ផ្លាកលេខពិសេស

កម្ពុជារកចំណូលបានប្រមាណ១៦លានដុល្លារពីការលក់ផ្លាកលេខពិសេសក្នុងឆ្នាំ២០២៣


ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា នៅក្នុងរយៈពេលពេញមួយឆ្នាំ២០២៣ កន្លងទៅនេះ កម្ពុជារកចំណូលបានប្រមាណ១៦លានដុល្លារអាម៉េរិក ពីការលក់ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួន ដែលមានរថយន្តប្រមាណជាង២ម៉ឺន៦ពាន់គ្រឿង។
ផ្លាកលេខពិសេស
ដោយ

ចំណូលពីការធ្វើផ្លាកលេខពិសេស ហាក់មានការថយចុះប្រមាណ៥លានដុល្លារ បើធៀបទៅនឹងឆ្នាំ២០២២ ពោលគឺក្នុងឆ្នាំ២០២២ កម្ពុជារកចំណូលបានប្រមាណ២១លានដុល្លារ ពីការលក់ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួនដល់រថយន្តដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣ កន្លងទៅ កម្ពុជារកចំណូលបានប្រមាណ១៦លានដុល្លារអាម៉េរិក ពីការលក់ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួនជូនរថយន្តប្រមាណជាង២ម៉ឺន៦ពាន់គ្រឿង។ ដោយឡែក នៅក្នុងឆ្នាំ២០២៣ កន្លងមកនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះបញ្ជីយានយន្តសរុបចំនួនជាង ៦៥ម៉ឺនគ្រឿង ក្នុងនោះយានយន្តអគ្គិសនីមានជាង៦រយគ្រឿង។ គិតចាប់ពីឆ្នាំ១៩៩០ រហូតដល់ដំណាច់ឆ្នាំ២០២៣ យានយន្តបានចុះបញ្ជីសរុបចំនួនជាង៧លាន៥សែនគ្រឿង ដោយក្នុងនោះយានយន្តដើរដោយថាមពលអគ្គិសនី(EV) មានជាង១ពាន់គ្រឿង។

​ក្រៅពីការងារចុះបញ្ជីយានយន្ត និងការលក់ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួន រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបង្ហាញនូវសមិទ្ធិផលជាច្រើនទៀតរបស់ក្រសួងសាធារណការនៅក្នុងរយៈពេលពេញមួយឆ្នាំ២០២៣ កន្លងមកផងដែរ។ ក្នុងនោះរួមមាន សមិទ្ធិផលការងាររៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត, ការងារសាធារណៈ និងគ្រប់គ្រងបច្ចេកទេស, ការងារការគ្រប់គ្រងប្រព័ន្ធទឹកកង្វក់, ការងារដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវដែក និងការងារកំណែទម្រង់ ជាដដើម។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល៤ឆ្នាំ ពោលចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ កម្ពុជារកចំណូលបានប្រមាណ៧០លានដុល្លារអាម៉េរិក ពីការលក់លេខដល់រថយន្ត ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានចំនួនសរុបជាង១៤ម៉ឺនគ្រឿង។ ដោយឡែក នៅឆ្នាំ២០២២ កន្លងទៅកម្ពុជា ប្រមូលចំណូលពីការលក់លេខពិសេស និងលេខពិសេសផ្ទាល់ខ្លួនបានជិត២១លានដុល្លារ កើនឡើងជាង២០% បើធៀបនឹងការលក់កាលពីឆ្នាំ២០២១៕

None



អត្ថបទបន្ទាប់


កម្ពុជាទទួលបានពានរង្វាន់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅអាស៊ីក្នុងឆ្នាំ២០២៣

កម្ពុជាទទួលបានពានរង្វាន់ជាប្រទេសដែលមានគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេបំផុតនៅតំបន់អាស៊ីក្នុងឆ្នាំ២០២៣ ពី World Travel Award។ យ៉ាងណាមិញ …

តើអ្នកជំនាញយល់ឃើញបែបណាចំពោះការអភិវឌ្ឍន៍នៅតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម?

មន្រ្តីជាន់ខ្ពស់កម្ពុជា ឡាវ និងវៀតណាម បានជួបប្រជុំគ្នាក្នុងសន្និសីទលើកទី១៣ ស្ដីពីការជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដែលជាព្រឹត្តិការណ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ