ការនាំចេញផលិតផលកសិកម្មសម្រេចបានជាង១ពាន់លានដុល្លារ កើនជាង៧០%
នៅរយៈពេល៣ខែដំបូងនៃឆ្នាំ២០២១នេះ កម្ពុជាសម្រេចបានការនាំចេញកសិផលសរុបចំនួនជាង១ពាន់លានដុល្លារ កើនឡើងជាង៧០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នា…
របាយការណ៍គយ បានឲ្យដឹងទៀតថា នៅ៣ខែមកនេះ ការនាំចេញផលិតផលកាត់ដេរមានការធ្លាក់ចុះជាង ៥% ដោយសម្រេចបានទឹកប្រាក់ជាង២ពាន់៥រយលានដុល្លារអាមេរិក ស្របពេលផលិតផលមិនមែនកាត់ដេរវិញ សម្រេចបានទឹកប្រាក់ជាង៨៨៧លានដុល្លារ កើនឡើងដល់៣០០លានដុល្លារ ឬស្មើនឹងកំណើនជាង៥២%។
ផលិតផលមិនមែនកាត់ដេរ រួមមានដូចជា កង់ គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង គ្រឿងបន្លាស់រថយន្ដ អំពូលលម្អ កុងផ្លាកេ និងផលិតផលឧស្សាហកម្មផ្សេងៗទៀត។
កំណើនប្រសើរនៃផលិតផលមិនមែនកាត់ដេរទាំងនេះ ត្រូវបានអគ្គនាយកដ្ឋានគយ និងរដ្ឋាករមើលឃើញថា វាបានឆ្លុះបញ្ចាំងពីលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មវិស័យឧស្សាហកម្មនៅកម្ពុជា។