ពាណិជ្ជកម្មផ្លែប៉ោម និងស្វាយស្រស់

កម្ពុជា និងបារាំង ពិភាក្សាលើការការដោះដូរពាណិជ្ជកម្មផ្លែប៉ោម និងស្វាយស្រស់រវាងគ្នា


ថ្នាក់ដឹកនាំនៃក្រសួងកសិកម្មកម្ពុជា និងគណៈប្រតិភូនៃប្រទេសបារាំងបានជួបពិភាក្សាគ្នានៅថ្ងៃទី ១៩ ខែមេសានេះ ដោយផ្ដោតលើការនាំចូលផ្លែប៉ោមស្រស់ពីបារាំងមកកម្ពុជា និងការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសបារាំង។ លើសពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងចំណងនៃកិច្ចសហប្រតិបត្តិការរវាងគ្នាលើវិស័យកសិកម្មផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានពីអគ្គនាយកដ្ឋានកសិកម្មកម្ពុជា។
កម្ពុជា និងបារាំង ពិភាក្សាលើការការដោះដូរពាណិជ្ជកម្មផ្លែប៉ោម និងស្វាយស្រស់រវាងគ្នា

ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយថ្នាក់ដឹកនាំផ្សេងទៀតនៃក្រសួងកសិកម្ម នៅថ្ងៃទី ១៩ ខែមេសា បានទទួលជួបពិភាក្សាការងារជាមួយលោកស្រីម៉ារីអន ឆាមីនេត (Marion Chaminade) ទីប្រឹក្សាកសិ-អាហារ (Agri-Food Counsellor) ថ្នាក់តំបន់ប្រចាំនៅទីក្រុងហាណូយ ប្រទេសវៀតណាម, លោកអេម៉ានូអែល លីបាតាឡាន (Emmanuel Ly-Batallan) ទីប្រឹក្សាសេដ្ឋកិច្ច និងលោកស្រី តូ ម៉ាលីនដា អនុព័ន្ធនៃការិយាល័យសេដ្ឋកិច្ចនៃស្ថានទូតបារាំងប្រចាំនៅកម្ពុជា។ ក្នុងនោះ ភាគីកម្ពុជា និងបារាំង លើកឡើងអំពីការបើកទីផ្សារ ដើម្បីនាំចូលផ្លែប៉ោមស្រស់ពីបារាំងចូលមកកម្ពុជា និងការបើកឲ្យផ្លែស្វាយស្រស់របស់កម្ពុជាអាចនាំចេញទៅកាន់ទីផ្សារបារាំងវិញផងដែរ។ ក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរ ក៏បានស្នើឲ្យមានការបង្ហាញពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ និងលក្ខខណ្ឌចាំបាច់ផ្សេងៗទៀត ដែលត្រូវបំពេញនៃភាគីម្ខាងៗ ដើម្បីអាចនាំចេញផលិតផលទាំងពីរមុខនេះទៅកាន់ទីផ្សាររវាងគ្នាទៅវិញទៅមកបាន។

សម្រាប់លក្ខខណ្ឌតម្រូវពីខាងភាគីកម្ពុជា ឯកឧត្តម ងិន ឆាយ បានស្នើឲ្យមានកិច្ចប្រជុំដាច់ដោយឡែកមួយ ជាមួយនឹងភាគីពាក់ព័ន្ធ ដើម្បីពិភាក្សាបន្ថែមទៀត មុននឹងទទួលបានការនាំអនុញ្ញាតឲ្យនាំចូលផ្លែប៉ោមស្រស់ពីបារាំងមកកម្ពុជា។ ដោយឡែក ខាងភាគីបារាំងវិញ លោកស្រី Marion Chaminade បានបញ្ជាក់ថា ដើម្បីអាចនាំចេញទៅកាន់ទីផ្សារនៅប្រទេសបារាំងបាន កសិផលទាំងនោះ ត្រូវបំពេញតាមលក្ខខណ្ឌតម្រូវនានាពាក់ព័ន្ធនឹងកម្រិតសំណល់ថ្នាំកសិកម្ម មានវិញ្ញាបនបត្រភូតគាមអនាម័យ មានកិច្ចព្រមព្រៀងច្បាស់លាស់ជាមួយគ្នា និងសេចក្តីជូនដំណឹងស្តីពីអនុលោមភាពតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យ (មានភ្ជាប់ជាមួយនូវសត្វល្អិតចង្រៃហាមឃាត់ និងសំណល់ថ្នាំកសិកម្មលើសកម្រិតអនុញ្ញាត)។ល។
ក្រៅតែពីការពិភាក្សាអំពីការនាំចេញនាំចូលផលិតផលកសិកម្មទាំងពីរមុខនេះ ភាគីកម្ពុជា និងបារាំង ក៏បានពិភាក្សាអំពី ការពង្រឹងចំណងនៃកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានកសិកម្ម ជាមួយប្រទេសបារាំងផងដែរ។
បើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហា្ថញថា នៅ៣ខែដំបូងឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបារាំងសម្រេចបានជាង១២៤លានដុល្លារ កើនជាង៣%។ ក្នុងនោះ កម្ពុជានាំចេញទៅបារាំងមានជាង៩៣លានដុល្លារ កើនជិត១% ខណៈការនាំចូលពីបារាំងមកវិញមានជិត៣១លានដុល្លារ កើនជាង១១%៕




អត្ថបទបន្ទាប់


សិង្ហបុរី នាំមុខហុងកុង ក្នុងបញ្ជីឈ្មោះទីក្រុងមានមហាសេដ្ឋីរស់នៅច្រើនជាងគេបំផុតក្នុងពិភពលោក

ហុងកុង ធ្លាក់ចំណាត់ថ្នាក់ពីកំពូលតារាងនៃបញ្ជីឈ្មោះទីក្រុង ដែលមានមហាសេដ្ឋីរស់នៅច្រើនជាងគេបំផុតក្នុងពិភពលោកពីលំដាប់ទី៤ មកដល់លំដាប់ទី៧វិ…

ស្ថានភាពចំណូលពន្ធគយ និងពន្ធដារនៅតែរឹងមាំនៅត្រីមាសទី១ឆ្នាំនេះ

ទោះបីជា ចំណូលសារពើពន្ធនៅតែរឹងមាំក្ដី ប៉ុន្ដែ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានអះអាងថា សុខភាពសេដ្ឋកិច្ចសកលកំពុងជួបការល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ