ប្រទេសចិន

នាយករដ្ឋមន្រ្តីថ្មីរបស់ចិន លោក លី ឈាង ប្តេជ្ញាស្ដារទំនុកចិត្តសម្រាប់វិស័យឯកជនឡើងវិញ


នាយករដ្ឋមន្រ្តីទី៨របស់ លោក លី ឈាង ដែលបានចូលកាន់តំណែងជាផ្លូវការកាលពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ២០២៣ ជំនួសលោក លី ខឺឈាងនោះ បានចេញមុខជាសាធារណៈជាលើកដំបូង ដើម្បីផ្តល់ទំនុកចិត្តដល់វិស័យឯកជនឡើងវិញ ក្រោយពេលដែលចិនដាក់ខ្លួនឲ្យនៅឯកកោដោយសារតែកូវីដ ១៩ និង ការទ្រុធទ្រោមសេដ្ឋកិច្ច ដោយសារសង្រ្គាមពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិក ។
នាយករដ្ឋមន្រ្តីថ្មីចិនប្តេជ្ញាស្ដារទំនុកចិត្តសម្រាប់វិស័យឯកជនឡើងវិញ រូបភាព TVP World

នៅក្នុងសន្និសីទសារព័ត៌មានដំបូងបំផុត លោក លី ឈាង (Li Qiang) បានព្យាយាមធានាផ្តល់នូវភាពកក់ក្តៅជាថ្មីដល់វិស័យឯកជនឡើងវិញនៅក្នុងស្រុក ចំពេលមានការព្រួយបារម្ភយ៉ាងទូលំទូលាយ អំពីអនាគតរបស់ពួកគេនៅក្នុងអំឡុងពេល ដែលពិភពលោកកំពុងតែស្ថិតនៅក្នុងរលកនៃការបន្តកើនឡើងនូវភាពតានតឹងជាមួយសហរដ្ឋអាមេរិក និង ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសាកលបណ្តាលមកពីសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។

ក្រោយពេលលោក Li Qiang ដែលជាអតីតជំនួយការយូរឆ្នាំរបស់លោកប្រធានាធិបតី Xi Jinping បានទទួលដំណែងជាផ្លូវការបន្តពីលោក លី ខឺឈាង រួចរាល់ លោកក៏បានអះអាងថា ភារកិច្ចសំខាន់ក្នុងការធ្វើឱ្យប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក មានស្ថានភាពល្អប្រសើរឡើងវិញបន្ទាប់ពីរងគ្រោះរយៈពេលបីឆ្នាំដោយសារតែកូវីដ ១៩ និងតានតឹងជាមួយនឹងសហរដ្ឋអាមេរិក ក៏ដូចជាសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយកែ្រននោះ គឺមានតែជំរុញឲ្យវិស័យបច្ចេកវិទ្យា និងអាជីវកម្មនៅក្នុងស្រុករីកចម្រើនតែប៉ុណ្ណោះ។

លោកបានអះអាងថា ចំណុចចាប់ផ្តើមថ្មី គឺការបង្កើតបរិយាកាសធុរកិច្ច ដែលផ្តោតលើទីផ្សារ ស្របតាមច្បាប់ជាតិ និងអន្តរជាតិ ។ លោក បានអះអាងបន្តថា សហគ្រាសឯកជនគ្រប់ប្រភេទនឹងទទួលបានភាពជាម្ចាស់ស្មើៗគ្នា ហើយក៏នឹងទទួលបានការពារសិទ្ធិអចលនទ្រព្យរបស់សហគ្រាស និងសិទ្ធិក៏ដូចជាផលប្រយោជន៍នានារបស់សហគ្រិន។

លោក Li Qiang បានបន្ថែមថា រដ្ឋាភិបាលថ្មីនឹងលើកកម្ពស់ការប្រកួតប្រជែងដោយយុត្តិធម៌ក្នុងចំណោមអង្គភាពអាជីវកម្មផ្សេងៗ និងគាំទ្រដល់ការអភិវឌ្ឍ និងការរីកចម្រើននៃសហគ្រាសឯកជន ហើយចិនមានគោលដៅធ្វើយ៉ាងណាធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចឲ្យដល់ទៅ ៥%នៅឆ្នាំ២០២៣ ទោះនេះគឺជាគោលដៅនៃកំណើនទាបបំផុត ដែលចិនធ្លាប់ទទួលបានក៏ដោយ ។

ពាក់ព័ន្ធនឹងស្ថានភាពនិងភាពតានតឹងជាមួយនឹងសហរដ្ឋអាមេរិកដែលជាដៃគូផង និងជាគូប្រជែងដ៏ស្វិតស្វាញផងនោះ លោក Li Qiang បានបង្ហាញសញ្ញាថា ទីក្រុងប៉េកាំងមិនចង់ផ្តាច់ខ្លួនជាមួយសហរដ្ឋអាមេរិកទេ។

លោកបានបន្តថា ចិននិងអាមេរិកគួរតែត្រូវរួបរួមគ្នា ដើម្បីឲ្យប្រាកដថា ប្រជាជាតិទាំងពីរអាចទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍរវាងគ្នាទៅវិញទៅមក។

លោកបានបញ្ជាក់យ៉ាងច្បាស់ថា "ចិន និងសហរដ្ឋអាមេរិក គួរតែជំរុញកិច្ចសហការនិងគ្នាដើម្បីជំរុញសក្តានុពលនិងផលប្រយោជន៍ស្មើៗគ្នា “៕
អត្ដបទ ៖ សរ សុជាតិ




អត្ថបទបន្ទាប់


កម្ពុជាកំពុងស្វែងរកប្រភពអគ្គិសនីបន្ថែម ខណៈកម្រិតនៃការប្រើប្រាស់អគ្គិសនីនៅកម្ពុជាបច្ចុប្បន្នកើនដល់ជាង២ពាន់មេហ្គាវ៉ាត់

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជានៅតែបន្តស្វែងរកប្រភពអគ្គិសនីបន្ថែមទៀត ដើម្បីបំពេញនូវតម្រូវការកើនឡើង និង…

ហេតអ្វីការផ្លាស់ប្តូរទៅរកថាមពលកកើតឡើងវិញកើនឡើងខ្លាំង អំឡុងពេលសង្រ្គាមនៅអ៊ុយក្រែន?

ព័ត៌មាន
ទិន្នន័យពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានបង្ហាញ ប្រទេសមួយចំនួនបានបង្កើនល្បឿនងាកទៅប្រើថាមពលកកើតឡើងវិញកាន់តែច្រើនកាលពីឆ្នាំមុន ដោយប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ