វិស័យការពារជាតិ

សម្តេចធិបតីថា កម្ពុជាគ្មានមហិច្ឆតាឈ្លានពានអ្នកណាទេ ហើយក៏មិនឱ្យមានមូលដ្ឋានទ័ពបរទេសនៅកម្ពុជានោះដែរ


សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា ការបំពាក់នូវគ្រឿងយុទ្ធោបករណ៍ដ៏សម្បូរបែបរបស់កម្ពុជា គឺដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួនប៉ុណ្ណោះ ហើយតាមរយៈការពង្រឹងសមត្ថភាពការពារជាតិនេះទៀតសោត គឺមិនមែនសម្រាប់បង្កើតសង្គ្រាមជាមួយអ្នកណានោះដែរ ពោលគឺកម្ពុជាគ្មានមហិច្ឆតាទៅរំលោភឈ្លានពានដល់ប្រទេសណានោះទេ។ ខណៈបញ្ហាការអភិវឌ្ឍមូលដ្ឋានកងទ័ពសមុទ្ររាមវិញ សម្តេចធិបតី អះអាងសារជាថ្មីថា កម្ពុជា ក៏មិនអនុញ្ញាតិឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីកម្ពុជានោះដែរ។
វិស័យការពារជាតិ
ដោយ

ឆ្លើយតបទៅនឹងការលើកឡើងរបស់មនុស្សមួយចំនួនដែលថា ការបំពាក់គ្រឿងសព្វាវុធទំនើបៗដល់កងទ័ពជើងគោក គឺជាការបំភ័យប្រជាជន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន អះអាងថា ការបង្ហាញ និងបំពាក់សព្វាវុធទំនើបៗដល់កងទ័ពនេះ គឺគ្រាន់តែដើម្បីបង្កើនសមត្ថភាពការពារជាតិ ថែរក្សាសុខសន្តិភាព និងស្ថិរភាពក្នុងក្របខណ្ឌកម្ពុជានិងតំបន់តែប៉ុណ្ណោះ។ ជាមួយគ្នានេះសម្ដេចធិបតីបានសង្កត់ធ្ងន់ថា កម្ពុជា គឺគ្មានមហិច្ឆតាចង់រំលោភឈ្លានពានអ្នកណានោះទេ ហើយការពង្រឹងសមត្ថភាពការពារជាតិ គឺជាសិទ្ធិរបស់កម្ពុជាដូចទៅនឹងប្រទេសទាំងអស់នៅលើពិភពលោកដែរ ពោលគឹគ្មានប្រទេសណាមួយដែលមានច្បាប់ហាមឃាត់មិនឱ្យធ្វើទំនើបកម្មការពារជាតិរបស់ខ្លួនឡើយ។ ការអះអាងបែបនេះរបស់ សម្តេចធិបតី ធ្វើឡើងនាពិធីរំលឹកខួបលើកទី២៥ នៃថ្ងៃបង្កើតកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី២៤ ខែមករា ២០២៤។

ដោយឡែកជុំវិញរឿងការអភិវឌ្ឍមូលដ្ឋានកងទ័ពសមុទ្ររាមវិញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់សាជាថ្មីម្តងទៀតថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ ហើយកងទ័ពកម្ពុជា ក៏មិនមានមូលដ្ឋាននៅលើទឹកដីប្រទេសផ្សេងនោះដែរ លើកលែងតែក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។ តួយ៉ាង ទាំងសម្តេចធិបតីផ្ទាល់ ទាំងសម្តេចតេជោ ហ៊ុន សែន និង សម្តេចពិជ័យសេនា ទៀ បាញ់ គឺសុទ្ធតែបានបញ្ជាក់អំពីករណីនេះនៅក្នុងអង្គការសហប្រជាជាតិរួចហើយផងដែរថា ការកសាងសមត្ថភាពរបស់កងទ័ពជើងទឹក ជើងគោក និងជើងអាកាសរបស់កម្ពុជា គឺដើម្បីការពារជាតិកម្ពុជាតែប៉ុណ្ណោះ មិនមែនសម្រាប់បង្កើតសង្គ្រាមជាមួយអ្នកណានោះទេ។

យ៉ាងណាមិញ ចំពោះការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កងទ័ពជើងគោករបស់កម្ពុជា មិនត្រឹមតែបានបំពេញភារកិច្ចចូលរួមរក្សាសុខសន្តិភាព ក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងបានទៅជួយការពារសុខសន្តិភាពនៅប្រទេសដ៏ទៃផងដែរ តាមរយៈការបំពេញបេសកកម្មនៅក្រោមឆ័ត្រអង្គការសហបប្រជាជាតិ ជាមួយបណ្តាអង្គភាពផ្សេងៗ។ ហើយកម្ពុជាក៏នៅតែបន្តរក្សាជំហរបញ្ជូនកងកម្លាំងរបស់ខ្លួនចូលរួមសកម្មភាពថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិនេះបន្តទៀតផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដំឡូងមីមានតម្លៃល្អប្រសើរនៅដើមឆ្នាំនេះ ខណៈអ្នកជំនាញបារម្ភបញ្ហាខ្វះទឹកធ្វើឱ្យប៉ះពាល់ដល់ការដាំដុះ

ព័ត៌មាន
ក្រុមមន្ត្រី និងអ្នកជំនាញកសិកម្មអះអាងថា ទីផ្សារតម្លៃដំឡូងមី នៅដើមឆ្នាំ២០២៤ នេះ នៅតែទទួលបានតម្លៃល្អគួរឱ្យកត់សម្គាល់ ខណៈទិន្នផលដំឡូងមីនៅឆ្នា…

អគ្គនាយកដ្ឋានពន្ធដាររកចំណូលបានជាង៣ពាន់៦រយលានដុល្លារនៅពេញមួយក្នុងឆ្នាំ២០២៣

ព័ត៌មាន
ការប្រមូលចំណូលពន្ធ-អាករ របស់អគ្គនាយកដ្ឋានពន្ធដារនៅពេញមួយឆ្នាំ២០២៣ កន្លងទៅនេះ សម្រេចបានបានប្រមាណជាង៣ពាន់៦រយលានដុល្លារស្មើនឹងជាង១០១%នៃផែន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ