វិស័យទេសចរណ៍

កម្ពុជាទទួលបានពានរង្វាន់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅអាស៊ីក្នុងឆ្នាំ២០២៣


កម្ពុជាទទួលបានពានរង្វាន់ជាប្រទេសដែលមានគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេបំផុតនៅតំបន់អាស៊ីក្នុងឆ្នាំ២០២៣ ពី World Travel Award។ យ៉ាងណាមិញ នេះក៏ជាឆ្នាំទី២ផងដែរ ដែលកម្ពុជា ទទទួលបានពានរង្វាន់នេះ ដោយមាន៦ប្រទេសផ្សេងទៀត ឈរនៅពីក្រោយកម្ពុជា រួមមាន ឥណ្ឌា ជប៉ុន នេប៉ាល់ ស្រីលង្កា ថៃ និងវៀតណាម។
វិស័យទេសចរណ៍
ដោយ

ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា តាមរយៈលទ្ធផលនេះ សបញ្ជាក់ឱ្យឃើញថា កម្ពុជាជាគោលដៅទេសចរណ៍ដែលមានភាពទាក់ទាញ សម្រាប់អ្នកមានចំណាប់អារម្មណ៍អំពីវប្បធម៌។

យោងតាមគេហទំព័រ World Travel Award ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញថា កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមានគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅអាស៊ីក្នុងឆ្នាំ២០២៣ ដែលតោងពីក្រោយដោយប្រទេសចំនួន៦ផ្សេងទៀត ដូចជាឥណ្ឌា ជប៉ុន នេប៉ាល់ ស្រីលង្កា ថៃ និងវៀតណាម។ មិនតែប៉ុណ្ណោះ ក្រៅពីទទួលបានតំណែងជាប្រទេសដែលមានគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេប្រចាំតំបន់អាស៊ីហើយនោះ កម្ពុជាក៏បានឈ្នះពានរង្វាន់ជាប្រទេស មានគោលដៅទេសចរណ៍យុវជនឈានមុខគេប្រចាំតំបន់អាស៊ីនៅក្នុងឆ្នាំ២០២៣ ផងដែរ ដោយក្នុងនោះមានប្រទេសឡាវ ថៃ និងវៀតណាម នៅពីក្រោយកម្ពុជា។

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា សមិទ្ធផលដែលទទួលបានដ៏គួរឱ្យកត់សម្គាល់នេះ បានសបញ្ជាក់សារជាថ្មីអំពីភាពទាក់ទាញរបស់កម្ពុជាថា គឺជាគោលដៅទេសចរណ៍ដែលដាច់ខាតត្រូវតែទៅទស្សនាសម្រាប់អ្នកមានចំណាប់អារម្មណ៍អំពីវប្បធម៌។

គួរជម្រាបថា នេះគឺជាឆ្នាំទី២ហើយ ដែលកម្ពុជាទទួលបានពានរង្វាន់ទាំងនេះ ពោលគឺកាលពីឆ្នាំ២០២២កន្លងទៅ កម្ពុជាក៏បានឈរនៅកំពូងតារាងជាប្រទេសទទួលបានពានរង្វាន់ជាគោលដៅទេសចរណ៍វប្បធម៌ល្អដាច់គេប្រចាំតំបន់អាស៊ី និងជាប្រទេសមានគោលដៅទេសចរណ៍យុវជនឈានមុខគេប្រចាំតំបន់អាស៊ីផងដែរ។

សូមបញ្ជាក់ថា នៅពេញមួយឆ្នាំ២០២៣ កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណជាង៥លាននាក់ កើនឡើងជិត១៥០% បើធៀបនឹងឆ្នាំ២០២២ និងថយចុះប្រមាណជិត២០% បើធៀបនឹងមុនមានវិវបត្តិកូវីដ-១៩។ ទន្ទឹមនេះ កម្ពុជាទទួលបានចំណូលពីភ្ញៀវទេសចរអន្តរជាតិ បានជាង៣ពាន់លានដុល្លារ កើនឡើងជិត១១៨% បើធៀបនឹងឆ្នាំ២០២២។ តាមរយៈលទ្ធផលនេះ ក្រសួងទេសចរណ៍រំពឹងថា ចរន្តភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកកម្ពុជានៅឆ្នាំ២០២៤នេះ នឹងអាចត្រឡប់ដូចមុនពេលមានកូវីដ-១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការងារគ្រប់គ្រងធនធានខ្សាច់ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលសមាសភាព និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់

ព័ត៌មាន
ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភា…

កម្ពុជារកចំណូលបានប្រមាណ១៦លានដុល្លារពីការលក់ផ្លាកលេខពិសេសក្នុងឆ្នាំ២០២៣

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា នៅក្នុងរយៈពេលពេញមួយឆ្នាំ២០២៣ កន្លងទៅនេះ កម្ពុជារកចំណូលបានប្រមាណ១៦លានដុល្លារអា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ