សេដ្ឋកិច្ចវៀតណាម

វៀតណាមនឹងបន្ដខ្ចីលុយបរទេសបន្ថែម ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ


ប្រទេសវៀតណាមកំពុងពិចារណា លើការដំឡើងកម្រិតបំណុលសាធារណៈ ឲ្យលើសពីកម្រិតដែលកំពុងមានបច្ចុប្បន្នប្រមាណ៦០% នៃទំហំផលិតផលក្នុងស្រុកសរុប ឬGDPរបស់វៀតណាម។ គោលដៅ នៃការដំឡើងកម្រិតបំណុលនេះ គឺដើម្បីបង្កើនការខ្ចីប្រាក់ យកមកជួយស្តារសេដ្ឋកិច្ចចេញពីវិបត្តិកូវីដ១៩។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
Fitch Ratings ព្យាករថា សេដ្ឋកិច្ចវៀតណាមនឹងងើបឡើងវិញយ៉ាងឆាប់រហ័សនៅឆ្នាំ២០២២

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជាតិវៀតណាម លោក Nguyen Chi Dung បានប្រាប់ទៅរដ្ឋសភាជាតិវៀតណាមនៅថ្ងៃសុក្រសប្តាហ៍នេះថា បើមិនដំឡើងកម្រិតបំណុលសាធារណៈទេ វៀតណាមនឹងមិនមានធនធានគ្រប់គ្រាន់សម្រាប់ការលូតលាស់និងស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩នោះឡើយ។ 

ជាក់ស្តែង ផលិតផលក្នុងស្រុកសរុប ឬGDP របស់វៀតណាមបានធ្លាក់ចុះជាង ៦% នៅត្រីមាសទី៣ ឆ្នាំ២០២១នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ចុះនេះ ជាកម្រិតធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ ដែលវាបានបង្កឡើងដោយ ការផ្ទុះរាលដាលកូវីដ១៩យ៉ាងខ្លាំង កាលពីអំឡុងខែកក្កដា ដល់ខែកញ្ញា។

យ៉ាងណាមិញ គេមិនទាន់សម្រេចថា គួរដំឡើងដល់កម្រិតបំណុលសាធារណៈប៉ុន្មាននោះទេ ដោយរដ្ឋាភិបាលក្រុងហាណូយ គ្រាន់តែបានអះអាងថានឹងមិនដំឡើងខ្ពស់ពេកនោះទេ ព្រោះវានឹងនាំឲ្យមានអស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។

ប្រទេសក្បែរខាងកម្ពុជាមួយនេះ បានកំណត់គោលដៅកំណើនសេដ្ឋកិច្ច ៦.៥% សម្រាប់ពេញមួយឆ្នាំ២០២១នេះ ប៉ុន្តែបច្ចុប្បន្នវៀតណាមកំពុងប្រឈមនឹងសម្ពាធ កំណើនលើអតិផរណា ពេលខ្លួនបើកចំហប្រទេសឡើងវិញនៅពេលខាងមុខដ៏ខ្លី។ នេះបើតាមការអះអាងពីធនាគារកណ្តាលវៀតណាម។

សូមជម្រាបថា ប្រទេសវៀតណាមកន្លងមក បានគ្រប់គ្រងដោយជោគជ័យនូវការរាលដាល នៃជំងឺកូវីដ១៩ ប៉ុន្តែមកដល់ពាក់កណ្តាលឆ្នាំនេះ រលកឆ្លងបានបោកបក់ខ្លាំងនៅទីក្រុងហូជីមិញ និងតំបន់ឧស្សាហកម្មសំខាន់ៗនៅជុំវិញទីក្រុង ដែលបានបង្ខំចិត្តឲ្យគេដាក់ចេញវិធានការបិទខ្ទប់ជាបន្តបន្ទាប់ ប្រការនេះបានប៉ះពាល់ដល់សេដ្ឋកិច្ចវៀតណាមយ៉ាងខ្លាំង។

ករណីឆ្លងសរុបនៅវៀតណាម បានកើនឡើងដល់១លាននាក់ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈអ្នកស្លាប់សរុបកើនជិត ២ម៉ឹន៣ពាន់នាកហើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពិតជា​អស្ចារ្យ​ខ្លាំង​ណាស់ ! បុរី មេគង្គ លែន ឈ្នះពានរង្វាន់ ធំៗរហូតដល់ទៅ ២ រង្វាន់ និង​រង្វាន់ទទួលស្គាល់ខ្ពស់បំផុតចំនួន ៣រង្វាន់ ពីស្ថាប័នអន្តរជាតិ គឺពានរង្វាន់​អចលនទ្រព្យ Property Guru 2021

ព័ត៌មាន
បុរី មេគង្គ លែន បានឈ្នះពានរង្វាន់ពីស្ថាប័នអន្តរជាតិ ពានរង្វាន់អចលនទ្រព្យ Property Guru 2021 រហូតដល់ ២ ពានរង្វាន់ និង រង្វាន់ទទួលស្គាល់ខ្…

អាមេរិកចេញច្បាប់ ដើម្បីពង្រឹងការរឹតត្បិតលើក្រុមហ៊ុនចិន Huawei និង ZTE ជាថ្មីទៀតហើយ!

ព័ត៌មាន
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានចុះហត្ថលេខាលើច្បាប់មួយដើម្បីបន្តរារាំង និងពង្រឹងការរឹតត្បឹតលើក្រុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ