ការផ្គត់ផ្គង់ប្រេងនឹងអាចក្លាយជាបញ្ហាមានច្រើនជាងតម្រូវការ

តើការផ្គត់ផ្គង់ប្រេងនឹងអាចក្លាយជាបញ្ហាមានច្រើនជាងតម្រូវការនៅឆ្នាំ២០២៤ ដែរឬទេ?


រដ្ឋមន្ត្រីថាមពលនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម បានចេញមកមកអះអាងថ្មីៗនេះថា បញ្ហាការផ្គត់ផ្គង់ប្រេងនឹងមានធំជាងតម្រូវការសម្រាប់ទីផ្សារសាកលនៅឆ្នាំ២០២៤ខាងមុខ ខណៈដែលប្រទេសផលិតប្រេងមួយចំនួនមានការឈ្មុសឈ្មុលក្នុងការផលិត និងវិនិយោគក្នុងការបូមប្រេងកាន់តែកាន់តែច្រើន។ នេះបើតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន Bloomberg។
តើការផ្គត់ផ្គង់ប្រេងនឹងអាចក្លាយជាបញ្ហាមានច្រើនជាងតម្រូវការនៅឆ្នាំ២០២៤ ដែរឬទេ?

បើតាមមន្ត្រីជាន់ខ្ពស់អេមីរ៉ាតអារ៉ាប់រួមរូបនោះ បច្ចុប្បន្ន ទីផ្សារប្រេងសកលកំពុងស្ថិតនៅក្នុងស្ថានភាពមានតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការ ហើយអេមីរ៉ាតអារ៉ាប់រូម និងដើរតាមអង្គការនៃប្រទេសផលិត និងនាំចេញប្រេង OPEC+ក្នុងការប្រកាន់ខ្ជាប់នូវគោលដៅផលិតកម្មប្រេងនៅឆ្នាំនេះ ដោយមិនកែប្រែនោះឡើយ។

ទោះបីជាបន្ដអនុវត្តតាមផែនការផលិតកម្មប្រេងនៅឆ្នាំ ដោយគ្មានកែប្រែក្ដី ប៉ុន្ដែ លោក Suhail Al Mazrouei រដ្ឋមន្ត្រីក្រសួងថាមពលអេមីរ៉ាតអារ៉ាប់រួម បានក្រើនរំឭកថា នៅពេលដែលអង្គការនៃប្រទេសនាំចេញប្រេង OPEC និងដៃគូរបស់ខ្លួន ពិនិត្យមើលផែនការឡើងវិញនៅឆ្នាំ២០២៤ នៅចុងឆ្នាំ បានបង្ហាញឲ្យឃើញថា បញ្ហាធំបំផុត អាចពាក់ព័ន្ធនឹងរបៀបដែលពិភពលោកនឹងបំពេញតម្រូវការប្រេងដែលនឹងកើនឡើងខ្ពស់។

សម្រាប់ឆ្នាំនេះ មន្ត្រីកំពូលនៃក្រសួងថាមពលអេមីរ៉ាតអារ៉ាប់រួម បាននិយាយថា កំណើនថ្មីៗនៃស្ដុកប្រេង បង្ហាញថា មានបិរមាណគ្រប់គ្រាន់នៅក្នុងទីផ្សារ ហើយតម្លៃក៏បានសបង្ហាញឲ្យឃើញ អំពីតុល្យភាពនៃទីផ្សារផងដែរ។ លោក Suhail បន្ថែមថា គេត្រូវតែមើលឲ្យបានជាប់លាប់អំពីស្ថានការណ៍ធ្លាក់ចុះនៃសេដ្ឋកិច្ច ហើយអង្គការ OPEC+ នៅតែត្រៀមខ្លួនរួចស្រេចក្នុងការធ្វើសកម្មភាពប្រសិនបើមានតម្រូវការចាំបាច់។ លោកបន្ថែមថា លោកមិនមានការភ្ញាក់ផ្អើលនោះឡើយ ទោះបីជាសហរដ្ឋអាមេរិកបានប្រកាសកាលពីដើមសប្ដាហ៍នេះ អំពីការបញ្ចេញប្រេងពីស្ដុកបម្រុងបន្ថែមទៀតទៅលើទីផ្សារ ដើម្បីទប់ទល់តម្លៃប្រេងកុំឲ្យកើនឡើងយ៉ាងណាក្ដី។

ប្រតិភូពីសម្ព័ន្ធមិត្តអង្គការ OPEC+ បាននិយាយថា ក្រុមប្រទេសនាំចេញប្រេងទាំងនេះ មានបំណងប្រកាន់ខ្ជាប់នូវគោដៅទិន្នផលបច្ចុប្បន្នរបស់ខ្លួន សម្រាប់ឆ្នាំនេះ សូម្បីតែបន្ទាប់ពីរុស្ស៊ីដែលជាសមាជិក OPEC+ ដែរនោះ បានប្រកាសកាត់បន្ថយទិន្នផលប្រេង៥០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ កាលពីសប្ដាហ៍មុន ដើម្បីសងសឹកនឹងការដាក់ទណ្ឌកម្មពីសំណាក់សហភាពអឺរ៉ុបយ៉ាងណាក្ដី។

សូមបញ្ជាក់ថា ទីផ្សារប្រេងនៅក្នុងដើមឆ្នាំ២០២៣នេះ ហាក់មានសភាពចម្រុះ ដោយសារតែឈ្មួញជួញដូរព្យាយាមកំណត់អំពីតម្លៃនៃផលប៉ះពាល់ទាក់ទងនឹងតម្រូវការ ក្រោយពេលប្រទេសចិនមានការបើទ្វារប្រទេសឡើងវិញ រួមទាំង ការប្រកាសកាត់បន្ថយការផ្គត់ផ្គង់ប្រេងដោយទីក្រុងម៉ូស្គូនៅចំពេលសង្គ្រាមនៅអ៊ុយក្រែន និងការព្រួយបារម្ភជាបន្តបន្ទាប់ថា គោលនយោបាយរូបិយវត្ថុរបស់អាមេរិកកាន់តែតឹងតែងអាចបង្កឲ្យមានវិបត្តិសេដ្ឋកិច្ចជាដើម៕




អត្ថបទបន្ទាប់


តំណាងពាណិជ្ជកម្មអាមេរិកថា ក្របខណ្ឌ IPEF ដែលគ្មានចិននឹងផ្តល់អត្ថប្រយោជន៍ជាក់ស្តែងសម្រាប់អាជីវកម្ម

ព័ត៌មាន
អ្នកតំណាងពាណិជ្ជកម្មអាមេរិកលោកស្រី Katherine Tai បាននិយាយក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមថា ក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក IPEF ដែលដឹកន…

ស្កេនទូទាត់ KHQR បានគ្រប់ទីកន្លែងជាមួយ Ly Hour App!

ព័ត៌មាន
លែងពិបាកទៀតហើយមានតែ Ly Hour App លោកអ្នកអាចធ្វើការទូទាត់បានគ្រប់កន្លែងជាមួយ KHQR ទៅកាន់គ្រប់ធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ