Advertisement
Advertisement
នាំចេញទៅអាមេរិក

កម្ពុជានាំចេញទៅអាមេរិកសម្រេចបាន៣,៤ពាន់លានដុល្លារ កើនជាង ៦៥៧ លានដុល្លារ នៅ៧ខែឆ្នាំ២០២០


បើទោះបីជាមានវិបត្តិកូវីដ-១៩ បានិងកំពុងបន្តកើតមានយ៉ាងណាក្ដី ប៉ុន្ដែសម្រាប់ការនាំចេញទំនិញរបស់កម្ពុជាទៅអាមេរិក នៅតែរក្សាបានកំណើនវិជ្ជមាន។ នៅរយៈពេល៧ខែដំបូងនៃឆ្នាំនេះ កម្ពុជាបាននាំចេញ ទៅអាមេរិកមានតម្លៃជាទឹកប្រាក់ប្រមាណ ៣,៤ ពាន់លានដុល្លារ កើនឡើងជាង៦៥៧ លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ នេះបើយោងតាមទិន្នន័យថ្មីចុងក្រោយមួយពីការិយាល័យជំរឿនរបស់សហរដ្ឋអាមេរិក។
លោក ប៉ាទ្រីក មើហ្វី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា (ឆ្វេង) និងឯកឧត្តម ប៉ាន សូរសស័ក្ដិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា (ស្ដាំ)
ដោយ
Advertisement

តាម​ទិន្នន័យ​ពី​ប្រភព​ដដែលនេះ បាន​ឲ្យដឹងថា ទំហំពាណិជ្ជកម្ម​រវាង​កម្ពុជា និងអាមេរិក ​ នៅរយៈពេល​៧ខែ​មកនេះ សម្រេចបាន​ប្រមាណជិត​៣,៦ ពាន់​លាន​ដុល្លារអាមេរិក កើនឡើង​ជាង​៥២០លាន​ដុល្លារ ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ ក្នុងនោះដែរ នៅ៧ខែដំបូង​នៃឆ្នាំនេះ កម្ពុជា​បាន​នាំចេញ​ទៅអាមេរិក សរុប​មានតម្លៃជាងទឹកប្រាក់ប្រមាណ ៣,៤ ពាន់លាន​ដុល្លារ កើនឡើង​កើនឡើង​ជាង​៦៥៧លាន​ដុល្លារ ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីមុន ខណៈដែល​ការនាំចូល​ពីអាមេរិក​មកវិញ សម្រេច​បាន​ត្រឹមតែប្រមាណ ១៧០ លានដុល្លារអាមេរិក​ប៉ុណ្ណោះ មានការធ្លាក់ចុះ​ដល់ទៅ ជិត​១៤០ លាន​ដុល្លារ។ 

ថ្លែងនៅក្នុង​ជំនួប​ជាមួយនឹងលោក ប៉ាទ្រីក មើហ្វី ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា នាពេលថ្មីៗនេះ ឯកឧត្តម ប៉ាន​ សូរស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ បានលើកឡើង​ពីសក្ដានុពល​នៃពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជាំ​-អាមេរិក ថា បានកើនឡើង​ខ្លាំងគួរឲ្យកត់សម្គាល់។ តួយ៉ាង ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ បានកើនឡើងពី ៣,៣ ពាន់​លាន​ដុល្លារ នៅឆ្នាំ២០១៨ មកដល់​៤,៧ ពាន់​លាន​ដុល្លារ នៅឆ្នាំ២០១៩ ដែលមាន​អត្រា​កំណើន​រហូតដល់ទៅ ៤២%។

ឯកឧត្តម ប៉ាន សូរស័ក្ដិ ក៏បាន ស្នើភាគី​អាមេរិកបន្តជំរុញ​វិនិយោគិន​របស់ខ្លួនមក​ធ្វើធុរកិច្ច និងវិនិយោគ​ក្នុងវិស័យ​ពាណិជ្ជកម្ម​តាមប្រព័ន្ធ​អេឡិចត្រូនិក​ឲ្យបានកាន់​តែច្រើន​ថែមទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម បាន​ឲ្យដឹងថា ហេតុផល​សំខាន់​មួយ ដែលធ្វើ​ឲ្យ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅអាមេរិក​នៅតែបន្ដ​កំណើន គឺដោយសារ​​នាពេល​កន្លងមកនេះ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បានសរសេរ​លិខិតទៅ​កាន់អ្នក​បញ្ជាទិញ​នៅអាមេរិក មានន័យ​សំខាន់ពីរ គឺ: ១. កម្ពុជាមាន​លទ្ធភាព​ផលិត​ទំនិញ​ដដែល (មានវត្ថុធាតុ​ដើម​គ្រប់គ្រាន់) ទោះបីពិភព​លោក​ទាំងមូល​ជួបវិបត្តិ​កូវីដក្ដី និង ២. អំពាវនាវ​ឲ្យអ្នក​បញ្ជាទិញ​បន្តទទួល​ទំនិញ​ដែលបាន​កក់ពីមុន ក៏ដូចជា​បន្តទិញ​ទំនិញ​ពីកម្ពុជា៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុញ្ញាតឲ្យសាកលវិទ្យាល័យថ្មីមួយ មានបង្រៀនមុខជំនាញផ្នែកអាកាសចរណ៍ស៊ីវិល

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះ បានសម្រេចទទួលស្គាល់គ្រឹះស្ថានឧត្តមសិក្សាថ្មីមួយ ដោយបានអនុញ្ញាតឲ្យសាកលវិទ្យាល័យនេះ បណ្ដុះបណ្ដាលកម្រិតបិរ...

រោងចក្រកាត់ដេរសម្លៀកបំពាក់ម៉ាកក្លែងក្លាយធំមួយនៅវៀតណាមត្រូវបានអាជ្ញាធរបង្ក្រាប

ព័ត៌មាន
អាជ្ញាធរវៀតណាម បានរឹបអូសយកអាវយឺតម៉ាកពាន់ម៉ឺនអាវ ដែលជាអាវយឺតម៉ាកក្លែងក្លាយ ដែលបានបន្លំឈ្មោះ​សុទ្ធតែ​ម៉ាកល្បីៗដូចជា Nike, Gucci, La...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ