ្ពស់ និងមានសក្ដានុពលលើទីផ្សារអន្តរជាតិ។ ផលិតផលកសិកម្មសក្ដានុពលទាំងនោះ រួមមាន ផ្លែស្វាយ,មៀនប៉ៃលិន,ស្វាយចន្ទី,ដំឡូងជ្វា,ម្ទេស,ផ្លែប័រ,ល្ង, ចេកក្រៀម និងស្ករត្នោត។ ផលិតផលទាំងនេះ មានមួយចំនួនបច្ចុប្បន្នក៏បាននិងកំពុងនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសរួចហើយដែរ។
ផលិតផលកសិកម្ម មៀន ចេក ស្វាយ និងដំឡូងជ្វា

​ថ្មីៗ​នេះ ក្រសួងពាណិជ្ជកម្ម បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ស្ដី​ពី​«​ទីផ្សារ​សម្រាប់​ផលិតផល​កសិកម្ម​ដែល​មាន​តម្លៃ​ខ្ពស់​របស់​កម្ពុជា​» ដែល​មានការ​ចូលរួម​ពី​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​។

កម្មវិធី​នេះ រៀបចំ​ឡើង​ក្នុង​គោលបំណង ដើម្បី​ផ្សព្វផ្សាយ​អំពី​លទ្ធផល នៃ​ការ​សិក្សា​ស្រាវជ្រាវ របស់​កម្មវិធី​ខ្សែ​ច្រ​វ៉ា​ក់ តម្លៃ​កសិកម្ម​កម្ពុជា​-​អូស្ត្រាលី (CAVAC) ក្រោម​ការ​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​។ តាម​រយៈ​កម្មវិធី​នេះ បានឃើញ​នូវ​ផលិតផល​កសិកម្ម​កម្ពុជា​ចំនួន​៩​មុខ ដែល​មាន​តម្លៃ​ខ្ពស់ និង​មាន​សក្ដានុពល​ទីផ្សារ​សម្រាប់​ទីផ្សារ​អន្តរជាតិ​។ 

ឯកឧត្តម ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម យល់​ថា កម្មវិធី​នេះ ជា​ផ្នែក​មួយ​ជួយ​លើកកម្ពស់​តម្លៃ​កសិផល​ខ្មែរ បង្កើន​ឱកាស​ទីផ្សារ ជំរុញ​ការ​នាំ​ចេញ ក៏​ដូច​ជា​ចូលរួម​ដោះស្រាយ​បញ្ហា​កកស្ទះ​ផល​កសិកម្ម ដែល​កម្ពុជា តែង​ជួប​ប្រទះ​កន្លង​មក​។ អ្នកនាំពាក្យ​រូប​នេះ បាន​បន្ថែម​ថា តាម​រយៈ​កម្មវិធី​នេះ កម្ពុជា នឹង​ស្រូប​ទាញ​អ្នក​វិនិយោគ កាន់​ច្រើន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា ក្នុង​វិស័យ​កសិកម្ម​។

បើ​តាម​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម បច្ចុប្បន្ន​ក្រសួង កំពុង​អនុវត្តន៍​នូវ​កិច្ចការ​សំខាន់​ៗ មាន​ដូច​ជា ការ​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​, កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​, កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ​, ការងារ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ និង​ការងារ​រៀបចំ​យុទ្ធសាស្ត្រ​ទាញ​យក​អត្ថប្រយោជន៍ ជា​អតិបរមា​ពី​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង​ការងារ​អាទិភាព​ផ្សេង​ទៀត​។

តាម​រយៈ​លទ្ធផល​ទាំងនេះ ក្រសួងពាណិជ្ជកម្ម​រំពឹង​ថា កម្ពុជា នឹង​កាន់តែ​មាន​ទីផ្សារ ក្នុង​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន និង​ប្រទេស​កូរ៉េ បន្ថែម​ទៀត​៕

អត្ថបទ៖ ខន ណារី

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មៀនប៉ៃលិនជាង២ពាន់តោនហើយ ត្រូវបានរាជរដ្ឋាភិបាលប្រមូលទិញផ្ទាល់ពីកសិករ

ព័ត៌មាន
គិតចាប់តាំងពីប្រកាសប្រមូលទិញផ្លែមៀនប៉ៃលិនពីកសិករមក មកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទិញផ្លែមៀនប៉ៃលិន ឬតាង៉ែន ចំនួនប្រមាណ ២.…

ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជាឈានដល់ការចុះកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នា

ព័ត៌មាន
ក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនបាយ័នគ្រុប រ៉ូយ៉ាល់គ្រុប និង ទូរទស្សន៍ហង្សមាសគ្រុប បានចុះកិច្ចព្រមព្រៀ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ