អត្ថបទ​ត្រូវបាន​កែតម្រូវ និង​ធ្វើ​បច្ចុប្បន្នភាព ម៉ោង 19:36 ថ្ងៃទី១១ កញ្ញា ២០១៩

តំណក់​ប្រេង​ដំបូង​​នៅ​កម្ពុជា​កំពុង​ប្រឈម​នឹង​ភាព​មិន​ច្បាស់​លាស់


ស្ថាប័ន​ស្រាវជ្រាវ​បរទេសមួយ ឈ្មោះ Fitch Solutions Macro Research បាន​ចេញ​របាយការណ៍​នៅ​ថ្ងៃ​ពុធ ទី១១ ខែ​កញ្ញា​នេះ ថា គម្រោង​ដែល​ប្រទេស​កម្ពុជា​អាច​នឹង​ផលិត​ប្រេង​ឆៅ​តំណក់​​ដំបូង​បង្អស់​​របស់​​ខ្លួន​នៅ​ឆ្នាំ​២០២០​នេះ ហាក់​ដូចជា​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​នៅ​ឡើយ​ទេ បន្ទាប់ពី​ក្រុមហ៊ុន​រុករក​ប្រេង​និង​ឧស្ម័ន គ្រីស​អេនើជី អិលធីឌី (KrisEnergy Ltd) របស់​ប្រទេស​សិង្ហបុរី​ បាន​ជួប​ប្រទះ​នឹង​បញ្ហា​ហិរញ្ញវត្ថុ និង​កំពុង​ធ្វើការកែសម្រួល​បំណុល​របស់ខ្លួន។
កម្ពុជា​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​រុករក​ប្រេង KrisEnergy ដើម្បី​បើក​ផ្លូវ​ដល់​ការ​ទាញ​យក​ធនធាន​ប្រេង​កាត​ពី​ប្លុក A ក្នុង​ដែន​សមុទ្រ​កម្ពុជា។
ដោយ

រដ្ឋាភិបាល​កម្ពុជា​ និង​ គ្រីសអេនើជី បាន​ចុះ​កិច្ចព្រមព្រៀង​ដើម្បី​អភិវឌ្ឍ​អណ្តូង​ប្រេង​ក្នុង​ប្លុក A ដែល​មាន​ទំហំ ៣០៨៨​គីឡូម៉ែត្រ​ការ៉េ កាលពី​ឆ្នាំ​២០១៧ ដែល​នៅ​ពេល​នោះ ក៏​មាន​ការ​ប្រកាស​ផងដែរ​ថា កម្ពុជា​អាច​មាន​ប្រេង​ដំបូង​បង្អស់​ពី​អណ្តូង​ប្រេង​ឈ្មោះ អប្សរា នៅ​ឆ្នាំ​២០១៩​នេះ។

ក៏ប៉ុន្តែ Fitch Solutions Macro Research បាន​និយាយ​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា ក្តី​សុបិន​របស់​កម្ពុជា​ដើម្បី​បាន​ប្រេង​ដំបូង​នៅ​ត្រឹម​ឆ្នាំ២០២០​នេះ មាន​ភាព​មិន​ច្បាស់​លាស់​នៅ​ឡើយ​ទេ នៅ​ពេល​នេះ។

Fitch Solutions Macro Research បាន​និយាយ​ដូច្នេះ​ថា «ប្រេង​ដំបូង​បង្អស់​ពី​អណ្តូង​ប្រេង​អប្សរា ត្រូវ​បាន​គេ​រំពឹង​ទុក​ជាមុន ថា​នឹង​បាន នៅ​ត្រឹម​ឆ្នាំ​២០២០ ទោះបី​យ៉ាង​ណា គេនៅ​ចាំ​មើល​ថា តើ​ផែនការ​នេះ​នឹង​ត្រូវ​រង​ផល​ប៉ះពាល់​ដោយ​ការធ្លាក់​​ចុះ​ហិរញ្ញវត្ថុ​ចុង​ក្រោយ​របស់​ គ្រីសអេនើជី ឬ​យ៉ាងណា។»

Fitch Solutions Macro Research បាន​អះអាង​ថា សូម្បីតែ​មុន​ពេល​ដែល​ខ្លួន​ជួបនឹងបញ្ហា​បំណុលនេះ, ក្រុមហ៊ុន គ្រីសអេនើជី បាន​ស្វែងរក​ដៃគូ​សក្តានុពល​ដើម្បី​ជួយ​ចែករំលែក​ថ្លៃ​ដើម​នៃ​ការ​អភិវឌ្ឍ​ប្លុក A ដែល​មាន​តម្លៃ ២០០​លាន​ដុល្លារ​សម្រាប់​ដំណាក់កាល​ទី១។

គិតត្រឹម​ខែ​កញ្ញា​នេះ ក្រុមហ៊ុន គ្រីសអេនើជី កំពុង​ស្ថិត​ក្នុង​ដំណើរការ​រៀបចំ​រចនា​សម្ព័ន្ធ​ឡើងវិញ​នូវ​បំណុល​ចំនួន ៤៧៦​លាន​ដុល្លារ​អាមេរិក ហើយ​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ផ្អាកការសង​បំណុលបណ្ដោះ​អាសន្ន​​​រយៈពេល ៦​ខែ ពី​តុលាការ​ជាន់​ខ្ពស់​សិង្ហបុរី ដើម្បី​កុំទាន់​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​និង​នីតិ​វិធី​ច្បាប់​របស់​ម្ចាស់​បំណុល។ នេះ​បើ​យោង​តាម Fitch Solutions Macro Research។

បញ្ហា​មួយ​ទៀត​សម្រាប់​អណ្តូង​ប្រេង​ អប្សរា គឺ​ត្រូវការ​ចំណាយ​ខ្ពស់។ នេះ​បើ​យោង​តាម Fitch Solutions Macro Research ដដែល។ 

លោក ជាប សួរ អ្នក​នាំពាក្យ​និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេង​នៅ​ក្រសួង​រ៉ែ​និង​ថាមពល បាន​និយាយ​នៅ​ថ្ងៃ​ពុធ ទី​១១ ខែ​កញ្ញា​នេះ ថា លោក​បាន​ទទួល​ដំណឹង​អំពី​ការរៀបចំ​រចនា​សម្ព័ន្ធ​ឡើងវិញ​នូវ​បំណុល​និង​ការ​ស្នើ​ទៅ​តុលាការ​សិង្ហបុរី​នេះ ក៏​ប៉ុន្តែ​លោក​មិន​បាន​ដឹង​លម្អិត​នោះ​ទេ។

លោក ជាប សួរ បាន​និយាយ​ដូច្នេះ​ថា «ក្រុមហ៊ុន​ថា គាត់​នៅ​ដំណើរការ​ធម្មតា​។ អ៊ីចឹង យើង​មិន​ដឹង​ថា យ៉ាង​ម៉េច​ទេ។ ចាំ​មើល​បន្តិច​ទៀត​មើល៍»៕

None



អត្ថបទបន្ទាប់


តារាបាល់ទាត់​ល្បីឈ្មោះជប៉ុន លោក កេស៊ូកិ ហុងដា លើកទឹកចិត្តកសិករកម្ពុជា

កីឡាករ​បាល់​ទាត់​អាជីព​ល្បី​ឈ្មោះ​របស់​ប្រទេស​ជប៉ុន គឺ​លោក កេស៊ូកិ ហុងដា (Keisuke Honda) ដែល​ជា​គ្រូ​បង្វឹក​កីឡាករ​​បាល់​ទាត់​ជម្រ…

ក្រុមហ៊ុន Google ព្រមបង់​ការ​ផាកពិន័យ និងបង់ពន្ធ​ ជាង ១ពាន់លានដុល្លារ នៅបារាំង

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Google បានយល់ព្រម នឹងបង់ប្រាក់ពិន័យ និងបង់ពន្ធ ក្នុងតម្លៃជាទឹកប្រាក់ជិត ១,១ ពាន់លានដុល្លារអាមេរិក …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ