បន្លែសរីរាង្គ

កសិករនៅឃុំស្វាយប្រទាលមួយចំនួន ងាកមកដាំបន្លែសរីរាង្គ


លោកយាយ សួន ចែម បានប្តូរពីការដាំបន្លែគីមី មកដាំបន្លែសរីរាង្គវិញ បន្ទាប់ពីទទួលបានការសិក្សាអំពីបច្ចេកទេសដាំបន្លែសរីរាង្គពីអង្គការក្រៅរដ្ឋាភិបាល។ ក្នុងមួយខែ លោកយាយអាចរកចំណូលពីកសិផលរបស់ខ្លួនបានប្រមាណ១លានរៀល។
លោកយាយ សួន ចែម អ្នកដាំបន្លែសរីរាង្គនៅឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល (រូបថត៖ វ៉ាន់ លីដា)
ដោយ

លោកយាយបញ្ជាក់យ៉ាងដូច្នេះថា៖ «ពីមុន ខ្ញុំដាំបន្លែគីមីដែរហ្នឹង ដល់ពេលមានគេមកបង្រៀន និងពន្យល់យើងចឹងទៅ យើងក៏យល់ដឹងថា បន្លែសីរាង្គមានអត្ថប្រយោជន៍សម្រាប់សុខភាព ហើយខ្ញុំដាំសម្រាប់ហូបខ្លួនឯង ហើយខ្ញុំមិនសូវទិញបន្លែគេនោះទេ គឺហូបតែបន្លែដាំខ្លួនឯង ដើម្បីសុខភាព»។

តាមពិតទៅ ការដាំបន្លែសរីរាង្គ មិនសូវបានចំណាយដើមទូនច្រើនដូចដាំបន្លែគីមីនោះទេ ពីព្រោះ បន្លែសរីរាង្គ មិនត្រូវការថ្នាំគីមី និងជីគីមីនោះទេ។ ក្រៅពីទទួលបានចំណូលក្រែលដែរនោះ ការដាំបន្លែសរីរាង្គ ឬពលរដ្ឋជាទូទៅហៅថា បន្លែធម្មជាតិនោះ បានជួយលោកយាយ និងអតិថិជនរបស់លោកយាយឲ្យមានសុខភាពល្អផងដែរ។  

ទីផ្សារបន្លែគីមីនៅកម្ពុជា កំពុងតែមានសន្ទុះខ្លាំង បើទោះបីវាមានតម្លៃថ្លៃក៏ដោយ ក៏ការផ្គត់ផ្គង់នៅមិនទាន់គ្រប់គ្រាន់តាមតម្រូវការអតិថិជននោះទេ ជាពិសេសនៅរដូវប្រាំង ដោយសារតែមានអាកាសធាតុក្តៅខ្លាំង និងខ្វះប្រភពទឹក។ នេះបើតាមការបញ្ជាក់ពី អ្នកស្រី តុង ចាន់ធាង នាយិកាប្រតិបត្តិអង្គការសេដាក ដោយបន្ថែមថា បច្ចុប្បន្ន អង្គការសេដាក បានសម្របសម្រួលកសិករកម្ពុជាបានប្រមាណ​ជាង២រយនាក់ ដែលកំពុងដាំបន្លែសរីរាង្គ និងបានផ្គត់ផ្គង់មកពីទីផ្សារសេដាក។

សូមទស្សនាវីដេអូខាងក្រោមនេះ៖  

យ៉ាងណាក៏ដោយ អ្នកស្រី អះអាងថា បច្ចុប្បន្ននេះ កម្ពុជាមានកសិករដាំបន្លែសរីរាង្គមានចំនួនតិចតួចនៅឡើយ ដោយសារការដាំបន្លែសរីរាង្គ តម្រូវឲ្យកសិករប្រើជីធម្មជាតិ ដែលពុំមានលក់នៅលើទីផ្សារ និងទាមទារការយកចិត្តទុកដាក់ខ្លាំងលើបច្ចេកទេសដាំដុះ។ តើហេតុអ្វីកសិករភាគច្រើន នៅតែមិនព្រមងាកមកដាំបន្លែសរីរាង្គ?​

ទាំងនាយិកាប្រតិបត្តិអង្គការសេដាក និងលោកយាយ សួន ចែម បានស្នើកសិករងាកមកដាំបន្លែសីរាង្គ បើទោះបីមានលំបាកខ្លះមែន ប៉ុន្ដែ វាបានជួយសុខភាពខ្លួនឯង និងអតិថិជនផងដែរ៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តំបន់ទេសចរណ៍ដ៏ពិសេស ថ្មីសន្លាងមួយទៀត នឹងបើកដំណើរការក្នុងខែវិច្ឆិកានេះ!

ព័ត៌មាន
តំបន់ទេសចរណ៍ដ៏ថ្មីសន្លាង និងមានលក្ខណៈពិសេសមួយ នឹងបើកទទួលស្វាគមន៍ភ្ញៀវទេសចរឲ្យចូលកម្សាន្ដ នៅក្នុងខែវិច្ឆិកា ខាងមុខនេះហើយ។ តំបន់ទេសចរណ៍ម…

ការនាំចេញរបស់កម្ពុជា ទៅអាមេរិក រអិលធ្លាក់ចុះជាង ៣០០ លានដុល្លារអាមេរិក

ព័ត៌មាន
ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក សម្រេចបានប្រមាណជាង ១,៤ ពាន់លានដុល្លារអាមេរិក គិតត្រឹម ៥ខែដំបូង ឆ្នាំ២០១៨ ខណៈដែលចំនួននេះ ត្រូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ